កញ្ញា
ពិនិត្យមើល ZendFramework (PHP Framework)
Zend Framework (ZF) គឺជា framework មួយដ៏ធំរបស់ PHP ដែលបង្កើតដោយក្រុមហ៊ុន Zend Technologies ជាលក្ខណៈ open source ហើយយើងអាចយកទៅប្រើសម្រាប់បង្កើត web application បានដោយសេរី ។
Zend Framework សង្កត់ធ្ងន់ទៅលើការបង្កើត web application ដោយឈរលើការប្រើនៃ Object-Oriented ដែលមានសុវត្ថិភាពខ្ពស់, ដំណើរការល្អ, ប្រើ Web 2.0 និង web services, ហើយអាចប្រើជាមួយ API ផ្សេងៗដូចជា API របស់ Google, Amazon, Yahoo!, Flickr ។ ល ។
មកដល់ខែកក្កដា ឆ្នាំ ២០១១ នេះ Zend Framework ចេញដល់ជំនាន់ ១.១.៧ ដែលជំនាន់ចុងក្រោយនេះដំណើការជាមួយ PHP ៥.២.៤ ឬខ្ពស់ជាងនេះ ។
តើ Zend មានអ្វីខ្លះ?
Zend ជាពាក្យមួយដែលមិនមែនមានន័យតែ Framework ប៉ុណ្ណោះទេ តែពាក្យនេះតំណាងឱ្យផលិតផលផ្សេងៗទៀតគឺ Zend Server, Zend Studio និង Zend Guard ។ ល ។ ហើយក្នុងចំណោមផលិតផលធំៗទាំង ៤ នេះមានតែ Zend Framework នោះទេដែលយើងអាចយកមកប្រើដោយសេរី និង មិនបាច់បង់ប្រាក់ ។
Zend Server
ជា Web Application Server សម្រាប់ដំណើរការ PHP ដើម្បីឱ្យមានល្បឿនលឿន កាត់បន្ថយបញ្ហាមកក្នុងកម្រិតទាប និង សុវត្ថិភាពខ្ពស់ ។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅទំព័រ
http://www.zend.com/products/server/
http://en.wikipedia.org/wiki/Zend_Server
Zend Studio
ជា IDE សម្រាប់ PHP ដែលបង្កើតឡើងដោយ Zend Technologies ដោយប្រើ PHP Development Tools (PDT) បន្ថែមទៅ Eclipse (ជា Open Source IDE) ។
Zend Studio ដំណើរការបានយ៉ាងល្អជាមួយនឹង Zend Server និង Zend Framework
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅទំព័រ
http://www.zend.com/en/products/studio/
http://en.wikipedia.org/wiki/Zend_Studio
Zend Guard
មានតួនាទីការពារកូដ PHP របស់លោកអ្នកឱ្យមិនសុវត្ថិភាព ដោយបំលែងកូដ PHP ទៅជាពិបាកមើលយល់ ដែលជៀសផុតពីការមើលកូដនៅពេលដែលអ្នកដាក់បង្ហោះ ។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅទំព័រ
http://www.zend.com/en/products/guard/
តើ Zend Framework មានអ្វីខ្លះ?
នៅក្នុង Zend Framework មាននូវ components សំខាន់ៗជាច្រើនសម្រាប់ជួយការបង្កើត Web Application ។ Components ទាំងនោះមានដូចជា៖
- Model-View-Controller (MVC)
- Tooling and Rapid Application Development (RAD)
- Database
- Internationalization (i18n) and Localization (l10n)
- Authentication, Authorization, and Session management
- Web and Web Services
- Mail, Formats, and Search
- Core Infrastructure
Model-View-Controller (MVC)
Zend ប្រើនូវ MVC ដែលជា Web Application pattern ស្តង់ដារ ដែលអាចឱ្យ developer និង web designer ងាយក្នុងការធ្វើការជាមួយគ្នាបានយ៉ាងងាយស្រួលជាងមុន និង មិនមានការច្រឡំ ។ Components សម្រាប់ធ្វើការជាមួយ MVC មានដូចជា៖
- Zend_Application, Zend_Application_Bootstrap, Zend_Application_Module, Zend_Application_Resource
- Zend_Controller_Front, Zend_Controller_Action, Zend_Controller_Dispatcher, Zend_Controller_Plugin, Zend_Controller_Router
- Zend_Form
- Zend_Layout, Zend_View, Zend_View_Filter, Zend_View_Helper
Tooling and Rapid Application Development (RAD)
Zend មាននូវ tools ដែលជួយសម្រួលក្នុងការបង្កើត project ដោយលោកអ្នកអាច generate project structure, ធាតុផ្សេងៗរបស់ MVC ។ ល ។ សម្រាប់ការ generate នេះ Zend មាន
- Zend_CodeGenerator
- Zend_Reflection
- Zend_Tool_Framework, Zend_Tool_Project
Database
មាននូវ data adapters ជាច្រើនសម្រាប់ប្រើជាមួយ database ល្បីៗជាច្រើនដូចជា MariaDB, MySQL, Oracle, IBM DB2, Microsoft SQL Server, PostgreSQL, SQLite និង Informix Dynamic Server ។ Components សម្រាប់ធ្វើជាមួយ database មានដូចជា៖
- Zend_Db, Zend_Db_Adapter, Zend_Db_Profiler, Zend_Db_Select, Zend_Db_Table
ដូចនេះអ្នកអាចប្រើ database ណាក៏បានដែរ ។
Internationalization (i18n) and Localization (l10n)
មាននូវ components ជាច្រើនសម្រាប់ឱ្យយើងងាយស្រួលក្នុងការបង្កើតគេហទំព័រច្រើនភាសា ។
- Zend_Currency
- Zend_Date
- Zend_Locale
- Zend_Measure
- Zend_Translate
Authentication, Authorization, and Session management
ងាយស្រួលក្នុងការគ្រប់គ្រងការ login, កំណត់សិទ្ធិ, និងធ្វើការជាមួយ Session ដោយមាននូវ
- Zend_Acl
- Zend_Auth
- Zend_Session
Web and Web Services
មាននូវ components សម្រាប់ធ្វើការជាមួយ web services ដូចជា៖
- Consuming services ៖ Zend_Feed, Zend_Gdata, Zend_Http_Client, Zend_Rest_Client, Zend_Service, Zend_XmlRpc_Client
- Exposing services ៖ Zend_Amf_Server, Zend_Json_Server, Zend_Server_Definition, Zend_Server_Reflection, Zend_Rest_Server, Zend_Soap_Server, Zend_XmlRpc_Server
ដែល components ទាំងនេះអាចធ្វើការបានយ៉ាងងាយស្រួលជាមួយ Google, Microsoft, និង Strikelro ។
Mail, Formats, and Search
Zend ធ្វើឱ្យ developers ងាយស្រួលក្នុងបង្កើត Web 2.0 ដែលមាននូវ Ajax, PDF generation, email communication និង search ជាមួយនឹង components ៖
- Zend_Json
- Zend_Mail, Zend_Mime
- Zend_Pdf
- Zend_Search_Lucene
Core Infrastructure
Zend Framework មាននូវ components សំខាន់ៗដែលធ្វើឱ្យ web application កាន់តែលឿន ងាយស្រួល កាត់បន្ថយបញ្ហា គ្រប់គ្រងដំណើររបស់ប្រព័ន្ធ ។ ល ។ ដោយវាមាននូវ components ដូចជា៖
• Zend_Cache, Zend_Config, Zend_Console_Getopt, Zend_Debug, Zend_Filter, Zend_Loader, Zend_Loader_Autoloader, Zend_Log, Zend_MemoryZend_Registry, Zend_Validate, Zend_Version
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៨ ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១ ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា