👉 សម្រាប់ប្អូនៗជានិស្សិត IT គួរតែចាប់ផ្តើមស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ មិនត្រឹមតែរៀនមុខវិជ្ផាតាមគ្រូនៅតែសាលាប៉ុណ្ណោះទេ
♦ អធិប្បាយដោយលោក សំ កក្កដា នាយកទស្សនាវដ្ដី និងថ្នាក់បណ្តុះបណ្តាលអាន-ANT
ធ្វើយ៉ាងដូចម្ដេចទើបអាចជោគជ័យក្នុងការរៀន programming ? ឬហៅថារៀនសរសេរកម្មវិធីកុំព្យូទ័រ (Software Development) អាចទទួលបានជោគជ័យថាតើត្រូវរៀនដូចម្ដេច ?
សំណួរនេះខ្ញុំតែងបានឮជាញឹកញាប់ ពីប្អូនៗនិស្សិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៅពេលដែលពួកគេហាក់បីដូចជា អស់សង្ឃឹមនឹងការសិក្សាលើឯកទេសមួយនេះ ឬក៏នៅពេលដែលពួកគេស្រេកឃ្លាន នឹងការចង់បាននូវចំណេះដឹងនេះ យ៉ាងតក់ក្រហល់ ។
ជាការពិតណាស់អ្វីៗក៏ដោយវាពឹងផ្អែកទៅលើការតស៊ូព្យាយាម និង អំណត់ចំពោះការងារនោះ បើសិនជាយើងចង់ទទួលជោគជ័យពីវា ក៏ ប៉ុន្តែវាក៏ត្រូវតែមានការរួមចំណែកពីទេពកោសល្យ និង ចំណង់ចំណូលចិត្តទៅលើការងារនោះផងដែរ ។ យើងបានឃើញនិស្សិតមួយចំនួន គាត់ក៏ពុំមែនជាអតីតសិស្សពូកែប្រចាំសាលា ឬ ថ្នាក់ ឬក៏ពូកែលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យានោះទេ ប៉ុន្តែពួកគេអាចទទួលបានជោគជ័យ ព្រមទាំងលទ្ធផលល្អទៀតផង នៅក្នុងការរៀនមហាវិទ្យាល័យព័ត៌មានវិទ្យា នេះក៏ដោយសារពួកគេមានចំណង់ចំណូលចិត្ត មានទិសដៅ និង មហិច្ឆតាជាពិសេស កត្តាប្រឹងប្រែងរបស់ពួកគេ នោះហើយជាចំណុចដែលពួកគេអាចចាប់ផ្ដើម ចេញដំណើរដ៏ល្អជាមួយនឹងឯកទេសមួយនេះ ។
យោងតាមបទពិសោធន៍ខ្លួនខ្ញុំក៏ធ្លាប់ជាសិស្ស និង និស្សិតដែលបានរៀននូវផ្នែកព័ត៌មានវិទ្យានេះ គួបផ្សំនឹងបទពិសោធន៍ការងារផ្នែក IT តាំងពីឆ្នាំ១៩៩៣ និងការបង្រៀនរបស់ខ្ញុំតាំងពីឆ្នាំ ១៩៩៨ ខ្ញុំសូមផ្ដល់នូវអនុសាសន៍៦ចំណុច ដែលសង្ឃឹមថាអាចជួយជាតម្រុយខ្លះសម្រាប់ការសិក្សារបស់ប្អូនៗជំនាន់ក្រោយ ។
ចំណុចទី១: រៀនបង្កើតកម្មវិធីដោយខ្លួនឯង
ប្អូនៗប្រាកដជាដឹងច្បាស់ណាស់ថា ការរៀនផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ គឺនឹងបង្កើតកម្មវិធីកុំព្យូទ័រសម្រាប់ដោះស្រាយអ្វីមួយ ដើម្បីអ្នកដទៃ ឬក៏ ដើម្បីការងារខ្លួនឯង ដូច្នេះប្អូនៗត្រូវទម្លាប់ស្វែងយល់ពីការបង្កើតកម្មវិធីកុំព្យូទ័រដោយចាប់ចេញពីចំណុចតូចតាចទៅ ជាពិសេសរាល់ការងារ homework ឬ assignment គឺប្អូនត្រូវតែព្យាយាមបំពេញវាឲ្យបានទោះបីជាខុសខ្លះក៏ដោយ ។
វាមិនមែនជារឿងល្អ ដែលប្អូនៗខិតខំចម្លងកូដពីអ្នកដទៃ ដើម្បីបំពេញកិច្ចការរបស់គ្រូដែលបានដាក់ឲ្យ ដោយខ្លួនឯងមិនបានមើល ឬយល់សូម្បីបន្តិចសោះនោះ ។ ជាការពិតណាស់ការធ្វើកម្មវិធីមួយទោះបីជាតូចក្ដី ក៏រមែងត្រូវការពេលវេលារបស់ប្អូនៗដែរ ប៉ុន្តែវាគឺជាការតព្វកិច្ចដែលអ្នកសិក្សាវិទ្យាកុំព្យូទ័រ គប្បីត្រូវតែធ្វើ ព្រោះពេលដែលប្អូនៗបង្កើតកម្មវិធីតាមរយៈការសរសេរកូដ វាតែងតែមានកំហុស ទោះតិច ឬច្រើន នោះហើយគឺជាសិក្សារបស់យើង ដើម្បីដកបទពិសោធន៍ និងដឹងថាតើកូដនោះហេតុអ្វីបានជាមានកំហុស ? ពេលដែលប្អូនៗរកឃើញកំហុសគឺមានន័យថាប្អូនបានចេះ និងយល់ពីដំណើរការកូដនោះ ។
ចំណុចទី២: ស្វែងយល់ទ្រឹស្ដីមុននឹងប្អូនៗចាប់ផ្ដើមប្រើប្រាស់កូដណាមួយ
ក៏មាននិស្សិតមួយចំនួនដែលធុញទ្រាន់ នឹងការបកស្រាយទ្រឹស្ដី ឬក៏សិក្សាទ្រឹស្ដីរបស់គ្រូទៅលើកម្មវត្ថុនៃកូដ ប៉ុន្តែប្អូនៗត្រូវចងចាំថាការសិក្សាពីទ្រឹស្ដី និង យល់ពីកម្មវត្ថុនៃកូដនោះ វាគឺជាហេតុផលដ៏រឹងមាំសម្រាប់ប្អូនៗក្នុងការរៀនជំនាញនេះ ព្រោះថាប្អូនៗនឹងអាចមានគំនិតបង្កើតថ្មីច្នៃប្រឌិត នូវអ្វីដែលប្អូនៗចេះ ជាពិសេសវាក៏ជាមូលដ្ឋានដែលយើងអាចឈោងចាប់ទៅលើជំនាញនៃភាសា programming ដទៃទៀតបានដ៏ងាយស្រួល ហើយបើសិនជាប្អូនៗពុំបានដឹងទ្រឹស្ដី ឬយល់ច្បាស់ពីកម្មវត្ថុនៃកូដ ឬ functions (អនុគមន៍) សំខាន់ៗដែលពាក់ព័ន្ធភាសានោះទេ គឺក៏មានន័យថាប្អូនៗនឹងមិនអាច បង្កើតកម្មវិធីកុំព្យូទ័រ ឬក៏អាចស្វែងរកកំហុសក្នុងកូដនោះបានឡើយ ។
ចំណុចទី៣: ដឹងពីគោលដៅរបស់ខ្លួនឯង
ប្អូនៗប្រហែលជាអាចយល់ថា ធ្វើអ្វីក៏ដោយត្រូវតែមានគោលដៅ ព្រោះគោលដៅ វានឹងកំណត់ថាប្អូនៗ ត្រូវចេញពីចំណុចណាហើយបញ្ចប់ត្រឹមចំណុចណា ។ វាមិនខុសពីប្អូនៗបើកបរម៉ូតូ ឡាន ឬជិះកង់បើអ្នកមិនបានដឹងពីគោលដៅថាតើប្អូនកំពុងទៅណា? នោះប្អូននឹងខាតពេល ឬបាត់បង់ថវិកា ឬក៏បាត់បង់ជីវិតដោយសារតែរេរា និង អាចជួបគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
ការសិក្សាជំនាញកុំព្យូទ័រវាក៏ដូច្នេះប្អូនៗត្រូវតែមានទិសដៅ និងគោលបំណងដ៏ជាក់លាក់ ដែលខ្ញុំតែងនិយាយនូវពាក្យមហិច្ឆតា ព្រោះថាបើប្អូនៗមានមហិច្ឆតាប្អូនៗនឹងមានផែនការ ព្រមទាំងទិសដៅ ជាពិសេសពេលដែលប្អូនៗមានមហិច្ឆតាប្អូនត្រូវតែខំប្រឹង ដើម្បីសម្រេចនូវមហិច្ឆតា និង តណ្ហានោះ ។
ប្អូនៗអាចសម្រេចចិត្ត ចាប់យកនូវទិសដៅណាមួយក្នុងជំនាញដូចជា ផ្នែករចនា (design) ផ្នែកបណ្ដាញកុំព្យូទ័រ (network) ផ្នែកគេហទំព័រ (websites) ផ្នែក windows ឬ mobile applications ។
ចំណុចទី៤: សិក្សានៅថ្នាក់
ប្អូនៗត្រូវគិតថាការទៅសិក្សា បន្ថែមក្នុងថ្នាក់ជាមួយគ្រូគឺសំខាន់ណាស់ វាមិនគ្រប់គ្រាន់ទេសម្រាប់ការ download ឯកសារផ្សេងៗពី internet ឬអានសៀវភៅតែម្នាក់ឯងនោះ ។ យើងត្រូវតែទៅថ្នាក់រៀន ជួបជាមួយគ្រូនៃមុខវិជ្ជានោះ ដើម្បីទទួលនូវ homework ឬ assignment ជាពិសេសការស្ដាប់គ្រូពន្យល់ វាជាមធ្យោបាយលឿនបំផុតនៃការសិក្សារបស់យើងព្រោះថា ពេលដែលប្អូនៗអានឯកសារវាក៏នឹងមានចំណុចខ្លះដែលយើងពុំបានយល់ ឬជួនកាលចំណុចមួយដែលយើងត្រូវចេះ វាត្រូវបង្ខំឲ្យយើងអានឯកសារ ឬ សៀវភៅជាច្រើនទើបស្វែងរកចំណុចនោះបាន ព្រោះសៀវភៅអ្នកនិពន្ធមានវិធីសាស្រ្តពន្យល់ ឬបកស្រាយខុសៗគ្នា ។ ដូច្នេះពេលដែលប្អូនៗទៅថ្នាក់រៀនប្អូនៗនឹងមានឱកាសស្ដាប់នូការពន្យល់់និង លើកឧទាហរណ៍ផ្ទាល់ពីគ្រូ ជាពិសេសយើងអាចសួរគាត់ពីបញ្ហាដែលយើងមិនយល់ ហើយគ្រូគាត់នឹងធ្វើការបកស្រាយ ឬជួនកាលគាត់ក៏នឹងជួយរកដំណោះស្រាយឲ្យយើងផងដែរតាមរយៈការស្រាវជ្រាវបន្ថែមរបស់គាត់ ហើយប្អូនៗក៏នឹងមានពេលវេលាជួបជាមួយមិត្តភក្តិ និងអាចចែករំលែកនូវការស្រាវជ្រាវរៀងៗខ្លួន ដល់គ្នាទៅវិញទៅមកផងដែរ ។
ចំណុចទី៥: ក្លាហាននឹងសួរ
ភាពខ្មាសអៀនវាគឺជាកត្តាបរាជ័យ នៃការសិក្សារបស់អ្នក ដូច្នេះអ្នកត្រូវតែមានភាពក្លាហាននឹងសួរគ្រូ និងជំនួយការគ្រូ ឬមិត្តភក្តិ នូវអ្វីដែលប្អូនៗមិនយល់ ឬមិនចេះ ។
គ្មាននណាម្នាក់ដែលចេះគ្រប់យ៉ាងនោះទេ មនុស្សតែងរស់នៅដោយពឹងពាក់គ្នាទៅវិញទៅមក នេះជាសត្យានុម័ត នៃការរស់នៅរបស់សត្វក្នុងលោក ។ ភាពអំនួតខ្លាចគេគិតថាខ្លួនអន់ ឬមិនចេះ ឬល្ងង់ គឺច្បាស់ណាស់ថាប្អូនៗគឺជាមនុស្សល្ងង់ និង អវិជ្ជា ។
យ៉ាងណាមិញប្អូនៗក៏មិនត្រូវគិតផងដែរថាពេលដែលនរណាម្នាក់មិនអាចឆ្លើយនឹងសំណួរ ឬ ពន្យល់អ្នកបាន គិតថាពួកគេជាមនុស្សអន់ ឬមិនចេះ ព្រោះអ្វីក៏ដោយវាមានព្រំដែន និង ភាពខ្វះខាត ឬ ផ្លូវអារម្មណ៍ក្នុងពេលណាមួយនោះបណ្ដាលមកពីបញ្ហាស្មុគ្រស្មាញ ដែលនេះមិនអាចគេចផុតដោយមនុស្សគ្រប់គ្នា បើប្អូនគិតបែបនោះ គឺនឹងគ្មាននរណាម្នាក់ជួយឆ្លើយនឹងប្អូនឡើយ ។
ចំណុចទី៦: ហ្វឹកហាត់កូដឲ្យបានញឹកញាប់
ការសិក្សាភាសា programming គឺវាមិនខុសពីប្អូនៗសិក្សាភាសាបរទេសនោះទេ ការហ្វឹកហាត់និយាយ ឬប្រើប្រាស់កូដជាញឹកញាប់នឹងធ្វើឲ្យប្អូនចងចាំវា ឬបានយល់ពីវាកាន់តែច្បាស់ ។ ប្អូនៗអាចហ្វឹកហាត់កូដបានតាមរយៈការធ្វើ homework, assignment ឬក៏ត្រូវចេះរកបញ្ហាដែលនៅជុំវិញខ្លួន មកបំប្លែងជាការបង្កើតកម្មវិធីដោះស្រាយដោយកុំព្យូទ័រនោះហើយគឺជាបទពិសោធន៍របស់ប្អូនៗដ៏ធំធេងក្នុងការសិក្សាភាសា programming ។
ប្អូនៗមិនត្រូវយកចិត្តទុកដាក់នូវសម្ដីរបស់អ្នកដទៃ ដែលបង្អាប់ប្អូនថាកម្មវិធីរបស់ប្អូនអន់នោះឡើយ ប៉ុន្តែប្អូនៗត្រូវសប្បាយចិត្តនឹងលទ្ធផលដែលបានបង្កើត យ៉ាងហោចណាស់វា ក៏បានជួយសម្រួលដល់អ្នកដទៃដោយសារតែកម្មវិធីរបស់ប្អូនផងដែរ ។ ប្អូនៗត្រូវចងចាំថាការបង្កើតកម្មវិធីឲ្យបានច្រើន គឺជាការយល់កាន់តែច្រើនអំពីកូដនិងបទពិសោធន៍ហើយនៅពេលណាមួយនោះ ប្អូននឹងអាចប្រមូលផ្ដុំនូវបទពិសោធន៍ទាំងនោះ បង្កើតជាដំណោះស្រាយដ៏ធំមួយបានសម្រាប់ ខ្លួនឯងក៏ដូចជាសង្គម ។
វាមានតែអ្នកដែលពុំបានបង្កើតអ្វីទាល់តែសោះ ហើយរង់ចាំតែរិះគន់កំហុសរបស់យើងទេ ទើបជាអ្នកគ្មាន សមត្ថភាពពិត
ប្រាកដ ព្រោះថាការនិយាយវាងាយស្រួល ប៉ុន្តែការធ្វើវាជារឿងពិបាក
♦♦♦ សមិទ្ឋផលបង្កើតឡើងដោយក្រុមការងារអាន-ANT កន្លងមក៖
♦♦♦ ២.ចុចទីនេះ ដើម្បី Download កម្មវិធីអានផេឌៀ ANT Pedia បង្កើតឡើងដោយភាសា C++, C#, HTML, JavaScript, PHP,...ដំណើរការលើ windows http://www.antkh.com/antpedia
♦♦♦ ៣. កម្មវិធីដែលបង្កើតឡើងដោយអាន-ANT សម្រាប់ Windows & Android & iOS
→ ប្រសិនបើលោកអ្នកចង់បានកម្មវិធីណាមួយ ឬមានចង្ងល់ផ្សេងៗទាក់ទងនឹងកម្មវិធីបង្កើតដោយអាន-ANT សូមផ្ញើសារទៅកាន់ Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦♦ ៤. ចុចទីនេះសម្រាប់ព័ត៌មានលម្អិតពីកម្មវិធី ANTLearner ដំណើរការលើ (Windows & Android) https://play.google.com/store/apps/details?id=com
→ ប្រសិនបើលោកអ្នកចង់បានកម្មវិធី ANTLearner សម្រាប់ Windows សូមចូលទៅកាន់ Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦♦ ចុចទីនេះ ដើម្បីមើលស្នាដៃសិស្សទាំងអស់ដែលបានបញ្ចប់វគ្គសិក្សានៅអាន-ANT
http://training.antkh.com/achievements/
១. សម្រាប់លោកអ្នកដែលចង់បានអត្ថបទ ចំណេះដឹង ឬវគ្គសិក្សាបើកថ្មីៗនៅអាន-ANT សូមចុច Like លើ Page
https://www.facebook.com/ant.com.kh & https://www.facebook.com/anttrainning
២. ប្រសិនបើលោកអ្នកចង់តាមដាន ឬមានចម្ងល់ទាក់ទងនឹងកម្មវិធី ANTLearner ឬកម្មវិធីជាច្រើនទៀតបង្កើតដោយអាន-ANT សូមចុច Like https://www.facebook.com/ANTTechnologyTrainingCenter
៣. ប្រសិនបើលោកអ្នកមានបំណងចែករំលែងចំណេះដឹង IT ដល់សមាជិកដទៃសូមចូលទៅកាន់ Group https://www.facebook.com/groups/ANTTrGroup/
៤. ប្រសិនបើមានចង្ងល់ ឬមានសំណួរផ្សេងៗសូមផ្ញើសារចូល Facebook : https://www.facebook.com/anttrainning
៥. សូមចូលរួម Telegram÷ https://t.me/AntTechnologyTrainingCenter
→ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
https://maps.app.goo.gl/cdi3hTED27tbHBaB9