For Android device For iOS device

ធ្នូ

ទុក​កម្មវិធី​ទាំងអស់​ក្នុង USB Flash របស់អ្នក​

ជា​ទូទៅ​មុននឹង​លោកអ្នក​អាច​ប្រើ​ប្រាស់ នូវ​កម្មវិធី​ណាមួយ​បាន ជាដំបូង​លោកអ្នក​ត្រូវតែ ដំឡើង​វា​នៅលើ​កុំព្យូទ័រ​របស់​លោកអ្នក​ជាមុនសិន ។ ឥលូវនេះ ដើម្បី​បង្កើន​នូវ​ភាពងាយស្រូល ដល់ការ​ប្រើ​បា្រស់​ប្រព័ន្ធ​បច្ចេកវិទ្យា​លោកអ្នក​អាច​ប្រើ​ប្រាស់ នូវ​កម្មវិធី​មួយចំនូនធំដោយមិនបាច់​ដំឡើង​នៅ​ក្នុង Windows របស់​លោកអ្នក​ទេ ។

Portable Application គឺជា​ប្រភេទ​កម្មវិធី​របស់កុំព្យទ័រ ដែល​អាច​ដំណើរ​ការណ៍ដោយឯករាជ្យ មិនត្រូវការ​ដំឡើង​នូវ file ទៅកាន់​ប្រព័ន្ធ (Windos) នោះទេ ។ ជា​ទូទៅ​វាអាច​ប្រើ​បាន​សម្រាប់​ពពួក Removable Storage ដូចជា​៖ CD, USB Flash Drive, Flash Card, Floppy disk.

របៀប​ប្រើ​

1. ដាក់ USB Device របស់អ្នក​ភ្ជាប់​ទៅកាន់ computer របស់អ្នក​ជាមុនសិន​បន្ទាប់មក ។

2. ចូល​ទៅកាន់ website www.portableapps.com ដើម្បី download នូវ PortableApps.com_Platform_Setup_1.6.1.exe ។

3. បន្ទាប់ពី​លោកអ្នក download នូវ​កម្មវិធី​ពី www.portableapps.com ចប់ហើយ​លោកអ្នក​អាច double click ទៅលើ​កម្មវិធី​ហើយ​ជ្រើសរើស​នូវ Drive របស់អ្នក (USB drive)

​បន្ទាប់ពី​លោកអ្នក​ដំឡើង​នូវ PortableApps.com_Platform_Setup_1.6.1.exe រួចរាល់ហើយ​លោកអ្នក​នឹងឃើញនៅ​ក្នុង Drive របស់អ្នក​ដូច​ខាងក្រោម​៖

​បន្ទាប់ពី​លោកអ្នក​ដំឡើង​ហើយ​លោកអ្នក​នឹងឃើញ​នូវ Interface ដូច​ខាងក្រោម​៖

ជា​ចុងក្រោយ​លោកអ្នក​អាច​ដំឡើង​កម្មវិធី​ផ្សេងៗ​បាន យ៉ាង​ច្រើន​ដោយ​គ្រាន់តែ​លោកអ្នក ទៅកាន់ website www.portabelapps.com ដើម្បី Download ហើយ​ដំឡើង​នូវ​កម្មវិធី​ទាំងនោះ​នៅលើ USB Drive របស់អ្នក ។

​ចំណាំ​៖ អាច​ប្រើ​បាន​សម្រាប់​តែ​កម្មវិធី​ដែល​មាននៅ​ក្នុង Website នេះតែប៉ុណ្ណោះ! ! ! !

*** អត្ថបទនេះដកស្រង់ពី​ទស្សនាវដ្ដី​អាន លេខ២៣ សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០១១

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា