For Android device For iOS device

វិច្ឆិកា

ផលិតវ៉ែនតា​សម្រាប់​ទស្សនារូបភាព ឬ វីដេអូ 3D ដោយខ្លួនឯង

3D ជាអ្វីហេតុអ្វីមនុស្សអាចមើលឃើញរូបភាព3D ?

3D (Three-Dimensional) គឺជារូបភាព​ដែល​មាន៣​ទំហំ គឺ ទំហំ​ទទឹង ទំហំ​កម្ពស់ និង ទំហំ​ជម្រៅ ដែល​នេះ​បង្ហាញ​ពីរូបភាព​ក្នុង​លំហដូចអ្វី​ដែល​យើងបាន​សិក្សា​ក្នុង​មុខវិជ្ជាធរណីមាត្រ និងរូបវិទ្យា ក្នុង​ថ្នាក់វិទ្យាល័យនោះ ។ ជា​ទូទៅ​មនុស្សយើងមានលទ្ធភាព ក្នុង​ការមើលឃើញ​នូវ​ទិដ្ឋភាព​ជាលំហបាន ដោយសារ​ខួរក្បាលមនុស្សអាចញែក​នូវ​រូបភាព ឱ្យ​មាន​លក្ខណៈ​ជា stereoscopic ឬ binocular ដែល​បាន​បញ្ចូន​រួបភាពទៅពីភ្នែកទាំង២របស់យើង​ក្នុង រយៈ​ចម្ងាយ​គម្លាតពីរូបភាព និង ភ្នែកចាប់ពី ៦សង់ទីម៉ែត្រឡើង ។ ហេតុអ្វីបានដូច្នេះ? ដោយសារ​ក្នុង​គម្លាតពីភ្នែក និង រូបភាពចាប់ពី​ចម្ងាយ ៦សង់ទីម៉ែត្រទៅ លំងៀកមុំនៃរូបភាព​ដែល​បានមើលឃើញ ដោយភ្នែកខាង​ឆ្វេង​គឺមានការខុសគ្នាទៅនឹងភ្នែកខាងស្ដាំ ។

ដូច្នេះតាមទ្រឹស្ដីនេះ ដើម្បី​បង្កើត​រូបភាពវីដេអូ ឬ រូបភាព ជា 3D គឺគេត្រូវតែ​បន្ថែម​នូវ​ទិដ្ឋភាព stereoscopic ទៅកាន់រូបភាព 2D គឺមានន័យថាគេត្រូវ​បង្ហាញ​រូបភាព 2D ជា២​ក្នុង​ពេលដំណាលគ្នាហើយបង្រួមចូលគ្នា ជាហេតុធ្វើ​ឱ្យ​យើង មើលដោយភ្នែកធម្មតាទៅកាន់រូបភាពនោះមាន​លក្ខណៈ​ព្រឹល ឬ​ស្រមោល ដូច្នេះគេចាំបាច់ត្រូវការ​ប្រើ​ប្រាស់​វ៉ែនតា ដើម្បី​ញែករូបភាព​ទាំងនោះ​ទៅកាន់ភ្នែក​នីមួយ​ៗ ហើយ​បញ្ចូន​ទៅខួរក្បាលទី​បំផុត​ខួរក្បាលបានផ្ដល់​នូវ​អារម្មណ៍មួយហាក់បី​ដូចជា​យើង​កំពុង​ស្ថិត​ក្នុង​លំហ​ជាមួយនឹង​រូបភាព​ទាំងនោះ​ផងដែរ (ប៉ុន្តែ​បច្ចេកវិទ្យា​សព្វ​ថ្ងៃ​គេអាច​បង្កើត screen ពិសេស​ដែល​ជួយញែករូបភាព ដោយយើងពុំចាំបាច់​ប្រើ​ប្រាស់​វ៉ែនតា 3D បច្ចេកវិទ្យា​នោះហៅថា Parallax Barrier) ។

​តាមរយៈ ANT-Showroom យើងនឹង​បង្ហាញ​អ្នកពីការ​បង្កើត​វ៉ែនតាដោយខ្លួនឯង​សម្រាប់​ទស្សនារូបភាព ឬ វីដេអូ3D ។

  • ​សម្រាប់​របៀប​បង្កើត​វ៉ែនតា 3D សូមអនុវត្ដន៍តាមការ​បង្ហាញ​នៅ​ក្នុង​ទស្សនាវដ្ដីអាន លេខ៣២ ចេញខែវិច្ឆិកានេះ ដែល​មានលក់​នៅលើ​ទីផ្សារហើយ (តាមបណ្ណាគារ និង បណ្ដាតូបលក់​កាសែត​នានា) ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា