For Android device For iOS device
១៣
តុលា

លោក Jack Dorsey ស្ថាបនិករបស់ Twitter

Jack Dorsey កើតនៅថៃ្ង ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ នៅ St Lour, Missouri, សហរដ្ឋអាមេរិច ។ គាត់គឺជា Software architecture និង ជា Businessperson ទទួលបានជោគជ័យ​ក្នុង​ការ​បង្កើត Twitter ។

Dorsey ធំឡើងនៅ St Lour, Missouri ពេលអាយុ ១៤​ឆ្នាំ គាត់បានចាប់អារម្មណ៍ ក្នុង​ការចែកចាយ​ព័ត៌មាន ផ្នែក​ខ្លះ​នៃ Software Open Source របស់គាត់ ក្នុង​ពេលនោះគឺនៅតែ​ប្រើ​ដោយ​ក្រុមហ៊ុន​រថយន្តឈ្នួល ។ គាត់បានចូលរៀននៅ Bishop Dubourg High School ហើយរៀនបន្តនៅ University of Missouri–Rolla និង New York University, ពេល​កំពុង​ធ្វើការ ជាអ្នក​បង្កើត​កម្មវិធី លើ​ផ្នែក​បញ្ចូន​ព័ត៌មាន ក្រោយមកគាត់បានផ្លាស់ទៅរដ្ឋ California ទីក្រុង Oakland ក្នុង​ឆ្នាំ 2000 ។

Dorsey បានចាប់ ផ្តើមជាមួយ​ក្រុមហ៊ុន​របស់គាត់ ដើម្បី ទទួលការ​បញ្ចូន​ព័ត៌មាន​តាមរយៈ អ្នកនាំសំបុត្រ taxis និង សេវាសង្រ្គោះបន្ទាន់​តាមរយៈ Web ។ គ្រោងការ និង គំនិត​ផ្សេងទៀត​របស់គាត់​នៅពេល​នេះ គឺ​បញ្ចូល ប្រព័ន្ធ network នៃ​ឧបករណ៍​វិជ្ជសាស្រ្ត និង frictionless service market ។ ក្នុង​ខែកក្កដា ឆ្នាំ ២០០០ ការ​បញ្ចូន ព័ត៌មាន​បានធ្វើ​ក្នុង​ផ្នែក​នៃ Live Journal និង អាច​ឲ្យ AOL ទទួលបានសារភ្លាមៗ ។

ពេលគាត់រកឃើញ​ដំណោះ​ស្រាយដំបូងនៃការ​បញ្ចូន Messaging, Dorsey បានងឿងឆ្ងល់ ថា​ប្រសិនបើ software របស់អ្នក​ប្រើ​ប្រាស់ បង្ហាញ​លទ្ធផល​ចេញមក គួរតែបានចែកចាយ ក្នុង​ចំណោម​មិត្តរបស់គេ ដោយ​ងាយស្រួល​? គាត់បានខិតទៅជិត ក្រុមហ៊ុន software មួយ​ដែល​មាន​ឈ្មោះ​ថា Odeo ដែល​ខណៈពេល​ដែល​ការកើនឡើង ក្លាយជាការចាប់អារម្មណ៍​ក្នុង Text Massaging Dorsey និង Biz Stone បានពិភាក្សាពី SMS text ដែល​មានន័យសមល្មមនៃ Massage ហើយបាន​បង្កើត​នូវ​គម្រូនៃ Twitter ក្នុង​ប្រមាណជាពីរសប្តាហ៍ ។ គំនិតនេះបានចាប់យកអ្នក​ប្រើ​ប្រាស់ ជា​ច្រើន​នៅ Odeo និង ការបណ្តាក់ទុនពី Evan Williams ដែល​បានលាឈប់ពី Google មុនពេល​ដែល Pyra Labs និង Blogger ត្រូវបាន​លក់ចេញ ។

Dorsey, Stone និង Williams បានចូលទុន​គ្នា​ជាមួយកាបង្វិលទុននៃ Twitter Inc, ។ Dorsey បានឃើញពីមធ្យោបាយនៃការបណ្តាក់ទុន ដោយបានផ្សងជាមួយដើមទុនរបស់​ក្រុមហ៊ុន​គេ ។ នៅ​ថ្ងៃ ១៦ តុលា ឆ្នាំ ២០០៨ Williams បាន ក្លាយជា CEO ហើយ Dorsey ក្លាយជា ប្រធាននាយក ។ ពេល​សេវាកម្ម​បាន កើនឡើងដោយមាន ប្រជាប្រិយភាព, Dorsey បាន​សម្រេច​ចិត្តធ្វើ​ឲ្យ Twitter អាច​ដំណើរ​ការបានគ្រប់ពេលវេលាជាអាទិភាព ។

ពេល​ដែល ការកើនឡើននៃប្រាក់​ចំណេញ​ក្នុង​ឆ្នាំ ២០០៨ Twitter មិនទទួលបាន​នូវ​ប្រាក់ចំនូលទេ Dorsey បាន​រៀបរាប់ ការធ្វើពាណិជ្ជកម្ម ដោយ​ប្រើ​ប្រាស់ Twitter និង API របស់វា ទាំងពីរ​យ៉ាង​នេះ អាចដឹកនាំ​ទៅកាន់​ការ​ចំណាយ​ថ្ងៃ​អនាគត ។ ការ​ណែនាំ​គោលការណ៍ទាំងបី របស់គាត់ ដែល​មានការ ចែក​រំលែក ដោយបណ្តាល ក្រុមហ៊ុន និង តាម​ទម្លាប់​របស់គេ, វាមាន ភាពសាមញ្ញ, មាន​កម្រិត និង មានការប្រតិបត្តិ ។

អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ១០ ចេញផ្សាយខែ  មករា  ​ឆ្នាំ ២០១0

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា