For Android device For iOS device
១៤
កញ្ញា

​បញ្ហា និង ដំណោះ​ស្រាយ DVD drive ត្រូវបាន​បាត់​ក្នុង Windows 7

នៅ​ក្នុង​ករណី​ខ្លះ DVD drive របស់​លោកអ្នក​បានបាត់​ដោយសារ​តែ Windows 7 រកមិនឃើញ​នូវ drive នោះតែនៅ​ក្នុង BIOS បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ DVD drive ។  នោះហើយនៅ​ក្នុង Windows7របស់​លោកអ្នក​ន​ដំឡើង driver បានត្រឹមត្រូវរួចរាល់ហើយដូច្នោះសូមធ្វើតាម​ដំណោះ​ស្រាយ​ខាងក្រោម​៖

​ដំណោះ​ស្រាយ ៖

ជំហានទី ១ ៖  ចូល​ទៅកាន់ Run (Windows K + R key) បន្ទាប់មក​វាយពាក្យ regedit ហើយ [Enter] នៅ​ក្នុង Registry Editor console ជ្រើសយក HKEY_CLCAL_MACHEN\SYSTEM\CurrentControlSet\Control\Class\ {4D36E965-E325-11CE-BFC1-08002BE10318} បន្ទាប់មក​លុប UpperFilters និង LowerFilters នៅ​ក្នុង right-hand pane ចំពោះ UpperFilters.bak និង LowerFilters.bak លោកអ្នក​មិនចាំបាច់លុប​ក៏​បានដែរ ។

ជំហានទី ២ ៖  ​ប្រសិនបើ​នៅតែ​មិនអាច​ដោះស្រាយបានសូម​ធ្វើការ​កែ driver latter ដោយចុចប៊ូតុង Start ហើយ​សរសេរ disk management បន្ទាប់មក​ចុចលើ link“Create and format hard disk partitions”

បើសិនជា optical drive អាចមើលឃើញនៅទីនេះចូរ right-click លើ optical drive នោះរួចជ្រើសយក select Change Drive Letter and Paths

​បន្ទាប់មក​ចុច Change ហើយប្ដូរទៅ drive letter ណា​ដែល​មិនទាន់​ប្រើ ។

បើ DVD drive បាន​បង្ហាញ​នៅ​ក្នុង Explorer វិញហើយ​បន្ទាប់មក​សូមប្ដូរ drive letter របស់វាមក driver letter ដើមវិញតែបើវានៅតែ​បង្ហាញ​ទៀត​លោកអ្នក​ត្រូវការ restart Windows នោះ​វានឹង​បង្ហាញ DVD drive មកវិញ ។

អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២៧ ចេញផ្សាយខែ មិថុនា ឆ្នាំ ២០១១ 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា