សូមទូរសព្ទមក 010 666653 វគ្គបើកថ្មី
C++OOP
១០ មីនា (ច័ន្ទ - សុក្រ ១៥:៣០ - ១៧:០០)
Website Design with CSS, CSS3 & Bootstrap
១០ មីនា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
C/C++
២៤ កុម្ភៈ (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
Website Design with CSS, CSS3 & Bootstrap
០៣ មីនា (ច័ន្ទ - សុក្រ ០១h៥០-០៣h២០)
C# for Beginners
២៤ កុម្ភៈ (ច័ន្ទ - សុក្រ ១៥:៣០ - ១៧:០០)
HTML + HTML5 + CSS
០៣ មីនា (ច័ន្ទ - សុក្រ ០១h៥០-០៣h២០)
C++OOP
០៣ មីនា (ច័ន្ទ - សុក្រ ១៣:៥០ - ១៥:២០)
HTML + HTML5 + CSS
២៤ កុម្ភៈ (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
Flutter Mobile App (Android/iOS) Level 1
២៤ កុម្ភៈ (ច័ន្ទ - សុក្រ ១៥:៣០ - ១៧:០០)
PHP and MySQL
២៤ មីនា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
Javascript + JQuery
ស្នាដៃសិស្សនៅ អាន ០៣ មីនា (ច័ន្ទ - សុក្រ ១៥:៣០ - ១៧:០០)
២២
កុម្ភៈ
កុម្ភៈ
ស្វែងយល់ពីការបើក EXE File មិនដំណើរការ
ជាធម្មតា ដើម្បីបើកឯកសាអ្វីមួយ អ្នកប្រើប្រាស់ទូទៅតែងតែ Double-Click នៅលើ File នោះ ដែលវានឹងដំណើរការទៅតាមកម្មវិធីផ្សេងៗរបស់វា ។ ជាការពិតណាស់កម្មវិធីជាច្រើនដែលបានដំឡើង លើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកវាបានទៅទាញយក File ដែលមាន Extension ត្រូវនឹងកម្មវិធីរបស់ខ្លួនសម្រាប់ការបើកដំណើរការ ។ ដោយឡែក ចំពោះ File ដែលមាន Extension .exe វាគឺមិនតម្រូវឲ្យដំណើរការលើកម្មវិធីណាមួយទេ គឺវាអាចបើកដំណើរការដោយខ្លួនវាផ្ទាល់តែម្តង ។ ខាងក្រោមនេះយើងនឹងបង្ហាញពី Command មួយគឺ ASSOC ដែលវាមានសមត្ថភាពផ្ដល់ឲ្យអ្នក នូវការកំណត់ ឬផ្លាស់ប្ដូរប្រភេទកម្មវិធីសម្រាប់ដំណើរការ ឯកសាផ្សេងៗទៅតាម Extension នីមួយៗ ។
១.មូលហេតុដែលបើក exe File អត់ចេញ
ការដែលមិនអាចបើក .exe file មិនបានគឺដោយសារតែមានការផ្លាស់ប្តូរមួយចំនួនដូចខាងក្រោម ៖
ចូលទៅកាន់ Command Prompt តាមរយៈ Run វាយពាក្យ cmd ឫ Start Menu -> Accessories ->Command Prompt


ក្នុង Command Prompt វាយពាក្យ ASSOC ដើម្បីមើល ប្រភេទ Extension File ដែលត្រូវនឹង File Type ផ្សេងៗ

បញ្ជីនៃ extension file ដែលមានក្នុងកុំព្យូទ័ររបស់នឹងបង្ហាញដូចខាងក្រោម៖
សូមវាយ assoc /? ដើម្បីឲ្យដឹងកាន់តែច្បាស់ពីការប្រើប្រាស់ Command ASSOC
ប្រសិនបើ អ្នកវាយ ASSOC .exe=ratanaFile ពេលនោះមានន័យថា គ្រប់ប្រភេទឯកសាដែលមាន Extension “.exe” នឹងចាត់ចូលជាប្រភេទ ratanaFile ដែលនឹងដំណើរការជាមួយកម្មវិធីដែលអាច Read ratanaFile បាន
តែដោយសារគ្មានកម្មវិធីដែលអាច read បាន ទើបពេលអ្នក double-click លើ គ្រប់ exe file ចេញផ្ទាំងឲ្យអ្នកស្វែងរកកម្មវិធីមកដំណើរការជំនួស (ដូចរូប)

២. ដំណោះស្រាយនៅពេលកុំព្យូរទ័រជួបបញ្ហាដូចខាងលើ
បង្កើត File Notepad ដោយ right click on desktop រើសយកពាក្យ New ->Text Document

Right click លើ file ដែលទើបបង្កើត ជ្រើសយក Rename -> ប្ដូរ extension .txt ទៅជា .cmd ឫ .bat

-> Click Yes

-> Right click លើ file យកពាក្យ Edit រួចសរសរ assoc .exe=exefile


ដំណើរការ Command File របស់អ្នកជាការស្រេច
បញ្ជាក់៖ សូមធ្វើវាដោយប្រុងប្រយ័ត្នព្រោះអ្នកនឹងមិនអាចត្រឡប់ក្រោយបានទេបើសិនជាអ្នកវាយ Command ផ្លាស់ប្តូរ File Type របស់ .cmd .bat និង .txt ។
** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី លេខ៣១ សម្រាប់ខែតុលា ឆ្នាំ២០១១
*** software និងវីដេអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា