For Android device For iOS device
២០
កញ្ញា

របៀប​ប្រើ Picturebox និង MenuStrip ក្នុង C#

♦ កែ​សម្រួល​អត្ថបទឡើងវិញដោយ លោក ម៉ម ចាន់វិឆៃ

សួស្តីអ្នក​ទាំងអស់​គ្នា​ថ្ងៃ​នេះ​ខ្ញុំ​នឹងលើកយកពីការ​ប្រើ​ប្រាស់​នូវ Control មួយចំនួន​ដូចជា Picture Box និង Menu Strip មក​ធ្វើការ​អនុវត្ត​នូវ​ការបិទបើក Program ​ព្រមទាំង Event Click លើ Picture Box និង Menu Strip 

១. ដំបូងយើងត្រូវ​បង្កើត project មួយមាន Picturebox and Menusrip ជាមុនសិន

ចុចលើ Start ចូល Program យក Microsoft Visual Studio ពេលនោះ​កម្មវិធី​ Visual  Studio នឹង​បង្ហាញ​ឡើង

ចុចលើ File Menu  è  New Project  ​បន្ទាប់មក​លោកអ្នក​ជ្រើសរើស​យក C# តាម​តម្រូវ​ការ​របស់អ្នក​

ដាក់​ឈ្មោះ​ឲ្យ​ Project នោះថា PictureboxandMenustrip

យើងត្រូវយក Menu Strip និង Picture Box ពី Toolbox (ករណីមិនឃើញ Toolbox ទេត្រូវចុចទៅ View

ចុច Toolbox មក

​ធ្វើការ​ Design ដូចរូប​ខាងលើ​ដោយដាក់​ឈ្មោះ​ទៅតាម​ប្រភេទ​របស់ Control នីមួយ​ៗ​ 

 ​នៅពេល​ដែល​យើងយក Menustrip មកគូរយើងត្រូវ​សរសេរ​អក្សរ​បន្ថែម​ដូចរូប​ខាងក្រោម​៖

​បន្ទាប់ពី​អ្នកបានអក្សរនោះហើយ បើ​លោកអ្នក​ចង់ បាន Underline ពីក្រោម W យើងត្រូវ​បន្ថែម​សញ្ញា & ពីមុខអក្សរណា​ដែល​ចង់ Underline ពីក្រោមគឺជា Short Cut យើងត្រូវ វាយ Ms-&Word

ម្យ៉ាង​ទៀតបើអ្នកចង់បាន Image យើងត្រូវចុច mouse ​ស្ដាំ​លើ Menu item មួយណា​ដែល​យើងចង់ដាក់ Image នោះ​បន្ទាប់មក​ជ្រើសរើស​យកពាក្យ Set image ពេលនោះ Pop up dialog ដូចរូប​ខាងក្រោម និង​បង្ហាញ​ឡើង ដើម្បី​ឲ្យ​យើង​ធ្វើការ Import Image មកកាន់ program យើង ។

សូមយក Picture Box មកគូរចំនួន ៦ និងចូលទៅកែ Property របស់ Picture Box ​នីមួយៗ​គឺ
- Property Image ដើម្បី​ដាក់រូបចូលទៅ​ក្នុង​Picture box
- Property Sizemode យក StretchImage ដើម្បី​ឲ្យ​វា Display ពេញ Picture Box របស់យើង ។

​បន្ទាប់ពី Design ហើយយើងត្រូវ Double Click លើ Picture Box និង Menu Strip នីមួយ​ៗ ដើម្បី​សរសេរ

កូដដូច​ខាងក្រោម​៖

១. System.Diagnostics គឺជា namespace ​សម្រាប់​ហៅ Class Process ​ដែល​ប្រើ​សម្រាប់​ឲ្យ​លោកអ្នក​អាច​ធ្វើការ Stop និង Start Application នៅ​ក្នុង Local របស់យើង

២.  Start ()  គឺជា Method មួយ​ដែល​ស្ថិតនៅ​ក្នុង Class Process ​ប្រើ​សម្រាប់​បើក Application

៣.  Ms-Access កូដ​ខាងក្រោម​នេះ​សម្រាប់​បើក Microsoft Access

 

៤. Ms-Word  កូដ​ខាងក្រោម​នេះ​សម្រាប់​បើក Ms. Word

 

៥. Ms-Excel  កូដ​ខាងក្រោម​នេះ​សម្រាប់​បើក Ms-Excel

 

៦. Notepad  កូដ​ខាងក្រោម​នេះ​សម្រាប់​បើក Notepad

 

. Firefox កូដ​ខាងក្រោម​នេះ​សម្រាប់​បើក Mozilla Firefox

​ខាងក្រោម​នេះយើង​ធ្វើការ​សិក្សា​លើ Textbox internet ដើម្បី Check មើលថាវាមាន​ទិន្នន័យ ឬ​ក៏​អត់គឺយើងបាន​ប្រើ Property មួយរបស់ Textbox គឺ .Text ​ដែល​បាន​ធ្វើការ​ទាញ​តម្លៃ​ចេញពី Textbox នោះ បន្ទាប់មក​ទៀតយើងបាន​ប្រើ String Function មួយ​ឈ្មោះ Trim ដើម្បី តំរឹម Space សងខាងរបស់ Textbox នោះបើកវា Trim ​ស្មើនឹង​ទទេវានិងលោត messagebox Please Enter URL to Open ហើយនិងចាកចេញពី Block Procedure Method នោះ តែបើវាមាន​ទិន្នន័យ​នៅ​ក្នុង Textbox នោះវានិង​ធ្វើការ​ទៅកាន់ Address ​ដែល​យើងបាន​កំណត់​នោះ ។

មុននិងយើងបើក Broswer ណាមួយ​យើងត្រូវ ប្រាប់ពី URL របស់វាជាមុនសិន ព្រោះ​បើយើង​មិនបាន Point ទៅកាន់ URL ណាមួយ​ទេ វានិងចូល​ទៅកាន់ Default Borswer ជាមិនខាន ។

​ខាងក្រោម​នេះយើង​ធ្វើការ​សិក្សា​លើ Textbox internet ដើម្បី Check មើល ថាវាមាន​ទិន្នន័យ ឬ ក៏​អត់ គឺយើងបាន​ប្រើ Property មួយរបស់ Textbox គឺ .Text ដែល​បាន​ធ្វើការ ទាញ​តម្លៃ​ចេញពី Textbox នោះ បន្ទាប់មក​ទៀតយើងបាន​ប្រើ String Function មួយ​ឈ្មោះ Trim ដើម្បី តំរឹម Space សងខាងរបស់ Textbox នោះបើកវា Trim ស្មើនឹង​ទទេ វានិងលោត messagebox “Please Enter URL to Open” ហើយនិងចាកចេញពី Block Procedure ឬ Method នោះ តែបើវាមាន​ទិន្នន័យ​នៅ​ក្នុង Textbox នោះវានិង​ធ្វើការ​ទៅកាន់ Address ដែល​យើងបាន​កំណត់​នោះ ។

♦ សម្រាប់ Internet Explorer គឺ​គ្រាន់តែ​ដូច parameter ទីមួយរបស់ method Start ដាក់ “Iexplorer” ពេលនោះវានិង Access ទៅកាន់ IE វិញ ចំណែក​ឯកូដ​ផ្សេងទៀត​គឺដូច​គ្នា​ទោះនិង Firefox ដែរ ។

→ ចុចទីនេះ ដើម្បី​មើល​លក្ខណៈ​ពិសេស​កម្មវិធី ANTLearner និងរបៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter

♦♦ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ​ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា