For Android device For iOS device
២៥
ឧសភា

ដាក់លេខ​សម្ងាត់​លើឯកសារជាមួយ WinRAR និង 7zip

គ្រប់ឯកសានានា របស់​លោកអ្នក​គឺពិតជាមាន​សារៈ​សំខាន់​ណាស់ ហើយអ្នក​ក៏​តែងតែចង់​ការពារ​នូវ​រាល់​ព័ត៌មាន​ទាំងឡាយនៅ​ក្នុង​ឯកសា​ទាំងនោះ​ជា​សម្ងាត់​ដែរ ។ ពិសេស​នៅពេល​ដែល​អ្នកចង់​ផ្ញើ​ឯកសាតាមយៈ ប្រព័ន្ធ Network ឬ តាម​ប្រព័ន្ធ Internet អ្នកអាចប្រឈមមុខ​ជាមួយនឹង​ការលួចឯកសារពី Hacker ។ ដូចនេះ ដើម្បី​បន្ថែម​នូវ​កម្រិត​ការពារ​ឯកសារ​ឲ្យ​កាន់តែមាន​នូវ​សុវត្ថិភាព​ជាងមុន​បាន អ្នកដាក់លេខ​សម្ងាត់​ទៅលើ​ឯកសារ​របស់អ្នក​ដោយ​ប្រើ​ប្រាស់​កម្មវិធី WinRAR 7zip បាន ។  WinRAR និង 7zip គឺជា​កម្មវិធី​មួយ​ប្រើ​សម្រាប់​បន្ថយ​ទំហំ ឯកសារទៅជា file ​ប្រភេទ​ជា *.zip, *.rar, និង *.7z អ្វី​ដែល​ពិសេស​នោះគឺអ្នកអាចដាក់លេខ​សម្ងាត់ (Password) ​ទៅលើ file ​ទាំងនោះ​បានថែមទៀត ។  
. វិធីដាក់លេខ​សម្ងាត់​
ដើម្បី​ដាក់លេខ​សម្ងាត់​បានអ្នក ចាំបាច់ដាក់ស្របពេល​ដែល​អ្នក​ធ្វើការ​បន្ថយ​ទំហំ (compress) ឯកសារទៅជា *.zip, *.rarនិង *.7z ​ព្រមទាំង​ច្បាស់ថាអ្នកបាន​ដំឡើង​កម្មវិធី WinRAR 7zip ទៅ​ក្នុង​កុំព្យូទ័រ​រួចរាល់ហើយ ។
 
​លោកអ្នក​អាច​ស្វែងរក កម្មវិធី​នេះបាននៅ​ក្នុង​:
https://www.win-rar.com/start.html?&L=0
. ការដាក់លេខ​សម្ងាត់​ជាមួយ WinRAR 
 ដំបូងអ្នក​គ្រាន់តែ Right-click លើ file folder ​ដែល​អ្នកចង់​ធ្វើការ​ជាមួយហើយជ្រើសយក Add to archive

ពេល​ផ្ទាំង Archive name and parameters លេចចេញមកសូម​ធ្វើការ​ជ្រើសរើស Archive format (RAR ZIP) ​បន្ទាប់មក​ជ្រើសយក Advanced tap

  នៅ​ក្នុង Advanced សូមចុចនៅត្រង់ Set password ដើម្បី​ដាក់លេខ​សម្ងាត់​

 

នៅ​ក្នុង​ផ្ទាំង Enter password សូមជ្រើសយក Show password និង Encrypt file names ​បន្ទាប់មក​សូម

វាយលេខ​សម្ងាត់​របស់អ្នក​នៅ​ក្នុង​ប្រអប់ Enter password រួចចុច OK ពីរដង

​បញ្ជាក់​៖

- Show password ​មានន័យថា​បង្ហាញ​នូវ អ្វី​ដែល​អ្នកបាន​សរសេរ​នៅ​ក្នុង​ប្រអប់ Enter password ពេល​បង្កើត​លេខ​សម្ងាត់​
- Encrypt file names ធ្វើ​ឲ្យ​គេ​មិនអាច​មើលឃើញថាមានអ្វី​ខ្លះ​នៅខាង​ក្នុង file rar zip បានពេល​ដែល​គេព្យាយាមបើក file នោះ
ដើម្បី​បញ្ជាក់​ពី​លទ្ធផល​អ្នកអាចបើក ឬ ពន្លា (extract) file ​ដែល​បានដាក់លេខ​សម្ងាត់​ខាងលើ​ហើយ​នៅពេល​នោះ​វានឹង​ទាមទារ​ឲ្យ​អ្នកវាយលេខ​សម្ងាត់​ដែល​បានដាក់ ។  
ដើម្បី​បើក file *.rar ឬ *.zip អ្នក​គ្រាន់តែ double click លើ file និង ដើម្បី​ពន្លាឯកសារចេញវិញ​គ្រាន់តែ right-click លើ file នោះហើយជ្រើសយក Extract to

សូមបំពេញលេខ​សម្ងាត់ ហើយនៅត្រង់ Show password អ្នកគួរតែដកសញ្ញា ធឺតចេញពីប្រអប់ ដើម្បី​ជៀសវាងកុំ​ឲ្យ​អ្នក​ដទៃ​ទៀតឃើញលេខ​សម្ងាត់​អ្នកដោយចៃដន្យ

.  ដាក់លេខ​សម្ងាត់​ជាមួយ 7zip
ដំបូងអ្នក​គ្រាន់តែ Right-click លើ file folder ​ដែល​អ្នកចង់​ធ្វើការ​ជាមួយ ហើយជ្រើសយក 7-Zip រួច Add to archive

នៅ​ក្នុង​ផ្ទាំង Add to Archive សូមបំពេញលេខ​សម្ងាត់​នៅត្រង់ ប្រអប់ Enter passwordនិង Reenter password ហើយចុច OK

​បញ្ជាក់​៖  

- Show password ​មានន័យថា​បង្ហាញ​នូវ អ្វី​ដែល​អ្នកបានសេរសេរនៅ​ក្នុង ប្រអប់ Enter password ពេល​ ​បង្កើត​លេខ​សម្ងាត់​
- Encrypt file names ធ្វើ​ឲ្យ​គេ​មិនអាច​មើលឃើញថាមានអ្វី​ខ្លះ​នៅខាង​ក្នុង file rar zip បានពេល​ដែល​គេព្យាយាមបើក file នោះ
ដើម្បី​បញ្ជាក់​ពី​លទ្ធផល​អ្នកអាចបើក ឬ ពន្លា (extract) file​​ដែល​បានដាក់លេខ​សម្ងាត់​ខាងលើ​ហើយ នៅពេល​នោះ​វានឹង​ទាមទារ​ឲ្យ​អ្នកវាយលេខ​សម្ងាត់​ដែល​បានដាក់នោះ ។  
ដើម្បី​បើកអ្នក​គ្រាន់តែ double click លើ file និង ដើម្បី​ពន្លាឯកសារចេញវិញគ្រាន់ compress ​ខាងលើ​រួចមកនោះដោយ​គ្រាន់តែ right-click លើ file នោះរួចជ្រើសយក 7-Zip ​បន្ទាប់មក​ជ្រើសយក Extract to filename\

សូមបំពេញលេខ​សម្ងាត់ ហើយនៅត្រង់ Show password អ្នកគួរតែដកសញ្ញាធឺតចេញពីប្រអប់ ដើម្បី​ជៀសវាងកុំ​ឲ្យ​អ្នក​ដទៃ​ទៀតឃើញលេខ​សម្ងាត់​អ្នកដោយចៃដន្យ

 

→ ANT Learner គឺជា​កម្មវិធី​ដែល​ផ្ដល់​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទៅដល់អ្នក​ប្រើ​ប្រាស់​គ្រប់ពេលវេលា និិង គ្រប់ទីកន្លែង

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Pagehttps://www.facebook.com/ANTTechnologyTrainingCenter

♦♦ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា