For Android device For iOS device
២៨
វិច្ឆិកា

បាត់ ឬ ខូច Driver តើត្រូវរកពីណា?

នៅ​ក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ជា​រៀងរាល់​ថ្ងៃ លោកអ្នក​គឺពិតជា​មិនបាន​ចាប់អារម្មណ៍​ជាមួយនឹង​ការធ្វេសប្រហែស​ដែល​បណ្ដាល​ឲ្យ​បាត់បង់ Driver នៅ​ក្នុង​កុំព្យូទ័រ​លោកអ្នក​បន្ទាប់ពី​ធ្វើការ​ដំឡើង Windows សារជាថ្មី ឬ Driver ដែល​លោកអ្នក​បាន​រក្សាទុក​ត្រូវបាន​ខូចដោយករណី​ណាមួយ ។ ដូចនេះ ដើម្បី​ស្វែងរក driver សម្រាប់​កុំព្យូទ័រ​របស់​លោកអ្នក​បាន សូម​ក្រឡេក​មើល​កម្មវិធី​មួយចំនួន​ដែល​ប្រើ​សម្រាប់​ស្វែងរក driver ដូច​ខាងក្រោម​នេះ៖

DriverEasy 3.10.0.26694 (Free Version)

DriverEasy Free Version ជា​កម្មវិធី​មួយ​ប្រើ​សម្រាប់​ស្វែងរក driver ឲ្យ​ត្រូវទៅនឹង hardware ផ្សេងៗ​នៅ​កុំព្យូទ័រ ។ លោកអ្នក​គ្រាន់តែ​ដំឡើង​កម្មវិធី​នេះនៅ​ក្នុង​កុំព្យូទ័រ​ដែល​ចង់រក driver ហើយ​កម្មវិធី​នេះអាច​ប្រើ​ប្រាស់​បានតែ​ក្នុង​ករណី​កុំព្យូទ័រ​លោកអ្នក មាន​នូវ connectionInternet បានតែប៉ុណ្ណោះ ដូចនេះ​លោកអ្នក​ត្រួវជាក់ច្បាស់ថា​កុំព្យូទ័រ​នោះអាច​ប្រើ Internet បានហើយ ។

​បញ្ជាក់​៖ ​កម្មវិធី DriverEasy free version អាច​ប្រើ​បានត្រឹងតែ​ក្នុង​គោលដៅ​ស្វែងរក និង download driver តែប៉ុណ្ណោះ ។ ប្រសិនបើ​លោកអ្នក​ចង់ Backup និង Restore driver បាន​លុះត្រាតែ​មាន​នូវ license នៃ​កម្មវិធី​នេះ ។

វិធី​ប្រើ​ប្រាស់​

​បន្ទាប់ពី​បានបើក​កម្មវិធី​រួចមក សូមចុចនៅត្រង់ Scanbutton បន្ទាប់មក​ចុចនៅត្រង់ Scan Now button ដើម្បី​ដំណើរ​ការ​កម្មវិធី​វិនិច្ឆ័យ និង ស្វែងរក​នូវ driver នៅលើ​កុំព្យូទ័រ​នោះ​មកពី Internet 


​បន្ទាប់ពី​ដំណើរ​ការ Scan ចប់​លោកអ្នក​នឹងឃើញមាន​ផ្ទាំង Scan Summary លេចចេញមក​ដែល​បង្ហាញ​ប្រាប់ពី​ព័ត៌មាន​អំពី driver ចាស់ៗ​ដែល​ត្រូវការ​ឲ្យ​លោកអ្នក​ធ្វើការ​ផ្លាស់ប្ដូរ​នូវ version នៃ driver នោះ (update driver) ដោយ​បញ្ជាក់​នៅត្រង់ Outdated drivers ឬ មានឧទានសញ្ញា  ពណ៌ទឹកក្រូចនៅខាងមុខ ហើយនៅត្រង់ Missing drivers គឺ​បញ្ជាក់​ពី driver ដែល​បានបាត់ ឬ មិនទាន់​បាន​ដំឡើង ។ បន្ទាប់ពី​លោកអ្នក​មើល​នូវ​ព័ត៌មាន​មួយចំនួនរួចហើយសូមចុចនៅត្រង់ Get Driversbutton

នៅ​ក្នុង​ផ្ទាំង Download Drivers សូម​ធ្វើការ​ជ្រើសរើស driver ណាមួយ​ដែល​ចង់ download ដោយ​គ្រាន់តែ​ចុចលើ button download នៅខាងក្រោយ​ឈ្មោះ driver នីមួយ​ៗ ឬ download ទាំងអស់​ដោយ​គ្រាន់តែ​ចុចនៅត្រង់ button Download All

​បន្ទាប់ពី Download ចប់សូមចុចនៅត្រង់ Install ឬ ចុចនៅត្រង់ button drop down ហើយជ្រើសយក Open File Location ដើម្បី​ចូល​ទៅកាន់​ទីតាំង​ដែល​រក្សាទុក​នូវ​រាល់ driver ដែល​បាន download ទាំងនោះ ។

Slim Drivers Free ជំនាន់ 2.2

Slim Driver Free ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​អាច​ស្វែងរក driver សម្រាប់​កុំព្យូទ័ (download driver)  អាច​ប្រើ​សម្រាប់​លុប driver ចេញពី​កុំព្យូទ័រ ប្រើ​សម្រាប់ backup និង restore driver បាន ។ ដើម្បី​ប្រើ​ប្រាស់​កម្មវិធី​នេះ download driver បាន​លោកអ្នក​ត្រូវ​ដំឡើង​កម្មវិធី​នេះនៅ​កុំព្យូទ័រ​ដែល​ចង់រក driver ហើយ​កុំព្យូទ័រ​នោះត្រូវតែអាច​ប្រើ Internet បាន ព្រមទាំង​លោកអ្នក​ត្រូវមាន account មួយ​ដែល​ប្រើ​ប្រាស់​ជាមួយនឹង​គេហទំព័រ www.slimwareutilities.com  

វិធី​បង្កើត​គណនី Slim Ware Utilities 

• សូមចូល​ទៅកាន់​គេហទំព័រ www.slimwareutilities.com ហើយចុចនៅត្រង់ Register

• សូមបំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន ដើម្បី​បង្កើត​គណនីយមួយបាន ហើយសូមចុចនៅត្រង់ REGISTER button

• បន្ទាប់ពី​បំពេញ​ព័ត៌មាន ដើម្បី​បង្កើត Account រួចមក​វានឹង​លេចចេញ​នូវ page ថ្មីមួយ​ដែល​បញ្ជាក់​ប្រាប់​លោកអ្នក​ឲ្យ login ចូលទៅ​ក្នុង E-mail account ដែល​បានបំពេញនៅ​ក្នុង​ផ្នែក​ខាងលើ​នោះ

• នៅពេល​ដែល​បាន login ចូលទៅ​ក្នុង E-mail រួចហើយសូមបើក E-mail របស់ Slim Ware Utilities ដែល​បាន​ផ្ញើ​ទៅកាន់​លោកអ្នក​រួចចុចនៅត្រង់ link មួយ​ដែល​មាននៅ​ក្នុង content mail ដើម្បី​បញ្ចប់​ការចុះ​ឈ្មោះ​ជាមួយនឹង Slim Ware Utilities

• សូមចុចនៅត្រង់ sign in ដើម្បី​ឲ្យ​ជាក់ច្បាស់ថា​លោកអ្នក​បាន​បង្កើត account មួយបាន​សម្រេច​

• សូមបំពេញ username និង password ដែល​ទើបតែ​បាន​បង្កើត​ជាមួយនឹង Slim Ware Utilities បន្ទាប់មក​សូមចុច Loginbutton

• នៅពេល page ដែល​ទាមទារ​ឲ្យ​លោកអ្នក share ព័ត៌មាន​អំពី​កម្មវិធី​នេះ​ទៅកាន់​មិត្តភក្ដិ​ក្នុង Gmail, Hotmail, AOL, Yahoo, Linkedin, Facebook និង Twitter  ​លោកអ្នក​អាចចុចនៅត្រង់ Skip This ដើម្បី​រំលង​ចំណុច​នេះបាន

• បន្ទាប់មក​វានឹង​លេចចេញ​នូវ page download កម្មវិធី​មួយចំនួន ដែល​មាន​នៅលើ​គេហទំព័រ Slim Ware ដូចនេះ​លោកអ្នក​អាច download Slim Drivers តាមរយៈ​ចំណុច​នេះ​ក៏​បាន ឬ លោកអ្នក​អាច​ស្វែងរក​កម្មវិធី​នេះនៅ​ក្នុង CD ទស្សនាវដ្ដី ANT លេខ ៣០ ក៏​បានដែរ ។

វិធី​ប្រើ​ប្រាស់​

ការ​ស្វែងរក Driver 

• នៅពេល​ដែល​កម្មវិធី​នេះបានបើកមកនៅត្រង់ Home Page សូមចុច Start Scanbutton  ដើម្បី​ដំណើរ​ការ​កម្មវិធី​នេះ​ឲ្យ​ស្វែងរក​មើល driver ដែល​ត្រូវ​បន្ថែម និង driver ដែល​ត្រូវផ្លាស់ប្ដូរ version

• នៅពេល​ដែល​ដំណើរ​ការនៃការ​ស្វែងរក​ចប់សូមចុចនៅត្រង់ Download Update នៅខាងក្រោយ​ឈ្មោះ driver នីមួយ​ៗ​

• បន្ទាប់ពី​ចុច Download Update វានឹង​មាន​ផ្ទាំង Free Registration Required លេចចេញមកសូមចុចនៅត្រង់ Login

• សូមបំពេញ​នូវ username និង password របស់គណនីយ​លោកអ្នក​ដែល​ទើបតែ​បាន​បង្កើត​នោះ

• បន្ទាប់ពី Login បានមកសូមចុច Yes នៅពេល​ដែល​មាន​ផ្ទាំង​មួយលេចចេញមក ដើម្បី​បង្កើត​នូវ Restore point មុនពេល download និង install driver

• បន្ទាប់ពី​ដំណើរ​ការ downloaddriver ចប់ នៅពេល​ដែល​មាន​ផ្ទាំង​ដំឡើង driver លេចចេញមក សូមបន្ត​ធ្វើការ​ដំឡើង driver ទាំងនោះ​

វិធីលុប Driver ចេញពី​កុំព្យូទ័រ​

• ដើម្បី​លុប driver តាមរយៈ​កម្មវិធី​នេះបានគឺ​គ្រាន់តែ​ចុចនៅត្រង់ Uninstall tap ហើយ​ជ្រើសរើស driver របស់ device ណាមួយ​ដែល​ចង់លុបចេញ រួចចុចនៅត្រង់ Uninstall button

• នៅពេល​ផ្ទាំង​មួយលេចចេញមក​ដែល​សួរ​លោកអ្នក​ថា Are you sure want to uninstall these drivers ? សូមចុចនៅត្រង់ Remove the selected drivers ហើយចុច Yes

វិធី Backup Driver

• ដើម្បី backup driver ជាមួយ​កម្មវិធី​នេះបានសូមចុចនៅត្រង់ Backup button រួច​ជ្រើសរើស driver របស់ device ណាមួយ ឬ​ក៏​ទាំងអស់ ។ បន្ទាប់មក​សូមចុចនៅត្រង់ Backup to button នោះ​វានឹង​ទាមទារ​លោកអ្នក​ជ្រើសរើស​ទីតាំង​រក្សាទុក​ដោយខ្លួនឯង ។

​បញ្ជាក់​តែបើចុចនៅត្រង់ Backupbutton វានឹង​រក្សាទុក​នៅទីតាំង C:\Users\SR\AppData\Local\SlimWare Utilities Inc\SlimDrivers\Backups

• បន្ទាប់ពី​ចុច Backup to សូម​ជ្រើសរើស​ទីតាំង និង Folder សម្រាប់​រក្សាទុក ហើយចុច Select Folder វានឹង​ដំណើរ​ការ backup driver ទុក

វិធី Restore driver 

• ដើម្បី Restore driver តាម​កម្មវិធី​នេះបានសូមចុចនៅត្រង់ Restore button ហើយ​ជ្រើសរើស driver ណា​ដែល​ត្រូវការ restore វិញ រួចចុចនៅត្រង់ Restore វានឹង​យក file driver មកពី C:\Users\SR\AppData\Local\SlimWare Utilities Inc\SlimDrivers\Backups ឬ ចុចនៅត្រង់ Restore From គឺ​ទាញយក​ពីទីតាំងជាក់លាក់​ណាមួយ​

• នៅពេល​ចុចនៅត្រង់ Restore From លោកអ្នក​នឹងឃើញមាន​ផ្ទាំង​ជ្រើសរើស​ទីតាំង driver សូមចូល​ទៅកាន់​ទីតាំង folder driver ដែល​លោកអ្នក​រក្សា driver ទុក​នៅពេល​ដែល backup driver ទុកហើយចុចត្រង់ Select Folder ដើម្បី​ដំណើរ​ការ Restore

*** កម្មវិធី​នេះមាននៅ​ក្នុង CD ទស្សនាវដ្ដី​អាន ANT លេខ៣០ ប្រចាំខែ កញ្ញា ឆ្នាំ ២០១១

*** រៀបរៀងអត្ថបទដោយ ៖ លោក សេង រតនា

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា