For Android device For iOS device

កញ្ញា

ការ​ប្រើ List <T> នៅ​ក្នុង C#

មុននឹងចាប់ផ្តើមអានអត្ថបទនេះ​លោកអ្នក​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើភាសា C# ជាមុនសិន ។

អ្នក​សិក្សា .NET ជា​ច្រើន​តែចង់​សិក្សា​ពី​បច្ចេកវិទ្យា .NET ជំនាន់​ចុងក្រោយ​គេ​ដូចជា C# 4.0, VB.NET 10, ASP.NET 4.0 និង​ចំណាយ​ថវិការជា​ច្រើន​ទិញ​កុំព្យូទ័រ​ស៊េរី​ខ្ពស់​ៗ ដើម្បី Visual Studio 2010 ។ នេះជាការគិតដ៏ត្រឹមត្រូវមួយ ក្នុង​នាមជាអ្នកជំនាញ​ព័ត៌មាន​វិទ្យាត្រូវឈោងចាប់​បច្ចេកវិទ្យា​ថ្មីៗ ។ ប្រសិនបើ​អ្នកជាអ្នក​បង្កើត​កម្មវិធី និង គេហទំព័រដោយ​ប្រើ .NET តើអ្នកដឹង Generic ឬ List<T> ឬ​ទេ?

អ្វីទៅជា List<T>?

List<T> គឺជាកូដ C# (កុំ​ច្រឡំ​មិនមែនកូដ HTML) ដែល​ស្ថិតនៅ​ក្នុង namespace System.Collection.Generic ។ List<T> គឺជា dynamic arrays មានមុខងារដូចនឹង Array ដែរ ប៉ុន្តែ​វាមាន​សមត្ថភាព​លើស array ដោយអាច​ឲ្យ​យើង​បន្ថែម ឬ បន្ថយ element ហើយមាន methods ច្រើន​ជាង ដែល​ធ្វើ​ឲ្យ​យើង​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ជាមួយវា ។

​ខាងក្រោម​នេះជារូប​បង្ហាញ​ពី List ប្រភេទ string

ការ​បង្កើត​

ដើម្បី​អាច​ប្រើ List<T> បានដំបូងអ្នកត្រូវប្រកាស object របស់ List<T> នោះសិន ដែល T គឺជា Type នៃធាតុ​ដែល​យើងចង់ដាក់​ក្នុង List ។ Type នេះអាចជា Data Type (int, string, double) ឬ element ផ្សេងទៀត​ដូចជា Label, TextBox ។ ល ។

​ខាងក្រោម​នេះជាកូដ​សម្រាប់​ប្រកាស List<T>

C#using System.Collections.Generic;……List<string> skill = new List<string> () ;VB.NETImports System.Collections.Generic……Dim skill As New List (Of Integer)

មុននឹង​ប្រើ List<T> យើងត្រូវ using System.Collections.Generic; ជាមុនសិន ទើបយើងអាច​ប្រើ​កូដ List<T> បាន ។ បន្ទាប់មក​ខ្ញុំ​ប្រកាស object មួយ​ឈ្មោះ animal ជា List ប្រភេទ string ដែល​មានន័យថា object animal អាច​រក្សាទុក​តម្លៃ​ដែល​មាន​ប្រភេទ​ជា string ។

ឥឡូវសូមគិតពីកូដ​ខាងក្រោម​នេះ៖

List<Label> skill = new List<Label> () ;

ដាក់​តម្លៃ​ចូល List<T>

List ដែល​យើងបាន​បង្កើត​ខាងលើ​គឺជា object ទទេមួយ ដែល​មិនទាន់​មានធាតុ ឬ តម្លៃ​អ្វីទេ ។ ដើម្បី​រក្សាទុក​តម្លៃ​ក្នុង List យើងត្រូវ​ប្រើ method Add

skill.Add (“រចនា”) ;

skill.Add (“គេហទំព័រ”) ;

skill.Add (“​កម្មវិធី​កុំព្យូទ័រ​”) ;

skill.Add (“Game”) ;

skill.Add (“តបណ្តាញ”) ;

​ដោយសារ​តែ List ដែល​យើង​បង្កើត​មាន​ប្រភេទ​ជា string (List<string>) ដូចនេះ parameter របស់ method Add ក៏​ត្រូវតែជា string ផងដែរ ។ ខាងក្រោម​នេះជាការ​បង្កើត List ប្រភេទ​ជា int

List<int> number = new List<int> () ;

number.Add (10) ;

number.Add (7) ;

List ធ្វើការ​បានល្អជាង និង ងាយស្រួល​ប្រើ​ជាង array ដោយយើងមិនបាច់ប្រាប់ពីចំនួន element ដែល​យើងចង់ដាក់នោះទេ ហើយយើងអាច​បន្ថែម​តម្លៃ​បានមិន​កំណត់ ។

ការ​ប្រើ method Add នោះ​វានឹង​បន្ថែម​ធាតុទៅ​ផ្នែក​ខាងក្រោយនៃ List ។ ប្រសិនបើ​អ្នកចង់​បន្ថែម​ធាតុទៅ index ទី ១ ឬ index ផ្សេងទៀត​នោះ អ្នកអាច​ប្រើ method Insert ។

skill.Insert (1, “ជួសជុល​កុំព្យូទ័រ​”) ;

កូដ​ខាងលើ​នេះនឹងដាក់ធាតុមួយ​ដែល​មាន​តម្លៃ “ជួសជុល​កុំព្យូទ័រ​” ទៅ index ទី ១ នៃ List skill ។

ទាញ​តម្លៃ​មក​ប្រើ និង កែ​តម្លៃ​របស់ List<T>

​សម្រាប់​ការទាញ​តម្លៃ​ពី List មិន​ប្រើ ឬ កែគឺដូចនឹង array ដែរ ដោយយើងចាប់តាម index របស់ធាតុ ហើយ​តម្លៃ​ណា​ដែល Add មុនគេស្ថិតនៅ index 0 ហើយ Add ទី២ ស្ថិតនៅ index 1 ។

skill [1] = “​បង្កើត​គេហទំព័រ”;

skill [2] = “​បង្កើត​កម្មវិធី​កុំព្យូទ័រ​”;

Console.WriteLine (“​ខ្ញុំ​ចង់ក្លាយជាអ្នក” + skill [1] + “ និង អ្នក” + skill [2] ) ;

លុប​តម្លៃ​ចេញពី List<T>

យើងអាចលុបធាតុណា​ក៏​បានដែរ ដោយ​ប្រើ method Remove ឬ RemoveAt

method Remove តម្រូវ​ឲ្យ​យើង​បញ្ជាក់​ធាតុ​ដែល​ចង់លុប

skill.Remove (“Game”) ;

ឯ method RemoveAd តម្រូវ​ឲ្យ​យើង​បញ្ជាក់ index នៃធាតុ​ដែល​ចង់លុប

skill.RemoveAt (3) ;

​បន្ទាប់ពី​លុបរួច ធាតុ “តបណ្តាញ” នឹងធ្លាក់មកនៅ index ទី ៣ ។

លើសពីនេះ List មាន​នូវ methods ជា​ច្រើន​ទៀត​សម្រាប់​លុប​ដូចជា ៖ RemoveRange និង Clear ។

skill.RemoveRange (1, 2) ;

កូដ​ខាងលើ​គឺលុបចាប់ពី index ទី ១ ហើយលុប ២ ធាតុ (នេះ​មានន័យថា​លុប index ទី ១ និង ទី ២)

skill.Clear () ; // លុបធាតុ​ទាំងអស់​

ការ​ប្រើ List<T> និង ផលប្រយោជន៍

​តាមរយៈ​អត្ថបទ និង កូដ​ខាងលើ​លោកអ្នក​អាច​បង្កើត និង ប្រើ List<T> បានហើយ ។ List<T> ផ្ដល់​ឲ្យ​លោកអ្នក​នូវ methods និង properties មួយចំនួនទៀត​ដូចជា Count, Contains, Reverse និង Sort ដែល​នឹងជួយ​សម្រួល​ការ​ប្រើ List របស់​លោកអ្នក ។

- Count ជា properties សម្រាប់​រាប់ចំនួនធាតុ​ដែល​មាន​ក្នុង List

Message.Show (“យើងមានជំនាញចំនួន ” + skill.Count) ;

- Contains ជា method សម្រាប់​រកមើលថាតើ List មាន​តម្លៃ​ដែល​បាន​កំណត់ ឬ​អត់

if (skill.Contains (“តបណ្តាញ”) ) { Message.Show (“អ្នកអាច​សិក្សា​ជំនាញនេះបាន ។ ”) ;} - Sort ជា method សម្រាប់​តម្រៀប​ធាតុ​ក្នុង List តាម​តម្លៃ​ពីតូចទៅធំ skill.Sort () ;

​លោកអ្នក​ក៏​អាច​កំណត់​ប្រភេទ​ជា​ច្រើន​នៃការ​តម្រៀប​នេះដោយ​ប្រើ Comparison ដែល​ខ្ញុំ​នឹងមិន​បង្ហាញ​ក្នុង​អត្ថបទនេះទេ ។

ក្រៅពី methods ខាងលើ​នេះ​ក៏​មាន​នូវ methods ជា​ច្រើន​ទៀត តែ​ខ្ញុំ​សូមមិន​បង្ហាញ​នោះទេ ព្រោះ​វាមាន​កម្រិត​ជ្រៅ ។

​ដោយសារ​តែ List<T> មានធាតុជា​ច្រើន​នៅ​ក្នុង​នោះ ដូចនេះយើងត្រូវ​ប្រើ Loop ប្រសិនបើ​យើងចង់​ធ្វើការ​ជាមួយធាតុ​ទាំងអស់ ។

ឧទាហរណ៍​ប្រសិនបើ​យើងចង់​បន្ថែម​ពាក្យ “អ្នក” នៅពីមុខ​តម្លៃ​នៃធាតុ​ទាំងអស់ ហើយ​បង្ហាញ​វា

កូដ for loop ខាងលើ​នេះ​ងាយស្រួល​យល់​សម្រាប់​អ្នក Programming ទូទៅ ប៉ុន្តែ​វាមាន​លក្ខណៈ​យឺតជាងប្រហែល ២ដង បើប្រៀបធៀបជាមួយការ​ប្រើ foreach (សូមមើលកូដ foreach ខាងក្រោម​)

ឥឡូវសាកចាប់ផ្តើម​ប្រើ List<T>ជំនួស array កម្មវិធី​ដែល​អ្នក​បង្កើត​នឹងត្រូវ​ការ memory តិចហើយការ​សរសេរ​កូដ​របស់អ្នក​នឹងងាយ​ជាងមុន ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា