For Android device For iOS device
១២
ធ្នូ

យល់ដឹងពីប្រវត្តិ Christmas malware

​លោកអ្នក​ធ្លាប់បានដឹងរួចមកហើយថា Malware ជាពពួក​កម្មវិធី ដែល​ឆ្លង​តាមរយៈ​ប្រព័ន្ធ Internet ក្នុង​គោល​បំណង​លួចយកលេខសម្ងាត់ និង បំផ្លាញ​នូវ​ដំណើរ​ការ​ប្រព័ន្ធ​កុំព្យូទ័រ​របស់អ្នក ។ ចាប់តាំងពីមាន​នូវ​មេរោគ​កុំព្យូទ័រ​មកក្រុមអ្នក​បង្កើត Malware តែងតែចេញ​នូវ​ការវាយប្រហា​តាមរយៈ​ថ្ងៃ​បុណ្យ Christmas ដែល​កន្លងមកយើងឃើញថាការលេញចេញ​នូវ​រូបរាងដូច​ខាងក្រោម​៖

Christmas ឆ្នាំ 1987

“Christmas Tree” ត្រូវបាន​គេ​ស្គាល់​ផង​ដែល​ថា “CHRISTMA EXEC” ដែល​បាន​បំបែក​ខ្លួន​នូវ​ក្នុង​ខែ ធ្នូ 1987 គឺជាឧទាហរណ៍ដំបូង​សម្រាប់ Email-aware worm ដោយ​ប្រើ​ប្រាស់​នូវ​ចំណងជើង​ថា “Let this exec run and enjoy yourself” ។ worm មួយនេះគឺវា​បង្ហាញ​នូវ​សិល្បៈតួរអក្ស ASCII ហើយមានរាងជាដើមឈើ Christmas ហើយវា​បំបែក​ខ្លួន​តាមរយៈ Email ទៅកាន់អ្នក​ប្រើ​ប្រាស់​ដទៃ​ផ្សេងទៀត ។

Worm នេះផងដែរ ក៏​បានធ្វើ​ឲ្យ​មានការស្តីបន្តោស​ទៅលើ​និសិ្សតជនជាតិអាលឺ្លម៉ង់ម្នាក់ ហើយគាត់​ត្រូវបាន​ប្តឹងតវ៉ា ព្រោះ​គាត់​គ្រាន់តែ​ផ្ញើ​នូវ​សារ ទៅកាន់មិត្តរបស់គាត់តែប៉ុណ្ណោះ ។

នៅ​ក្នុង​ឆ្នាំ​1990 Worm “Christmas Tree” នេះបានផុសឡើងម្តងទៀតដោយបង្ខំ​ឲ្យ IBM shutdown នូវ​ប្រព័ន្ធ​របស់ខ្លួនចំនូន 350000 ។

Christmas ឆ្នាំ 1999

WM97/Melissa-AG Virus ត្រូវបាន​គេ​ស្គាល់​ផង​ដែល​ថាជា Prilissa គឺវាប៉ះពាល់ដល់ Microsoft Word document  ដោយវា​បំបែក​ខ្លួនរបស់វា​តាមរយៈ Email ហើយ​ប្រើ​ចំណងជើង​ថា “Message From <username>” និង មានសារអត្ថបទ “This document is very Important and you ‘ ve GOT to read this!!!” ការបើក​នូវ​ការ​ភ្ជាប់​មកជា​លក្ខណៈ DOC file និងធ្វើ​ឲ្យ​ប៉ះពាល់ដល់​ដំណើរ​ការ​កុំព្យូទ័រ​របស់​លោកអ្នក ។ វាបានផ្ទុះចេញឡើងនៅ​ក្នុង​ថ្ងៃ​ទី២៥ ខែ ធ្នូ ដោយ​មេរោគ​នេះបានធ្វើ​ឲ្យ​កម្មវិធី​បង្ហាញ​នូវ​សារដូច​ខាងក្រោម​

បន្ទាប់មកវាបញ្ចូល​នូវ​តំបន់ពណ៌ជាលក្ខណ: Random នៅ​ក្នុង document Word

ការ​បង្ហាញ​នូវ​វិនាសកម្ម​ចុងក្រោយ​គឺវាព្យាយាមទៅលុប​នូវ Drive C: បន្ទាប់មកវា​ធ្វើការ reboot.

Christmas ឆ្នាំ 2000

W32/Navidad Virus បំបែក​ខ្លួន​តាមរយៈ Email ដូចគ្នាហើយក្លែងខ្លួនជា Elictronic Christmas card ។ ក្រោយពីការឆ្លង​មេរោគ​នេះ ចូលទៅ​ក្នុង​កុំព្យូទ័រ​របស់អ្នក គេកំនត់សំគាល់ឃើញថាមាន​នូវ Icon រូបភ្នែកពណ៌ខៀវ ស្ថិតនៅ​ក្នុង Windows System Tray.

​នៅពេល​អ្នក​ប្រើ​ប្រាស់​ផ្លាស់ប្តូរ ឬ​ដាក់​នូវ Cursor នៅលើ​រូបភ្នែកនោះវា នឹង​បង្ហាញ​នូវ​សារខុសប្លែកគា្នញយៗ​ដូច​ខាងក្រោម​៖

file, you’ ll like it.” នៅពេល​នោះ Worm ត្រូវបាន​ភ្ជាប់​ជាមួយ file នោះ​ដែល​គេហៅថា music.com, music.exe ឬ​ក៏ music.zip ។

​នៅពេល​ដែល​ដំណើរ​ការ​នូវ Worm ដែល​ភ្ជាប់​មក ដើម្បី play អ្នកនឹងទទួល​ចម្រៀង “We wish you a Merry Christmas”  ហើយបន្ទាប់មក​បង្ហាញ​នូវ​តុក្កតា Santa Claus ព្រម​ជាមួយនឹង​ចំណងជើង​ថា “Music is playing, turn on your speaker if you have one” ឬ “There is error in your sound system, music can’ t be heard” ។

Christmas ឆ្នាំ 2001

Maldal Virus បំបែក​ខ្លួនតាម Email ហើយវាព្យាយាមធ្វើ​ឲ្យ​អ្នកជឿទុកចិត្ត នូវ​ការធ្វើពុតដ៏ប៉ិនប្រសប់ ដើម្បី​ក្លាយជា electronic card រាក់ទាក់​ទៅតាម​រដូវការ​ដែល​ជា​ទូទៅ​ត្រូវបាន​គេ​ស្គាល់​ថា Christmas.exe ។

​នៅពេល​ដែល​ដំឡើង​ជាលើកដំបូង Medal malware នឹង​បង្ហាញ​នូវ​រូបភាពរបស់  Santa Claus នៅលើ ski ដោយមានសត្វរមាំងលោតកញ្ជ្រោល តាមភ្លេងព្រម​ជាមួយនឹង​សារ “From the heart, Happy new year!”

Christmas ឆ្នាំ 2004

Zafi-D virus ការ​បំបែក​ខ្លួនរបស់វាមាន​លក្ខណៈ ភ័យខ្លាច​ច្រើន​ជាងការរីករាយ គឺវា​ភ្ជាប់​ទៅនឹង Email ដែល​ផ្តល់​ឲ្យ​តាមកាលវន្ទាការតែប៉ុណ្ណោះ ។ Virus នេះអាច​ធ្វើការ​ទំនាក់ទំនង ដោយផ្លាស់ប្តូរ​នូវ​ភាសាជាញយៗ ហើយបែងចែក​នូវ​សារ​ដូចជា​៖ “FW: Merry Christmas”, “Joyeux Noel”  ហើយនិង “Felez Navidad!”

Christmas ឆ្នាំ 2007

ក្រុមអ្នក​បង្កើត Dorf-AE worm (គេ​ស្គាល់​ថា Storm worm) បានចេញ​នូវ​ការវាយប្រហារ ដោយការដាក់​នូវ​រូប sexy striptease ដែល​ការ​បង្ហាញ​នោះ មិនមែនជាភរិយាយរបស់ Santa Claus នោះទេ ។ ការ​បង្ហាញ​នោះមានការផ្លាស់ប្តូរជាញយៗ​ជាមួយនឹង​ចំណងជើង​ថា”Your Secret Sata”, “Santa said, HO HO HO”, “Warm UP this Christmas” ហើយ “Mrs. Clause Is Out tonight!” ។

Christmas ឆ្នាំ 2009

Pesky Koobface Worm គឺវារក្សាខ្លួនរបស់វា ដោយការក្លែងបន្លំលាក់ខ្លួននៅ​ក្នុង Santa-themed webpage ហើយទិសដៅរបស់វាគឺវាយលុក ទៅលើ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ Internet ដូចជា Facebook ជាដើម ។

​នៅពេល​លោកអ្នក​បើក​នូវ​គេហទំព័រ វាធើ្វពុតជាត្រូវការ​ឲ្យ​អ្នក​ដំឡើង ឬ​ក៏ update នូវ Adobe Flash Player ប៉ុន្តែ​ការពិតនៅ​ក្នុង​ការ​ដំឡើង​នោះគឺវាមានផ្ទុក​នូវ Viruses ជា​ច្រើន ។

** អត្ថបទនេះដកស្រង់ពីទស្សនាវដ្ដីអាន លេខ២២ សម្រាប់​ខែមករា ឆ្នាំ​២០១១

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា