For Android device For iOS device
១៣
កញ្ញា

ការពង្រីក​រូបភាព​ដោយ​ប្រើ​ប្រាស់ Code Javascript

កែ​សម្រួល​ឡើងវិញនៅ​ថ្ងៃ​ទី ១៦ ខែសីហា ឆ្នាំ ២០១៦

យើងបាន​ធ្លាប់​លើកយក​នូវ​កូដ JavaScript និងកូដ CSS មក​បង្ហាញ​ផងដែរ ។ ហើយគេហទំព័រអាន-ANT www.antkh.com យើង​ខ្ញុំ​នឹងលើកយក​នូវ​កូដមួយចំនួនទៀតមក​បង្ហាញ ។

វា​ទាក់ទងទៅ​នឹង​កូដ JavaScript ដើម្បី​ដំណើរ​ការ ក្នុង​ការពង្រីក​រូបភាព (Zoom out) ​របស់អ្នក​នៅ​ក្នុង​គេហទំព័រ​ដែល​តូច​ឲ្យ​ទៅជាធំបាន ឬ​ក៏​បង្រួម​រូបភាព (Zoom in) ពីធំ​ឲ្យ​ទៅជាតូចវិញ​ក៏​បាន ។

ជាការចាំបាច់មួយ អ្នកត្រូវដឹងថា ហេតុអ្វីបានជាអ្នកត្រូវយល់ដឹងអំពីកូដនេះ? អ្នកត្រូវដឹងថាការ​ប្រើ​នូវ​រូបភាព​ដែល​ធំៗ​នៅលើ គេហទំព័រអាច​ឲ្យ អ្នកចូលទស្សនាមានភាពពិបាក​ក្នុង​ការទស្សនា មិនថែមតែប៉ុណ្ណោះ វាអាចបណ្តាល ឲ្យ​គេហទំព័រ​របស់អ្នក មានភាពយឺត​នៅពេល​បើកម្តងៗ ។

ដូច្នេះហើយអ្នកត្រូវចេះ​ប្រើ​ប្រាស់​វិធីសាស្រ្ត​យ៉ាង​ណា ដើម្បី​ធ្វើ​ឲ្យ រូបភាព​របស់អ្នក មានភាពតូចល្មម ដែល​អ្នកអាចមើលវាបាន ។ បន្ទាប់មក បើសិនជាអ្នកចង់មើល​រូបភាព​ធំនោះ អ្នក​គ្រាន់តែ​ចុចលើ​រូបភាព​តូចនោះ​វានឹង​បង្ហាញ​រូបភាព​ធំ​សម្រាប់​អ្នក ។

សូមមើលការ​ណែនាំ​ក្នុង​ការប​បង្កើត​នៃជំហាន​នីមួយ​ៗ​ដូច​ខាងក្រោម​៖

ជំហានទី ១

សូមអ្នក​ធ្វើការ​បើកនៅ​កម្មវិធី Text Editor មួយណា​ក៏​បាន ដូចជា​កម្មវិធី Notepad ដោយ​ធ្វើការ​សរសេរ​កូដដូច​ខាងក្រោម រួចដាក់​ឈ្មោះ​វាថា index.html

- <div class="hold_border"> ​សម្រាប់​ធ្វើការ​កំណត់ Style ទៅ ឲ្យ​ទីតាំងនៃ គេហទំព័រ​ទាំងមូល ត្រូវបាន​ប្រើ​ប្រាស់​ដោយ កូដ Style sheet

- <div class="title"> ​សម្រាប់​កំណត់​ដាក់ Style ទៅ​ឲ្យ ចំណងជើង​របស់ រូបភាព ។ ត្រូវបាន​ប្រើ​ប្រាស់​ដោយ កូដ Style sheet

- <span id="contents"> ​សម្រាប់​ធ្វើការ​កំណត់​ទីតាំង​ដែល​ត្រូវដាក់​រូបភាព ដែល​ត្រូវផ្លាស់ប្តូរ​នៅពេល​ដែល​អ្នកបានចុច លើ​រូបភាព​នោះ ។ ហើយវា​ត្រូវបាន​ប្រើ​ប្រាស់​ដោយ កូដ Style sheet ហើយនឹង JavaScript

ជំហានទី ២

​បន្ទាប់ពី​អ្នកបាន​ធ្វើការ​បង្កើត​ដូចជំហានទី១ រួចហើយសូមអ្នក ធ្វើការ​បន្តជំហានទី២ ។ ជំហានទី២ជាជំហានមួយ​ដែល អ្នក​ធ្វើការ​សេរសេរកូដទៅ​ឲ្យ Style Sheet សូមអ្នក​ធ្វើការ​បើក កម្មវិធី​សម្រាប់​ដូច​ក្នុង​ជំហានទី១ រួច​ធ្វើការ​សេរសេរកូដដូច​ខាងក្រោម បន្ទាប់មក​ដាក់​ឈ្មោះ​វាថា style.css

-​ ​សម្រាប់​កំណត់ Style ទៅ​ឲ្យ​ព្រំដែនរបស់គេហទំព័រ​ទាំងមូល និង​សម្រាប់​ធ្វើការ​កំណត់ Style ទៅ​ឲ្យ​ចំណងជើង​របស់​រូបភាព​

- ​សម្រាប់​ធ្វើការ​កំណត់ Style ទៅ​ឲ្យ​ទីតាំង​ដែល​ត្រូវដាក់​រូបភាព មិនថែមតែប៉ុណ្ណោះវាអាច​ត្រូវបាន​ប្រើ​ប្រាស់ ដោយកូដ JavaScript ដើម្បី​ធ្វើការ​ប្តូ​រូបភាព​ផងដែរ​

- ​សម្រាប់​ធ្វើការ​កំណត់ Style ទៅ​ឲ្យ mouse ​នៅពេល​ដែល​ដាក់លើ​រូបភាព​ 

- ​សម្រាប់​ធ្វើការ​កំណត់ Style ទៅ​ឲ្យ​ផ្ទៃនៃអក្សរ​ក្នុង​មួយ Paragraph

ជំហានទី ៣

សូមធ្វើ​បង្កើត​កូដ​សម្រាប់ JavaScript ដោយ​សរសេរ​កូដ ដូច​ខាងក្រោម រួចដាក់​ឈ្មោះ​វាថា script.js

- function zoomOut () ជាប្លុកនៃកូដ​ដែល​ធ្វើការ​នៅពេល ដែល អ្នក​ប្រើ​ប្រាស់​ចង់ពង្រីក​រូបភាព​

- function zoomIn () ជាប្លុកនៃកូដ​ដែល​ធ្វើការ​នៅពេល ដែល អ្នក​ប្រើ​ប្រាស់​ចង់បង្រួម​រូបភាព​

- document.getElementById ('contents') .innerHTML ​សម្រាប់​ធ្វើការ​កំណត់​ទីតាំង​សម្រាប់​ដាក់​រូបភាព​ដោយ ប្រើ​ប្រាស់​ឈ្មោះ id របស់ <span> tag

ជំហានទី ៤

​បន្ទាប់ពី​អ្នកបាន​សរសេរ​កូដ style.css ហើយនិងកូដ script.js រួចហើយសូមអ្នក​ធ្វើការ​បញ្ចូល​កូដ​ទាំងពីរ​ទៅកាន់​ <head> . . . </head> នៃ index.html page ដូច​ខាងក្រោម​៖  

ជំហានទី ៥

ពេល​ដែល​អ្នកបាន​បញ្ចប់​ជំហានទី៤សូមអ្នក​ធ្វើការ​ បើក file index.html ​របស់អ្នក​ ​នៅលើ​ Browser អ្នកនឹងឃើញ​លទ្ធផល​ដូច​ខាងក្រោម​៖

· មុនពេលចុចលើ​រូបភាព​

·  ​បន្ទាប់ពី​អ្នកចុចលើ​រូបភាព​អ្នកនិងបានដូចរូប​ខាងក្រោម :

ចងចាំថា៖  ​រូបភាព​របស់អ្នក​ត្រូវមានពីរ​ដែល​មាន​ទំហំ​ខុស​គ្នា (image1 ​សម្រាប់​រូបភាព​តូច, image2 សម្រាប់​រូបភាព​ធំ)  

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២០ ចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០១0 

*** កម្មវិធី Android ថ្មីៗ​របស់អាន-ANT ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ http://antkh.com/tech/2315

*** សម្រាប់​កម្មវិធី​អានផេឌៀ ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា