For Android device For iOS device

ធ្នូ

ភ្លេចចែក​រំលែក វីឌីអូ​ចម្រៀង និង​រូបភាព​

Plex ជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​ផ្សព្វផ្សាយ ចែក​រំលែក និង ចាក់ស្ដាប់ ឬ បើកមើល វីឌីអូ​ចម្រៀង និង រូបភាព​ទៅកាន់​ឧបករណ៍​ផ្សេងៗ​ដូចជា​កុំព្យូទ័រ​,Smartphone, Tablet PC, ទូរទស្សន៍ និង ឧបករណ៍​ដទៃ​ទៀត​ដូចជា Apple TV (ត្រូវ Jailbreak ជាមុនសិន) និង Roku ទាំងនៅ​ក្នុង​បណ្ដាញ Network ក្នុង​ផ្ទះ និង World WideNetwork ។
Plex ត្រូវបាន​ចែកចេញជាបី​ប្រភេទ​គឺ Plex Media Server, Plex Media Center និង myPlex ។
Plex Media Server
ជា​ប្រភេទ Plex សម្រាប់​គ្រប់គ្រង libraries ផ្សេង​ដូចជា វីឌីអូ ចម្រៀង និង រូបភាព ព្រមទាំង​ជាអ្នកផ្សព្វផ្សាយ​ទៅកាន់ Plex Media Center ។  
ដើម្បី​លោកអ្នក​អាចធ្វើ​ការងារ​នេះបានគឺចាំបាច់ត្រូវ​ដំឡើង​កម្មវិធី Plex ប្រភេទ Media Server ទៅកាន់ PC ឬ Mac ជាមុនសិន (កម្មវិធី​នេះមាននៅ​ក្នុង CD ច្បាប់​ទី៤២ ចេញផ្សាយប្រចាំខែកញ្ញា ឆ្នាំ​២០១២) ។

​ព័ត៌មាន​បន្ថែម​នៃ​តម្រូវ​ការ​ដំឡើង Plex Media Server សម្រាប់ PC សូមចូល​ទៅកាន់ http://www.plexapp.com/download/win-download-new.php

​ព័ត៌មាន​បន្ថែម​នៃ​តម្រូវ​ការ​ដំឡើង Plex Media Server សមា្រប់ Mac សូមចូល​ទៅកាន់​ http://www.plexapp.com/download/mac-download-new.php

ក្រោយពី​ដំឡើង​កម្មវិធី​នេះចប់យើងនឹងបានឃើញ Plex Media Server icon លេចចេញ​ក្នុង Taskbar ។  ចុច  mouse ខាង​ស្ដាំ ដើម្បី​ចូល​ទៅកាន់ Media Manager សម្រាប់​គ្រប់គ្រង​ការផ្សព្វផ្សាយ វីឌីអូ  ​ចម្រៀង និង រូបភាព ទៅកាន់​កុំព្យូទ័រ​,Smartphone, Tablet PC, ទូរទស្សន៍ និង ឧបករណ៍​ដទៃ​ទៀត​ដូចជា Apple TV (ត្រូវ Jailbreak ជាមុនសិន)  និង Roku ។

នេះជាការចូល​ទៅកាន់ Media Manager របស់ Plex Media Server ក្នុង Chrome browser ។

យើងអាច​បញ្ចូល វីឌីអូ ចម្រៀង ឬ រូបភាព ទៅកាន់ library ដោយ​គ្រាន់តែ​ចុច​ទៅលើ​ប្រភេទ​នៃ Media នីមួយៗ​

​ក្នុង​ផ្នែក ADD MEDIA TO YOUR LIBRARY រួច​ជ្រើសរើស​ទីតាំងរបស់ វីឌីអូ ចម្រៀង ឬ រូបភាព​ដែល​ចង់ផ្សព្វផ្សាយ រួចចុច Add Section ។

Plex Media Center

ជា​ប្រភេទ Plex សម្រាប់​ចាក់ស្ដាប់​ចម្រៀង ឬ បើកមើល​វីឌីអូ រូបភាព ដែល​បានផ្សាយចេញពី Plex Media Server ។

យើងអាច​ដំឡើង Plex Media Center ទាំង​ក្នុង PC, Mac, Smartphone, Tablet PC, ទូរទស្សន៍ និង ឧបករណ៍​ដទៃ​ទៀត​ដូចជា Apple TV (ត្រូវ Jailbreak ជាមុនសិន) និង Roku ។

​កំណត់​សំគាល់

​សម្រាប់​ទូរទស្សន៍​ដែល​ជា​ប្រភេទ Internet TV ឬ Smart TV ដែល​មិនមាន​លទ្ធភាព​ប្រើ​ប្រាស់ Plex Media Center គឺអាច​ប្រើ​ប្រាស់ DLNA (Digital Living Network Alliance) ក្នុង​ការ​ទាញយក contents ដែល​បានផ្សាយចេញពី Plex Media Server បាន​ផងដែរ ។ ដោយយោង​ទៅតាម​លទ្ធភាព​នេះយើង​ក៏​អាចបើកមើល ឬ​ស្តាប់ ចម្រៀង រូបភាព និង វីឌីអូ ពី Plex Media Server ក្នុង PS3 ឬ Xbox និង ឧបករណ៍​ដទៃ​ទៀត​ដែល​មាន DLNA certified ក្នុង​នោះ ។

នៅ​ក្នុង​ការលើកពីការ​ប្រើ​ប្រាស់ Plex Media Center ​ទស្សនាវដ្ដី​អាន-ANT សូមលើកយក Plex Media Center ​ប្រភេទ Mobile ​ដំឡើង​ក្នុង iOS 5.1.1 បង្ហាញ​ដូច​ខាងក្រោម ៖

ដើម្បី​បាន​កម្មវិធី Plex ដំឡើង​ក្នុង iPadiPhone សូមចូល​ទៅកាន់ App Store រួចវាយពាក្យ Plex ក្នុង​ប្រអប់ Search ​បន្ទាប់មក​ជ្រើសរើស​ពាក្យ Plex, inc.

​ជ្រើសរើស Plex សម្រាប់ install

ពេល​ដំណើរ​ការ​កម្មវិធី​នេះដំបូងផុតគឺត្រូវចូល Settings ដើម្បី​កំណត់​ឈ្មោះ Server ដែល​បាន​ដំឡើង Plex Media Server និង user name ដែល​បាន register ក្នុង myPlex (បើសិនជាមាន) ការធ្វើបែបនេះ ដើម្បី​ឲ្យ Plex Media Center អាចទទួលបាន​វីឌីអូ ចម្រៀង និង រូបថត ដែល​បានផ្សាយចេញ Plex Media Server ឬ​ក៏ myPlex ។

​បន្ទាប់ពី​បាន​កំណត់​ក្នុង Settings រួចហើយយើងអាចបើកមើល ឬ​ស្ដាប់ ចម្រៀង វីឌីអូ និង រូបភាព បានត្រូវចុច​ទៅលើ Browse icon ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​កម្មវិធី​នេះ ។

myPlex គឺជា​លក្ខណៈ​ពិសេស​មួយរបស់​កម្មវិធី Plex ដែល​អាច​ឲ្យ​យើង​បញ្ចូល​នូវ​វីឌីអូ ចម្រៀង ពី browser ទៅកាន់ Plex Media Center ។ ដើម្បី​ប្រើ​ប្រាស់ myPlex តម្រូវ​ឲ្យ​យើង​ធ្វើការ​ចុះ​ឈ្មោះ​ជាមុនសិន ។ ដើម្បី​បង្កើត​គណនី myPlex ត្រូវចូល​ទៅកាន់​ https://my.plexapp.com/ រួចចុច Join myPlex

​បន្ទាប់មក​ធ្វើ​ទៅតាម​ការ​ណែនាំ​របស់​កម្មវិធី​នេះ ។

ក្រោយពី register ចប់យើងអាច Sign In ទៅកាន់ myPlex ដើម្បី​ថត​ចម្លង email address ដែល Plex បាន​បង្កើត​បញ្ចូល​ទៅកាន់ book address នៃ iPhone ,iPad ឬ​ក៏​ឧបករណ៍​ផ្សេងៗ​របស់យើង ។ យើង​ក៏​អាច bookmark address នេះ​ទៅកាន់ bookmarkbar របស់ browser ដោយ​គ្រាន់តែ​ចាប់អូស Plex it button ទៅកាន់ toolbar របស់ browser តែប៉ុណ្ណោះ ។

ពេលណា​ដែល​យើងមើល​វីឌីអូ ឬ​ស្ដាប់​ចម្រៀង​ពី YouTube ឬ​ក៏​គេហទំព័រ​ផ្សេងទៀត​យើងអាច​បញ្ចូល​វីឌីអូ ឬ​ចម្រៀង​នោះ​ទៅកាន់ myPlex ដោយ​គ្រាន់តែ​ចុច Plex it ពី bookmark bar ឬ​ក៏ send ទៅកាន់ address ដែល​បានកត់ត្រាទុក​ក្នុង book address ។ ក្រោយពីនោះយើងអាចមើល​វីឌីអូ​ស្ដាប់​ចម្រៀង ទាំងនោះ​ឡើងវិញ​ក្នុង Plex Media Center ថ្ងៃ​ណាមួយ​ក៏​បាន ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤៣ សម្រាប់​ខែតុលា ឆ្នាំ​២០១២

*** software និងវីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា