កញ្ញា
តើមានសញ្ញាណាមួយបង្ហាញថា Hard Disk មាន Sectors ខូច?
នៅពេលដែលមានអារម្មណ៍ថា hard disk លោកអ្នកចាប់ផ្តើមដំណើរការយឺតខុសពីប្រក្រតី ឬក៏ឧស្សាហ៍បានឃើញព័ត៌មានដែលបានបញ្ជាក់ថា file មិនអាច read ឬ write ។
នេះគឺជាសញ្ញាបង្ហាញថា hard disk របស់លោកអ្នកកំពុងទទួលរងការខូច sectors មួយចំនួន ដូច្នេះលោកអ្នកគួរតែប្រញាប់សង្គ្រោះទិន្នន័យទៅកាន់ hard disk ថ្មីមួយផ្សេងទៀត និងធ្វើការជួសជុល hard disk នោះជាបន្ទាន់ ។
ក្រៅពីបង្ហាញសញ្ញាដូចខាងលើយើងអាចដឹងពីបញ្ហា bad sectors តាមរយៈការធ្វើតេស្តដូចខាងក្រោមជាមួយនឹង tools ដែលមានស្រាប់របស់ Microsoft Windows ៖
របៀបក្នុងការត្រួតពិនិត្យ Hard Disk
១. ចុច Start menu របស់ Windows បន្ទាប់មកយក Computer រួចជ្រើសរើស hard disk ដែលលោកអ្នកចង់ត្រួតពិនិត្យ bad sector សូមមើលរូប B03 និង B04 បន្ទាប់ពីបានឃើញផ្ទាំងដូចរូប B04 សូមជ្រើសរើសយក Properties
២. ចុចលើ Properties បន្ទាប់មកចុចលើប៊ូតុង Check Now ដូចរូប B05 ក្រោយពីនេះលោកអ្នកនឹងបានឃើញដូចរូប B06 ដកធីកពី Automatically fix file system errors រួចចុច Start button
៣. ជាចុងបញ្ចប់លោកអ្នកនឹងបានផ្ទាំងដូចរូបខាងក្រោម ដែលបង្ហាញពីព័ត៌មាននៃ hard disk ដែលអ្នកបានធ្វើការត្រួតពិនិត្យ
តាមរយៈព័ត៌មានខាងលើលោកអ្នកនឹងបានដឹងថា harddisk នោះមាន badsector ឬក៏អត់ហើយបើសិនជាបានដឹងថា វាមាន bad sectors លោកអ្នកត្រូវតែជួសជុលវា និងធ្វើការសង្គ្រោះទិន្នន័យទៅកាន់ hard disk ថ្មីជាបន្ទាន់ ។
ប៉ុន្តែទោះបីជា hard disk របស់លោកអ្នកត្រូវបានជួសជុលពីបញ្ហាខូច sectors នេះហើយក៏ដោយ លោកអ្នកក៏មិនត្រូវផ្ដល់នូវទំនុកចិត្តខ្លាំងក្លាទៀតនោះដែរ ក្នុងការផ្ទុកទិន្នន័យសំខាន់ៗជាមួយនឹង hard disk មួយនោះ ពីព្រោះតម្លៃនៃទិន្នន័យរបស់លោកអ្នកវាថ្លៃជាងតម្លៃនៃការទិញ hard disk ថ្មីទៅទៀត ។
បន្ថែម៖ កម្មវិធី Windows Surface Scanner អាចត្រួតពិនិត្យ bad sectors របស់ hard disk នោះបានល្អ និង ច្បាស់ជាងការធ្វើតាមវិធីខាងលើ ។ ក្នុងរូបខាងក្រោម គឺជាផ្ទាំងបង្ហាញពី bad sectors របស់ hard disk ដូចគ្នាខាងលើហើយអ្វីដែលយើងបានឃើញពីភាពខុសគ្នា គឺថាវិធីខាងលើពុំបានបង្ហាញពីកំហូចរបស់ hard disk លម្អិតនោះឡើយ ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៣ ចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០១១ ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា