For Android device For iOS device
១១
តុលា

អ្វីទៅជា JavaBeans?

​ក្នុង​ការ​បង្កើត Project ធំៗ​សម្រាប់ JSP វាចាំបាច់ណាស់​ដែល​យើងត្រួវ​ប្រើ​ប្រាស់​កូដ​យ៉ាង​ស្មុគស្មាញរបស់ភាសា Java ។

ដូច្នេះវាមិនមែនជាការ​ងាយស្រួល​ឡើយ​សម្រាប់​ការ​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​នូវ​ភាសា Java លាយឡំ​ជាមួយនឹង HTML code ជា​ពិសេស​សម្រាប់ Project ធំនឹង​តម្រូវ​ឲ្យ​យើង​បង្កើត​នូវ​ក្រុម​ការងារ​ដែល​មានសមាសភាពពីអ្នក graphics designer, HTML&CSS designer (layout designer) , Data Designer និង Java programmer ។

អ្នកឯកទេសនៃភាសា Java គេនឹង​ធ្វើការ​បង្កើត JavaBeans សម្រាប់​ដំណោះ​ស្រាយ Project បន្ទាប់ ពី JavaBeans ត្រួវបាន​បង្កើត​ចប់សព្វគ្រប់គេនឹងយក JavaBeans នោះទៅ​បញ្ចូល​ជាមួយនឹង layout ដែល​ក្រុមជំនាញ HTML និង CSS បាន​រៀបចំ​រួម​បញ្ចូល​ជាមួយនឹង​រូបភាព graphics ផ្សេងៗ​យើងនឹងបាន web site ដ៏ស្រស់​ស្អាត​និង​ការងារ​គ្រប់គ្រង​ដ៏ធំមួយ ។

ដូច្នេះតើ JavaBeans ជាអ្វី?

JavaBeans ជា class ឬ​ហៅថា class file ដែល​បង្កើត​ឡើងដោយ​ប្រើ​ប្រាស់​ភាសា Java យើង​ក៏​អាចហៅ JavaBeans ថាជា code behind នៃ JSP script បាន​ផងដែរ ។ JavaBeans អាច​ត្រូវបាន​ផ្ទុក Properties និង methods ផ្សេងៗ​ដែល​នឹង​ប្រើ​ក្នុង JSP script ។ JavaBeans នឹង​ចូលរួម​កាត់​បន្ថយ​នូវ​ការ​សរសេរ​កូដដ​ដែល​ៗ​សម្រាប់​ដំណោះ​ស្រាយដូច​គ្នា ក្នុង​ការ​បង្កើត JSP pages ផ្សេងៗ​គ្នា ។ JavaBeans នឹងត្រូវ​បានបកប្រែជា​លទ្ធផល static (ជា​ទម្រង់ html) ដោយ Web Sever រួច​បញ្ចូន ទៅកាន់ web browser ។ ដូច្នេះវាពុំត្រឹមត្រូវឡើយ​សម្រាប់​ការ​ស្វែងរក​កំហុសរបស់ JavaBeans តាមរយៈ layout យើងគួរ​ស្វែងរក​កំហុសនោះ​ជាមួយនឹង class ដែល​យើងបាន​បង្កើត ។

JavaBeans ទាំងឡាយ​ត្រូវបាន​គ្រប់គ្រង​ដោយ Package ដែល​ជា folder មួយប្រមួលផ្តុំដោយ classes ដែល​ពាក់ព័ន្ធ​នូវ​ការងារ​អ្វីមួយ ឧទាហរណ៍ៈ Bank package, Math package… ។ ល ។

​បង្កើត JavaBeans តាមរយៈ NetBeans IDE 6.8

​ខ្ញុំ​នឹង​បង្ហាញ​លោកអ្នក​ពីការ​បង្កើត JavaBeans តាមរយៈ NetBeans IDE 6.8 ដូច​ខាងក្រោម​៖

1. ក្រោយពី​កម្មវិធី NetBeans IDE 6.8 ត្រូវបាន​បើក លោកអ្នក​ត្រូវចូល File menu ចុច New Project

2. ជ្រើសរើស Java Categories  ចុចយក Java Class Library ចុច Next button (ដូចរូប J01)

3. ដាក់​ឈ្មោះ Project ក្នុង​ប្រអប់ Project Name (យើងសន្មត់ ANTBean ជា​ឈ្មោះ​ដែល​ត្រូវដាក់)

4. យើងអាច​ជ្រើសរើស​ទីតាំង folder ក្នុង​ការ​រក្សាទុក Project (យើងសន្មត់ C:\temp ជា folder ដែល​ត្រូវ save project) ចុច Finish button

5. បង្កើត Package ដោយការចុច mouse ខាង​ឆ្វេង​ទៅលើ​ឈ្មោះ Project  រួចចុចលើពាក្យ Java Package ដូចរូប J03

6. ដាក់​ឈ្មោះ Package នៅ​ក្នុង​ប្រអប់ Package Name (យើងសន្មត់ StarPackage ជា​ឈ្មោះ​ដែល​ត្រូវដាក់) រួចចុច Finish

7. បង្កើត JavaBean ដោយការចុច mouse ខាង​ឆ្វេង​ទៅលើ​ពាក្យ StarPackage រួចចុចលើពាក្យ New  Java Class ដូចរូប J05

8. ដាក់​ឈ្មោះ class នៅ​ក្នុង​ប្រអប់ Class Name  ចុច Finish button ដូចរូប J06

9. រួចបំពេញកូដ ដូច​ខាងក្រោម​

10. ចូល Run menu  Build Project ឬ​ចុច F11 បន្ទាប់ពី​នេះយើងនឹងបាន class file ដែល​អាចយកទៅ​ប្រើ​ក្នុង JSP script (ទីតាំង class file នឹងស្ថិតនៅ​ក្នុង​ទម្រង់ <Project Location>\<ProjectName>\build\classes\<PackageName>\<ClassFile>)

​ក្នុង​ការអនុវត្តន៍នេះយើងនឹងបាន C:\Temp\ANTBean\build\classes\StarPackage\StarLine.class

អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ៧ ចេញផ្សាយខែ  តុលា  ​ឆ្នាំ ២០១0

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា