តុលា
ហេតុអ្វីបានជាកុំព្យូទ័រដំណើរការយឺត
មានហេតុផលជាច្រើនដែលធ្វើឲ្យកុំព្យូទ័ររបស់អ្នកកាន់តែយឺត វាអាចបណ្តាលមកពីបញ្ហា hardware ឬ software ប៉ុន្តែសូមកុំព្រួយបារម្មណ៍អំពីបញ្ហានេះ អ្នកនឹងបានដឹងពីដំណោះស្រាយជាច្រើន ដើម្បីឲ្យកុំព្យូទ័ររបស់អ្នកមានដំណើរលឿនដូចធម្មតាវិញ តាមរយៈទស្សនាវដ្ដីអាន លេខ៤១ នេះ ។
ហេតុផលដែលធ្វើឲ្យកុំព្យូទ័រដើរយឺត
1. បញ្ហា Software រួមមាន ៖
• មិនធ្លាប់សម្អាត Registry
• ការបង្កើត temporary files កាន់តែច្រើនឡើងៗ
• ការ Start-up Programs ច្រើនពេក
• បញ្ហា Virus, Spyware និង Malware
• មិនធ្លាប់ DefragDisk
• មិនធ្លាប់ Update Windows
• មិនធ្លាប់ Update Drivers របស់ Device
ដំណោះស្រាយបញ្ហា Software ៖
• ការសម្អាត Registry
• សូមសម្អាតនូវបញ្ហា error, សម្អាត files ដែលមិនចាំបាច់នៅក្នុង hard disk
• ការសម្អាត temporary files
• ធ្វើការ Update Windows ឲ្យបានទៀងទាត់ (៧ថ្ងៃម្តង ឬ១ខែម្តង)
• Update Drivers របស់ Device ឲ្យបានត្រឹមត្រូវ
• សម្អាត browser caches និង temporary files ចេញពី Web Browser និង Hard Disk ចេញឲ្យអស់ ដើម្បីបង្កើនទំហំ Hard Disk
ដំណោះស្រាយទាំងអស់ខាងលើមានជំហាននៃការសម្អាតដូចតទៅ ៖
ធ្វើ Disk Cleanup
ចូលទៅកាន់ Windows explorer បន្ទាប់មក right click លើ drive C:\ ជ្រើសយក Properties
ចុចលើ Disk Cleanup
ជ្រើសរើសយក files ដែលត្រូវលុប ហើយចុច OK បន្ទាប់មក Windows នឹងដំណើរការការសម្អាត files ទាំងនោះចេញពីកុំព្យូទ័រ ។
បិទStart-up កម្មវិធី និង Services ណាដែលមិនចាំបាច់
ដើម្បីបិទនូវកម្មវិធី និង services ណាដែលមិនចាំបាច់យើងត្រូវ ៖
ចូល Run វាយ msconfig.exe
នៅក្នុង System Configuration ចុច Startup tab ដោះ Tick កម្មវិធីណាដែលមិនចង់ឲ្យវាដំណើរការនៅពេលបើកកុំព្យូទ័រ បន្ទាប់មកចុច OK
សម្អាត Virus, Spyware និង Malware
ដើម្បីសម្អាត Virus, Spyware និង Malware សូមជ្រើសរើសយកកម្មវិធីណាមួយដែលមាន ប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ពពួក Virus ក៏ដូចជា Spyware និង Malware ដូចជាកម្មវិធី Avira, Avast, AVG Anti-Virus, Toolwiz Care, Dr.WebCureIt ។ ល ។
ធ្វើការ Defrag Disk ឲ្យបានញឹកញាប់
1. ចូលទៅកាន់ explorer បន្ទាប់មក right click លើ drive C:\ ជ្រើសយក Properties បន្ទាប់មកចុច Tools tab
2. ចុច Defragment now…
3. ជ្រើសរើសយក Drive របស់ Windows បន្ទាប់មកចុច Defragment Disk
2. បញ្ហា Hardware រួមមាន៖
• ទំហំ Hard Disk មិនគ្រប់គ្រាន់
• បញ្ហា Drivers របស់ Device
• Computer Processor ឬ RAM មានកម្លាំងតូចពេក
ដំណោះស្រាយបញ្ហា Hardware:
• សូមកុំព្យាយាមផ្ទុកឯកសារនៅពេល hard disk ជិតពេញ
• Hard disk ត្រូវមាន free space ចាប់ពី 2 GB ឡើងទៅ
• សូមឆែកមើល Device Manager ដើម្បីដោះស្រាយបញ្ហា Driver ឬ Hardware ដែលមិនបាន Update Drivers ខាងក្រោមជាបញ្ហា ៖
• Upgrade Computer Processor ឬ RAM ដើម្បីមានដំណើរការខ្ពស់ ព្រោះជាធម្មតា Windows ឬ កម្មវិធីដែលទើបតែចេញ version ថ្មីៗ នោះវាក៏ទាមទារទាំង CPU និង RAM ធំៗទើបអាចដំណើរកម្មវិធីនេះបាន ផ្ទុយទៅវិញកាលណាកុំព្យូទ័រអ្នកមាន CPU និង RAM មានទំហំតូចវិញនោះ ហើយចង់ដំណើរការ Windows ឬ កម្មវិធីណាដែលទើបតែចេញ version ថ្មីៗ វានឹងបណ្តាលឲ្យដំណើរកុំព្យូទ័រអ្នកយឺត ។
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៤០ សម្រាប់ខែកក្កដា ឆ្នាំ២០១២
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា