For Android device For iOS device

កញ្ញា

អ្វីទៅជា​បច្ចេកវិទ្យា Multi Touch?

កន្លងមក​លោកអ្នក​ធ្លាប់បាន លឺ និង ស្គាល់​រួចមកហើយ​នូវ​ឧបករណ៍​ដែល​លោកអ្នក​អាច​ធ្វើការ Touch នូវ កញ្ចក់ផ្ទៃខាងមុន ដើម្បី​ដំណើរ​ការ​នូវ Option នានារបស់​ឧបករណ៍​លោកអ្នក ។

វាអាច​ការបើក​នូវ​កម្មវិធី​ជាដើម ហើយ​ឧបករណ៍​ទាំងនោះ​ភាគ​ច្រើន​ជា ទូរសព្ទដៃ កុំព្យូទ័រ និង បច្ចេកវិទ្យា​ថ្មីៗ​ដទៃ​ផ្សេងទៀត ។ Multi Touch គឺសំដៅ​ទៅលើ​ឧបករណ៍​ទាំងឡាយណា​ដែល​មានសត្ថភាពអាច​ឲ្យ​អ្នក​ដំណើរ​ការ​នូវ Options ផ្សេងៗ​គ្នាដោយការ TouchScreen ក្នុង​ទិសដៅផ្សេងគ្នាចាប់ពីពីរ​ចំណុច​នៅពេល​ដំណាលគ្នាបានដោយការប៉ះ​នៅលើ​កញ្ចក់ ។ Multi-Touch គឺវាពឹងផ្អែក​ទៅលើ Software និង Hardware ផងដែរ ខាងក្រោម​នេះគឺពពួកនៃ ឧបករណ៍ ដែល​អាច​ដំណើរ​ការ​ជាមួយនឹង​បច្ចេកវិទ្យា Multi-Touch ។

Hardware និង Software Multi-Touch

 MultiTouchOverlay

ជា​ប្រភេទ​នៃ​ឧបករណ៍​ដែល​អាចដាក់គ្របទៅ​ឧបករណ៍​ផ្សេងៗ​ដែល​មានរាងសំប៉ែត ដើម្បី​ឲ្យ​មាន​សមត្ថភាព​អាច Touch ទៅលើ Screen បាន ។ អាច​ដំណើរ​ការ​ជាមួយនឹង Windows XP, Windows 7, Windows Vista, Mac OS X ។ ឧបករណ៍​ងាយស្រួល​ប្រើ​សម្រាប់ ការដាក់​បង្ហាញ​នូវ ពាណិជ្ជកម្ម សន្និសិទ និង ការបង្រៀនផ្សេងៗ ៕

Multi-Touch Table

អាច​ដំណើរ​ការដោយការ Touch និង ងាយស្រួល​សម្រាប់​លោកអ្នក​បើក​នូវ​ផែនទី ចម្រៀង ភាពយន្ត ការទំនាក់ទំនងផ្សេងៗ​ទៀតបាន​យ៉ាង​ងាយស្រួល ។ អាច​ដំណើរ​ការ​ជាមួយនឹង windows XP,  Windows 7, Windows vista និង Mac OS X ។

Tablet PC និង Mobile Phone ៖ ដំណើរ​ការជាមួយ Windows Serven

 Wall Multi-Touch

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៤ ចេញផ្សាយខែ មិនា ឆ្នាំ ២០១១ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា