For Android device For iOS device

សីហា

មូលហេតុ​ដែល​បណ្ដាល​ឲ្យ Physical Memory Dump

ភាព​ចម្លែក​ជា​ច្រើន​ពិតជាអាចកើតមានឡើង នៅពេល​ដែល​លោកអ្នក​កំពុង​ប្រើ​ប្រាស់ កុំព្យូទ័រ​ដូចជា​នៅសុខៗ​ស្រាប់តែ screen របស់​កុំព្យូទ័រ ប្រែទៅជាពណ៌ខៀវ ហើយអ្នកបានឃើញ error message ដែល​បញ្ជាក់​ថា “physical memory dump” ។  

តើ​លោកអ្នក​នឹងធ្វើដូចម្ដេច ?

មានអ្នក​ប្រើ​ប្រាស់​ជា​ច្រើន​គឺ​គ្រាន់តែ reboot កុំព្យូទ័រ​របស់​ពួកគេ​ហើយ គិតថាវា​គ្មាន​អ្វីបានកើតឡើង​ទាំងអស់ ប៉ុន្តែ​មានអ្នក​ប្រើ​ប្រាស់​មួយចំនួនគឺចង់ដឹងថាតើ មានអ្វីកើតឡើងចំពោះ​កុំព្យូទ័រ​ពួកគេ ហើយចង់​ធ្វើការ​ដំស្រាយ​បញ្ហា​ទាំងនោះ ។ បញ្ហា​នេះវាអាចធ្វើ​ឲ្យ​ប៉ះពាល់ដល់កិច្ចការ​សំខាន់​របស់​ពួកគេ គឺ​នៅពេល​មាន blue screen of death បានលេចឡើង​ដែល​ធ្វើ​ឲ្យ​គេមិនមានឱកាសនឹង save កិច្ចការ​កំពុង​តែធ្វើបាន ហើយ​ពួកគេ​ត្រូវធ្វើកិច្ចការ​ទាំងនោះ​ឡើងវិញសារជាថ្មី ។

កត្តាចម្បង​ដែល​បណ្ដាល​ឲ្យ​មាន physical memory dump

១. DLL error មានន័យថា file របស់ Windows ដែល​មាន​ប្រភេទ file របស់វា dll (*.dll) ត្រូវបាន​ខូច ឬ​បាត់បង់

  • បណ្ដាល​មកពី​ការ​ដំឡើង និង លុប​កម្មវិធី​មួយចំនួនមិនត្រឹមត្រូវតាម​ដំណាក់​កាលរបស់វា ដែល​នៅពេល​ដំឡើង​វាបានទៅយក file ប្រភេទ dll ទៅជំនួសអ្វី​ដែល​មានរួចហើយ និងទាំង​នៅពេល​លុប​កម្មវិធី​វិញវាបានលុបទៅទាំង file ប្រភេទ dll ទៅជាមួយ​ផងដែរ ។
  • បណ្ដាល​មកពី​មាន Malware (Malicious Software) ឆ្លងចូលទៅ​ក្នុង​កុំព្យូទ័រ ដូចជា Virus, Worm, Trojan House, Spyware ជាដើម ។
  • Driver នៅ​ក្នុង​កុំព្យូទ័រ​មួយចំនួនបានខូច 

​ដំណោះ​ស្រាយ

  • Update កម្មវិធី​មួយចំនួន ប្រសិនបើ​កម្មវិធី​នោះអាច update បាន 
  • Update driver របស់ hardware មួយចំនួន
  • ​ធ្វើការ Scan កុំព្យូទ័រ​លោកអ្នក​ជាប្រចាំ​ជាមួយនឹង antivirus ណា​ដែល​អាចទុកចិត្តបាន

២. បញ្ហា​មកពី RAM

កន្លែងដោត RAM ចង់ខូច ឬ មានធូលី​ច្រើន​ធ្វើ​ឲ្យ RAM ដំណើរ​ការ​មិនប្រក្រតី ព្រមទាំង​អាចបណ្ដាល​មកពី​ជើង RAM មានភាពកខ្វក់ ដូចនេះសូម​ធ្វើការ​សំអាត ឬ ផ្លាស់ប្ដូរកន្លែងដោត និង ជួតសំអាតជើងរបស់ RAM ឲ្យ​បាន​ស្អាត ឬ​ RAM មាន​បញ្ហា​ដោយខ្លួនវា មានន័យថា​អាយុកាលនៃ RAM ខិតជិតទៅដល់​ដំណាក់​កាលខូច​ដែល​មិនអាច​ប្រើ​ប្រាស់​បានតទៅទៀត ដូចនេះសូម​ធ្វើការ​ផ្លាស់ប្ដូរ RAM ចាស់របស់​លោកអ្នក​ចេញ  ។  

៣. COM

​បញ្ហា Physical Memory Dump ក័អាចបណ្តាល​មកពី​មាន​បញ្ហា​ជាមួយ COM របស់ windows ផងដែរ ។

COM ជា Components របស់ Windows ដែល​បង្កើត​ដោយ developer ហើយ COM របស់ windows មាន​ដូចជា COM+, Distributed COM (DCOM) និង ActiveX Controls ។

៤. បណ្ដាល​មកពី HIVE Crash

គឺសំដៅ​ទៅលើ​ការ back-up ឬ export registry ជា​ប្រភេទ​ HIVE format ហើយ​បន្ទាប់មក​ធ្វើការ restore ឬ import ចូលមកវិញ​ដែល​បានបង្ដើត​ឲ្យ​មាន​បញ្ហា​កើតឡើង ។

​បញ្ហា​បណ្ដាល​មកពី​នៅពេល​ដែល import file back-up របស់ registry ជា​ប្រភេទ HIVE ចូលមកវិញមានការបាត់បង់ key និង value របស់ registry មួយចំនួន ព្រោះ​តែរាល់ key និង value របស់ registry ដែល back-up ពីមុននោះ បានមកជំនួសលើអ្វី​ដែល​មានដូច​គ្នា និង លុបអ្វី​ដែល​ថ្មីៗ​ចោល ។

​ដំណោះ​ស្រាយ

​លោកអ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី​សម្រាប់ scan និង ជួសជុល Registry ដោយស្វ័យ​ប្រវត្តិ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ២៩ ប្រចាំខែ សីហា ឆ្នាំ ២០១១

*** រៀបរៀងអត្ថបទដោយ ៖ លោក សេង រតនា

 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា