For Android device For iOS device
១៣
មករា

របៀប៥​យ៉ាង ដើម្បី​បង្កើន​ល្បឿន​កុំព្យូទ័រ​

​ក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ជាប្រចាំ​ថ្ងៃ លោកអ្នក​មានចាប់អារម្មណ៍ថា​កុំព្យូទ័រ​របស់​លោកអ្នក កាន់តែមាន​ល្បឿន​យឺតពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​ដែរ ឬ​ទេ ? ខាងក្រោម​នេះជាវិធីងាយៗ  ​ដែល​អាចជួយ​លោកអ្នក​ក្នុង​ការធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​លោកអ្នក​មាន​ល្បឿន​លឿន​ឡើងវិញ

១. Free Up Disk Space

​នៅពេល​ដែល Disk space របស់​កុំព្យូទ័រ​របស់លោអ្នកនៅកាន់តែតិច ក៏​ជាមូលហេតុធ្វើ​ឲ្យ​កុំព្យូទ័រ​មាន​ល្បឿន​យឺត​ដែល ។ ប្រើ Disk Cleanup ដើម្បី​លុប​នូវ Files មួយចំនួនចោល​ដូចជា temporary Internet files, Empty the Recycle Bin, Windows temporary, optional Windows components ​ដែល​មិន​ប្រើ​, Microsoft ActiveX controls and Java applets  

ដើម្បី​ចូល​ទៅកាន់ Disk Cleanup សូមចុច Search è Disk Cleanup រួចសូម​ជ្រើសរើស drive ​ដែល​លោកអ្នក​ចង់​ធ្វើការ Cleanup ហើយចុច OK button 

♦ សូមរង់ចាំដំនើការ Search ចប់

 សូមធីកលើ​ប្រភេទ File ​ដែល​លោកអ្នក​ចង់​ធ្វើការ​សំអាត (Cleanup) រួចចុច OK button បន្ទាប់សូមចុច Yes button ​សម្រាប់​បញ្ជាក់​ថា​លោកអ្នក​ពិតជាចង់​ធ្វើការ​សំអាតលើ File ​ខាងលើ​

ក្រោយមក​កុំព្យូទ័រ​ចាប់ផ្តើមធ្វើសំអាត Disk រួចរង់ចាំ​រហូត​ដំណើរ​ការចប់ Disk Cleanup នឹងបិទដោយខ្លួនឯង

២. Speed Up access to Data

Disk Defragmentation អាចជួយធ្វើ​ឲ្យ​ងាយស្រួល និងមាន​ល្បឿន​លឿន​ក្នុង​ការបើកឯកសារ និង​ទិន្នន័យ (access data) ផ្សេងៗ​ព្រោះ Disk Defragmentation បានធ្វើ​ឲ្យ​រាល់ data ​ទាំងអស់​នៅ​ក្នុង Hard Disk ស្ថិតនៅតាមលំដាប់លំដោយនិងមានសណ្តាប់ធ្នាប់ ។ ជា​ទូទៅ​សូម​លោកអ្នក​ការធ្វើ Disk Defragmentation ​ក្នុង​ ​រយៈពេល 1ខែម្តង និង​នៅពេល​ផ្សេងៗ​ទៀត​ដូចជា​៖

​នៅពេល​ដែល​លោកអ្នក​មាន​បន្ថែម File ​ដែល​មាន​ទំហំ​ទៅ​ក្នុង HDD Free space Hard Disk នៅសល់ 15% ឬ​តិចជាងនេះ​នៅពេល​លោកអ្នក install ​កម្មវិធី​ថី្ម ឬ Windows ថ្មី

ដើម្បី​ធ្វើ Disk Defragment ដំបូងសូមចូល​ទៅកាន់ drive D C  ចុច mouse​ស្ដាំ​ → ជ្រើសយក Properties → Tool → Optimize

បន្ទាប់សូម​ជ្រើសរើស​នូវ Drive ​ណាមួយ​ដែល​លោកអ្នក​ចង់​ធ្វើការ Defragment រួចចុច Optimize ហើយរង់ចាំ​រហូត​ដំនើការចប់រួចចុច Close ហើយសូម​ធ្វើការ​បិទ Disk Defragment

៣. Detect and Repair disk error

ក្រៅពី Disk Cleanup និង Defragment នៅមាន Error Checking ​ក៏​អាចធ្វើ​ឲ្យ​ដំនើការ របស់​កុំព្យូទ័រ​មាន​ល្បឿន​លឿន​ដែល​ព្រោះ Error Checking អាច​ធ្វើការ​ស្វែរក និងជួយជួសជុល​នូវ Bad sector របស់ Hard disk និង file system errors

មុននឹង​ធ្វើការ Error checking សូមបិទ File និង​កម្មវិធី​ផ្សេងៗ​ដែល​កំពុង​បើក រួចសូម double click លើ My Computer រួច right click លើ Drive ​ណាមួយ​ដែល​លោកអ្នក​ចង់ធ្វើ Error checking រួចរើសយក Properties បន្ទាប់សូមចុចលើ Tools tap សូមចុច Check button 

វានិងចេញ​ផ្ទាំង​ឲ្យ​យើងចុច Scan Drive

រង់ចាំ​រហូត​ដល់ Scan ចប់

៤. ការពារ​កុំព្យូទ័រ​របស់អ្នក​កុំ​ឲ្យ​មាន spyware

Spyware ​ក៏​ជាមូលហេតុមួយធ្វើ​ឲ្យ​កុំព្យូទ័រ​មាន​ដំណើរ​ការយឺត​ផងដែរ ដូច្នេះសូម​លោកអ្នក​ប្រើ​កម្មវិធី​សម្រាប់​កម្ចាត់ spyware ​ដូចជា Microsoft Windows Defender ​ដែល​មានស្រាប់លើ Windows 10 ឬ​លោកអ្នក​អាច​ប្រើ​កម្មវិធី​ផ្សេង​ក៏​បាន​សម្រាប់​កម្ចាត់ spyware (Kaspersky , Avast ,Eset )

. បិទ Startup

Startupគឺជាកន្លែង​ដែល​គ្រប់គ្រង​កម្មវិធី​ទាំងឡាយណា​ដែល​បើកដោយស្វ័យ​ប្រវត្តិ​នៅពេល​ដែល​យើងចាប់ផ្ដើមបើកComputer ។ ដូច្នោះវាអាចធ្វើ​ឲ្យ​Computer​របស់អ្នក​មានសភាពយឺត​នៅពេល​បើក​ប្រើ​ប្រាស់ ដែល​វាកើតឡើង​ដោយសារ​មាន​កម្មវិធី​ជា​ច្រើន​បាន​កំពុង​តែ​ដំណើរ​ការ​តាំងតែពីដំបូង​ដែល​យើយបើកComputer មកម្លេះ ទាំង​ដែល​យើង​មិនបាន​បើក​ប្រើ​ប្រាស់​ផងនោះ ។

យើងអាចចូល Startupទៅ បិទ​កម្មវិធី​ដែល​អ្នកមិនចង​ឲ្យ​វាបើកដោយស្វ័យ​ប្រវត្តិ​បានតដូច​ខាងក្រោម​៖

Right Click លើ Taskbar → Task Manager → Startup ​បន្ទាប់មក​អ្នក​គ្រាន់តែ​ Disable ​នូវ​រាល់​កម្មវិធី​ដែល​អ្នកមិនចង​ឲ្យ​វាបើកដោយស្វ័យ​ប្រវត្តិ​ជាការស្រេច ៕

♦♦ ​កម្មវិធី​នេះ​ដែល​បង្កើត​ឡើង​សម្រាប់​ផ្ដល់ និងការចែក​រំលែក​ឯកសារជាអត្ថបទ ជា​វីឌីអូ ជា source code និងបណ្ដាកូដ​គំរូ​ជាក់ស្ដែងជា​ច្រើន​ទៀត​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Pagehttps://www.facebook.com/ANTTechnologyTrainingCenter

♦♦ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា