កញ្ញា
ស្វែងយល់ពី CPU គ្រួសារ Core i
CPU (CentralProcessingUnit) គឺជាផ្នែកសំខាន់របស់កុំព្យូទ័រដែលវាមានតួនាទីក្នុងការគិតនូវរាល់ដំណើរការដែលយើងបានធ្វើនៅលើកុំព្យូទ័រ ហើយវាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹង Ram (RandomAccessMemory) ដោយសារ Ram ។
Ram ជាអ្នកដែលធ្វើការផ្ទុករាល់ដំណើរការ វាធ្វើការចងចាំនូវអ្វីដែល ពេល យើងបានដំណើរការ កម្មវិធីណាមួយនៅក្នុងកុំព្យូទ័រ ។
ថ្មីៗនេះ ក្រុមហ៊ុន Intel បានចេញនូវ CPU ប្រភេទ Core i (3,5,7) ដែលជាជំនាន់ថ្មីបន្ទាប់ពី Core 2 Dou ។ ប៉ុន្តែក្នុងចំណោម CPU ទាំងបីនោះគឺ CPU Core i7 បានចេញមុនគេ បន្ទាប់មកទើបចេញនូវ CPU Core i3 និង i5 ។ នៅក្នុង CPU ថ្មីនេះមាន Caches Memory ចាប់ ៣ ឡើងនិងអាច Support Ram ប្រភេទ DDR III ដូចនេះវាមានដំណើរការលឿនជាង CPU ផ្សេងៗទៀត ។
Caches Memory គឺជាប្រភេទនៃ Hardware ដែលជាជំនួយដល់ CPU សម្រាប់ធ្វើការចែករំលែកដំណើរការរវាង Ram និង CPU ព្រោះវាអាចធ្វើការរក្សាទុកនូវព័ត៌មានមួយចំនួនពី Main Memory ។
ខាងក្រោមនេះគឺជាតារាង CPU ថ្ងៃខែដែលវាបានចេញនិងចំនួន Core (ចំនួន CPU) ៖
ចំពោះ CPU Core i3 មានចំនួន Core តែ២ទេនិង i5 មានចំនួន២ ឬ ៤ Core និង i7 មានចំនួន CPU ៤ ឬ ៦ ។ ប៉ុន្តែនៅពេលដែលអ្នកបើក task manager ឬប្រើកម្មវិធី ដើម្បីមើល CPU នោះអ្នកឃើញ CPU Core i3 មាន ៤ CPUs តែតាមការពិតវាមាន ២ ប៉ុណ្ណោះដោយសារនៅក្នុង CPU ទាំងពីរនោះវា ហាក់ដូចជា Dual Core ចំនួនពីរដែរ ។
រូបទាំងបីនេះសុទ្ធតែប្រភេទ CPU Core i3 ដែលបានបង្ហាញហាក់ដូចជា ៤ Core តែតាមការពិតវាមានតែ ២ Core ទេដោយសារតែក្នុងមួយ Core ៗ មាន Dual Core នៅក្នុងនោះទៀតដូចរូបខាងក្រោម ។
ខាងក្រោមនេះជាតារាង CPU Core i (3,5,7) ៖
ពេលដែលអ្នកទិញកុំព្យូទ័រអ្នកចំណាំតាមប្រភេទលេខរបស់ CPU ដូចជា CPU Core i3 330m វាមានទំហំ 2.13GHz និងមាន Caches Memory តែ ៣ MB ប៉ុណ្ណោះព្រមទាំងមានចំនួន CPU តែពីរទេដោយសារលេខ CPU របស់វាមានលេខ 3xx ។ ចំណែកឯ CPU Core i3 530m Processor (4M Cache, 2.93 GHz) ដូចនេះលេខនៃ CPU អាចសំគាល់ពីទំហំ CPU និង Caches របស់វាបានដោយសារលេខ CPU របស់វាមានលេខ 5xx សូមមើលតារាង CPU Core i3 ខាងលើ ។
*** អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៧ ចេញផ្សាយខែ មិថុនា ឆ្នាំ ២០១១
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា