For Android device For iOS device
១៥
កញ្ញា

​បំប្លែង​រូបថតទៅជារូបគំនូរសរខ្មៅ​នៅលើ​អ៊ីនធើណេត

​បច្ចុប្បន្ន​យើងអាច​ប្រើ​កម្មវិធី​ផ្សេងៗ​ជា​ច្រើន ដើម្បី​កែប្រែរូបថត​ឲ្យ​មាន​លក្ខណៈ​ដូចជា​រូបគំនូរ​ដែល​គូរដោយដៃ បាន​យ៉ាង​ងាយស្រួល ។ ទន្ទឹមនឹងការរីក​ចម្រើន​ផ្នែក Windows Application នេះ ផ្នែក Web Application ក៏​មាន​សមត្ថភាព​អាច​បំប្លែង​រូបថតទៅជារូបគំនូរបានដែរ ។ ខ្ញុំ​សូម​ណែនាំ​លោកអ្នក​ឲ្យ​ស្គាល់​គេហទំព័រមួយគឺ http://www.dumpr.net/sketch.php ដែល​អាច​បំប្លែង​រូបគំនូរបាន​យ៉ាង​ងាយស្រួល ។

របៀបធ្វើ

សូមចូល​ទៅកាន់​ url: http://www.dumpr.net/sketch.php  

​បន្ទាប់មក​ចុចលើប៊ូតុង Browse ហើយ​ជ្រើសរើស​រូបភាព​ដែល​ចង់​បំប្លែង រួចចុច open

ចុចលើ Continues ដើម្បី​បន្ដ​ដំណើរ​ការ​

ក្រោយពេល​ដំណើរ​ការ​ចប់​លោកអ្នក​នឹងឃើញដូចរូប​ខាងក្រោម ៖

​លោកអ្នក​អាច​ធ្វើការ share រូបគំនូរនេះ​ទៅកាន់​មិត្ដភក្ដិនៅ​ក្នុង facebook ដោយចុចលើប៊ូតុង Share on Facebook ។  ​លោកអ្នក​ក៏​អាច save ជា image បានដែរ ដោយចុចលើប៊ូតុង save ប៉ុន្ដែវាទាមទា​ឲ្យ​លោកអ្នក​ធ្វើការ​បង់ប្រាក់ជាមុនសិន (តាមរយៈ visa card, paypal…) ។

​ចំណាំ​៖ លោកអ្នក​ក៏​អាច save image ដោយមិនបាច់បង់ប្រាក់បានដែរ គឺ ត្រូវ right click នៅលើ​រូបភាព ហើយយកពាក្យ save image as…

 

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី៤០ សម្រាប់​ខែកក្កដា ឆ្នាំ​២០១២

*** softwareនិង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា