កញ្ញា
តើប្រភេទនីមួយៗរបស់ RAM DDR មានអ្វីខ្លះ?
នៅក្នុងការប្រើប្រាស់កុំព្យូទ័រសព្វថ្ងៃ អ្នកតែងតែចង់ដឹងពីល្បឿននៃកុំព្យូទ័ររបស់អ្នកទាំង RAM និង CPU ។
ពេលនេះយើងនឹងលើកយកពី RAM ប្រភេទ DDR មកនិយាយតើវាមានលក្ខណៈដូចម្តេចវិញហើយល្បឿននៃប្រភេទ RAM នីមួយៗខុសគ្នាយ៉ាងណាដែរ ។ ប្រភេទ RAM ដែលកុំព្យូទ័រភាគច្រើន (លើកលែងតែកុំព្យូទ័រដែលប្រើ CPU Intel Pentium III ចុះ) កំពុងប្រើសព្វថ្ងៃគឺ DDR (Double Data Rate) ដែល RAM ប្រភេទ DDR នេះបានបែងចែកជា ៣ ប្រភេទគឺ DDR, DDR II និង DDR III ។

ប្រភេទ RAM DDR SDRAM

DDR ជាជំនាន់ដំបូងរបស់ RAM ប្រភេទ DDR ដែលវាមានលេខសម្គាល់ DDR-200, DDR-266, DDR-333, DDR-400A, DDR-400B និង DDR-400C ហើយវាមានទំហំចាប់ពី 128MB រហូតដល់ 1GB ។ ប្រភេទនីមួយៗនៃ RAM មានល្បឿនក្នុងការបញ្ចូនទិន្នន័យខុសៗគ្នា៖

MT/s: (MegaTransfer) ជារង្វាស់ខ្នាតមួយដែលប្រើសម្រាប់វាស់ល្បឿនរបស់ Signal នៅលើ parallel I/O
Peak transfer rate: គឺជាការបញ្ចូនទិន្នន័យអតិបរមា ។
ប្រភេទ RAMDDR II SDRAM

DDR II ជាប្រភេទ memory ជំនាន់ទី ២ របស់ RAM ប្រភេទ DDR ដែលមានល្បឿនលឿនជាង DDR និង មានទំហំចាប់ 128MB ដល់ 2GB ។


DDR II បានដាក់លក់នៅ ឆ្នាំ ២០០៤ ។
ប្រភេទ RAM DDR III SDRAM

DDR III ជាប្រភេទ Memory ជំនាន់ទី ៣ របស់ RAM ប្រភេទ DDR ដែលមានល្បឿនលឿន និង មានទំហំចាប់ 1GB ដល់ 8GB ។ DDR III បានដាក់លក់នៅខែ មករា ឆ្នាំ ២០០៩ ។


អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៨ ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១ ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា