វិច្ឆិកា
តើវ៉ិបសាយនៅលើ Internet បង្កើតដោយប្រើបច្ចេកវិទ្យាអ្វីខ្លះ?
អ្នកប្រហែលជាធ្លាប់មានចម្ងល់ហើយនៅពេល ដែលអ្នកចូលទៅកាន់វ៉ិបសាយណាដែលស្អាតៗ មានភាពទាក់ទាញហើយតែងតែចង់ដឹងថា ”តើអ្នកដែលបង្កើតវ៉ិបសាយនោះបានប្រើប្រាស់បច្ចេកវិទ្យាអ្វីខ្លះ ?“ ជាពិសេសប្រសិនបើអ្នកជាអ្នកដែលកំពុងសិក្សាពីការបង្កើតវ៉ិបសាយនោះអ្នកនឹងអាចស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដែលកំពុងពេញនិយម ក្នុងការយកមកប្រើប្រាស់លើការបង្កើតវ៉ិបសាយបានថែមទៀត ។
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអ្នកពីការមើលបច្ចេកវិទ្យាក្នុងការបង្កើតវ៉ិបសាយណាមួយតាមរយៈ www.builtwith.com ។
ដំបូងអ្នកត្រូវចូលទៅកាន់វ៉ិបសាយ www.builtwith.com ជាមុនសិន
បន្ទាប់មកអ្នកវាយបញ្ចូល Address របស់វ៉ិបសាយណាមួយដែលអ្នកចង់ដឹងពីបច្ចេកវិទ្យាដែលយកមកបង្កើតវាទៅក្នុងប្រអប់ដូចខាងក្រោម ។
ឧទាហរណ៍៖ ខ្ញុំចង់ដឹងពីបច្ចេកវិទ្យាដែលយកមកបង្កើត www.apexkohkong.com
រួចចុច Lookup
វ៉ិបសាយនេះបានប្រើ Apache ជា web server
ហើយបង្កើតឡើងដោយភាសា PHP
ដែលបានប្រើប្រាស់ជាមួយ jQuery
ចំពោះcontent របស់វ៉ិបសាយវិញគឺប្រើXHTML Transitional, CSS, JavaScript
ដែលប្រើEncoding ជាUTF-8 ដើម្បីឲ្យUnicode Khmer
លើសពីនេះទៅទៀតអ្នកក៏អាចមើលពីបច្ចេកវិទ្យាដែលកំពុងពេញនិយមសម្រាប់ការបង្កើតវ៉ិបសាយបានផងដែរ
អ្នកត្រូវចុចលើ Home ជាមុនសិន
រូបខាងក្រោមនិយាយពីនិន្នាការនៃការប្រើប្រាស់ web technology
- Technology: ជាបច្ចេកវិទ្យាដែលកំពុងប្រើប្រាស់លើវ៉ិបសាយ
- Site Count: ជាចំនួនវ៉ិបសាយដែលបានប្រើបច្ចេកវិទ្យានីមួយៗ
- % Change: ជាភាគរយដែលប្រែប្រួលទៅលើការប្រើប្រាស់បច្ចេកវិទ្យានីមួយៗ
ព័ត៌មានខាងលើគឺជាព័ត៌មានដែលមានលក្ខណៈទូទៅ ដូចនេះប្រសិនបើអ្នកចង់មើលព័ត៌មានលម្អិតជាងនេះ
ត្រូវចុច View all Trends
តារាងខាងលើបង្ហាញពីការប្រែប្រួលបច្ចេកវិទ្យាដែលប្រើប្រាស់បច្ចុប្បន្ន
- Name: ជាឈ្មោះបច្ចេកវិទ្យា
- Type: ជាប្រភេទបច្ចេកវិទ្យា
- Websites: ជាចំនួនវ៉ិបសាយដែលកំពុងប្រើប្រាស់បច្ចេកវិទ្យានីមួយៗ
- Usage %: ជាចំនួនវ៉ិបសាយដែលកំពុងប្រើប្រាស់បច្ចេកវិទ្យានីមួយៗ ដែលគិតជាភាគរយ
- Change %: ជាភាគរយដែលប្រែប្រួលទៅលើការប្រើប្រាស់បច្ចេកវិទ្យានីមួយៗ
ចំពោះប្រអប់ទី១ដែលខ្ញុំបានគូស គឺបច្ចេកវិទ្យា UTF-8 ដែលជាប្រភេទ Enconding មានចំនួនប្រើប្រាស់ 29,972,010 គិតជាភាគរយស្មើនឹង 66.35 % (មានការប្រើប្រាស់ច្រើនជាងគេ) និង មានការប្រែប្រួលកើនឡើង 0.53 % ។
ចំពោះប្រអប់ទី២ដែលខ្ញុំបានគូស គឺបច្ចេកវិទ្យា jQuery ដែលជាប្រភេទ JavaScript មានចំនួនប្រើប្រាស់ 24,569,710 គិតជាភាគរយស្មើនឹង 58.3 % និង មានការប្រែប្រួលកើនឡើង 0.41 % ។
ម៉្យាងវិញទៀតប្រសិនបើអ្នកចង់មើលព័ត៌មានបច្ចេកវិទ្យាឲ្យកាន់តែលម្អិតដែលបែងចែកទៅតាមក្រុមនីមួយៗនោះ អ្នកចុចលើឈ្មោះក្រុមរបស់វា (ដូចរូប) ដែលវាស្ថិតនៅខាងស្ដាំដៃ ។
ចុចលើប្រអប់ទី១ ដើម្បីមើលព័ត៌មានដែលទាក់ទងទៅនឹង JavaScript
ក្នុងចំណោមវ៉ិបសាយចំនួន ១លាន ដែលប្រើ JavaScript គឺបានប្រើប្រាស់ jQuery ច្រើនជាងគេ បន្ទាប់មក Facebook for Websites ( ) ។
ចុចលើប្រអប់ទី២ ដើម្បីមើលព័ត៌មានដែលទាក់ទងទៅនឹង Content Management System (CMS)
ក្នុងចំណោមវ៉ិបសាយចំនួន ១លាន ដែលប្រើ CMS គឺបានប្រើប្រាស់ WordPress ច្រើនជាងគេ បន្ទាប់មក Joomla! បន្ទាប់មកទៀត Drupal ។
ចុចលើប្រអប់ទី៣ ដើម្បីមើលព័ត៌មានដែលទាក់ទងទៅនឹង Web Server
ក្នុងចំណោមវ៉ិបសាយចំនួន ១លាន ដែលប្រើ Web Serverគឺបានប្រើប្រាស់ Apacheច្រើនជាងគេ បន្ទាប់មក IIS ។
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៤២ សម្រាប់ខែសីហា ឆ្នាំ២០១២
*** software និងវីឌីអូសម្រាប់ការអនុវត្ដ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា