ធ្នូ
តើលោកអ្នកមិនចង់ឲ្យគេយក Flash មកដោតលើកុំព្យូទ័របានមែនទេ?
ជាធម្មតាលោកអ្នកដែលប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួនតែងតែ មានឯកសារសំខាន់ខ្លះដែលមិនចង់ឲ្យគេមកលួចចម្លង ដោយការប្រើប្រាស់ USB Flash ឡើយ ។ ដូចនេះលោកអ្នកត្រូវតែស្វែងរក គន្លឺះដែលជួយក្នុងការបិទ USB ដើម្បីកុំឲ្យនរណាម្នាក់ ដោត USB Flash ចូលកុំព្យូទ័រអ្នក ។ ខាងក្រោមនេះជាគន្លឺះខ្លីៗ សម្រាប់ជួយលោកអ្នកឲ្យបិទ ប្រអប់ USB របស់លោកអ្នកបាន ។
ការបិទប្រអប់ USB Flash សម្រាប់ Window 7នេះមាន ២វិធីខុសគ្នា៖
១. បិទ USB Flash សម្រាប់ USB ដែលមិនធ្លាប់បានដោតចូលក្នុងកុំព្យូទ័រសោះ
- ដំបូងលោកអ្នកត្រូវចូលក្នុង Run ដោយចុច ប៊ូតុង Windows key + [R ] Key ហើយវាយពាក្យថា %windir%\inf រួចចុច OK
- បន្ទាប់មកសូមស្វែងរក file ចំនួន ២ ដែលមានឈ្មោះថា usbstor.inf និង usbstor.pnf
- ឥឡូវនេះសូមលោកអ្នកកែប្រែ Permission របស់ឯកសារទាំង ២នេះ ម្តងមួយៗ ដោយចុច mouse ខាងស្ដាំលើវាហើយយកពាក្យថា Properties បន្ទាប់មកចូលលើ Tab Security បន្ទាប់មកចុចលើប៊ូតុង Advanced
បន្ទាប់មកចុចលើ Button Change permission
រួចមកចុច Button Add ដើម្បីបង្កើត User មួយទៀត ហើយវាយពាក្យថា Everyone ហើយចុច OK
នៅពេលនោះវានឹងបង្ហាញផ្ទាំងមួយទៀតសម្រាប់ ឲ្យលោកអ្នកផ្លាស់ប្តូរ Permission របស់វា ហើយសូមធីច (√) លើ Full control នៅជួរ Deny និងចុច Ok
ចំណាំ៖ នៅពេលដែលលោកអ្នកចុច Full control នៅពេលនោះ Setting ទាំងអស់ត្រូវបានធីក (√) ដោយស្វ័យប្រវត្តិ
ត្រង់នេះវានឹងសួរលោកអ្នកថាចង់ផ្លាស់ប្តូរ Permission របស់វាឫទេ លោកអ្នកត្រូវចុច Yes និងចុងក្រោយសូមចុច OK ជាការស្រេច ។
២.បិទ USB Flash សម្រាប់ USB ដែលធ្លាប់បានដោតចូលក្នុងកុំព្យូទ័រម្តងហើយ
លោកអ្នកត្រូវចូលទៅកាន់ Registry ដោយចុច ប៊ូតុង Windows key + [R ] Key វាយពាក្យថា regedit
ចូលទៅកាន់ទីតាំង HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\UsbStor
រួចមក Click ២ដង លើ value start ហើយផ្លាស់ប្តូរតម្លៃ Start ពី 3 ទៅ 4
បន្ទាប់មក Restart កុំព្យូទ័រឡើងវិញ ។
ចំណាំ៖ ប្រសិនបើលោកអ្នកចង់ឲ្យកុំព្យូទ័រស្គាល់ USB Flash វិញគ្រាន់តែប្តូរតម្លៃរបស់ Start ទៅជា 3 វិញជាការស្រេច ។
ដោយ៖ លាម លីដារ៉ា
*** អត្ថបទនេះដកស្រង់ពីទស្សនាវដ្ដីអាន លេខ៣០ សម្រាប់ខែកញ្ញា ឆ្នាំ២០១១
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា