កញ្ញា
ហេតុអ្វីបានជាកុំព្យូទ័របញ្ចេញសំឡេងឭខ្លាំងនៅពេលចាប់ផ្តើមដំណើរការ
លោកអ្នកបានលឺសូរខុសពីធម្មតាចេញពីខាងក្នុងកុំព្យូទ័រ ពិសេសដូចជាសំឡេង លឺសូរកិកៗខ្លាំងៗ លឺសូរងូងៗ លឺសូរដូចជាកិនអ្វីមួយ ឬក៏លឺសូរង៉ូងៗ (loud clicking, buzzing, grinding, or whirring) ។
សំឡេងទាំងនេះគឺបញ្ជាក់ឲ្យឃើញថា កុំព្យូទ័រស្ថិតក្នុងដំណាក់កាលមួយជិតខូច ហើយទិន្នន័យមួយចំនួនធំនៅក្នុងកុំព្យូទ័រ កំពុងតែត្រូវបានបំផ្លាញចេញពី Hard disk ដែលមិនអាចនឹងស្រោចស្រង់មកវិញបាន ។
ដំណោះស្រាយ
វិធីទី១
បើសំឡេងចេញពី CPU Fan លោកអ្នកចាំបាច់ជួតសម្អាតធូលីចេញពី ស្លាបកង្ហា និង CUP heat sink ឲ្យបានស្អាត
វិធីទី២
បើសំឡេងចេញពី Hard disk លោកអ្នកចាំបាច់ត្រូវ Back Up Data ទៅដាក់នៅក្នុង Hard disk ថ្មីមួយទៀតដែលមិនមានបញ្ហា ។ សំឡេងទាំងនេះកើតឡើងបណ្ដាលមកពី Hard disk ព្យាយាមអាន track និង sector ដែលមិនអាចអានបាន ហើយនូវតែព្យាយាមម្ដងហើយម្ដងទៀត ។
លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរ Hard disk ចេញព្រោះ Hard disk នេះនឹងអាចឈប់ដឹណើរការនៅពេលណាមួយ ។
*** អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៨ ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា