For Android device For iOS device

កញ្ញា

​សរសេរ Commands ដាក់ Password លើ Folder របស់​លោកអ្នក​

​នៅពេល​ដែល​លោកអ្នក​ប្រើ​កុំព្យូទ័រ​មួយ ជាមួយអ្នក​ផ្សេងទៀត លោកអ្នក​ប្រាកដជាមានអារម្មណ៍ថាចង់លាក់​ទិន្នន័យ​ដែល​សំខាន់​របស់អ្នក​កុំ​ឲ្យ​អ្នក​ដទៃ​មើលឃើញ និង ប្រើ​ប្រាស់​បាន ។

​នៅពេល​នេះយើងសូម​បង្ហាញ​លោកអ្នក​នូវ​គន្លឹះដ៏​សំខាន់​មួយ នៅ​ក្នុង​ការលាក់​ទិន្នន័យ​ដោយមិនចាំបាច់​ប្រើ​ប្រាស់​កម្មវិធី​ជំនួយនោះទេ ។

​បង្កើត bat file សម្រាប់​ចាក់សោរលើ folder

ជំហានទី១ ​លោកអ្នក​ត្រូវបើក​នូវ file notepad មួយដោយចូលតាម Right Click នៅលើ Desktop => យកពាក្យថា New => យកពាក្យថា Text Document

រួច​សរសេរ​កូដដូច​ខាងក្រោម​៖

cls
@ECHO OFF
title Folder Private
if EXIST "Control Panel. {21EC2020-3AEA-1069-A2DD-08002B30309D} " goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder (Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel. {21EC2020-3AEA-1069-A2DD-08002B30309D} "
attrib +h +s "Control Panel. {21EC2020-3AEA-1069-A2DD-08002B30309D} "
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== ENETR_YOUR_PASSWORD_HERE goto FAIL
attrib -h -s "Control Panel. {21EC2020-3AEA-1069-A2DD-08002B30309D} "
ren "Control Panel. {21EC2020-3AEA-1069-A2DD-08002B30309D} " Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End 

ជំហានទី២ ៖ លោកអ្នក​ត្រូវជំនួសលេខ​សម្ងាត់​របស់​លោកអ្នក ដាក់ត្រង់ពាក្យ ENETR_YOUR_PASSWORD_HERE ​ក្នុង​កូដ​ខាងលើ ។

ជំហានទី៣ ៖ Save file របស់​លោកអ្នក​ជា​ប្រភេទ file .bat ដោយការចុចលើពាក្យថា “File” => Save as (Ctrl + s) បន្ទាប់មក​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម​៖

  • ដាក់​ឈ្មោះ File name: locker.bat
  • Save as type: អ្នកត្រូវ​ជ្រើសរើស​យកពាក្យថា All Files (*.*)

ជំហានទី៤ ៖ បន្ទាប់ពី​លោកអ្នក save file របស់​លោកអ្នក​ជា file.bat រួចរាល់ហើយ នោះ​លោកអ្នក​ត្រូវ double-click លើ file.bat បន្ទាប់មក​លោកអ្នក​នឹងឃើញ​នូវ folder ថ្មីមួយ​ឈ្មោះ Private ។ លោកអ្នក​ត្រូវយក​នូវ​រាល់​ទិន្នន័យ​របស់​លោកអ្នក​ដែល​ចង់លាក់ដាក់ចូលទៅ​ក្នុង folder Private នេះ ។ ចំពោះ folder ដែល​មាន​ឈ្មោះ​ថា “Private” នេះគឺវាបាន​មកពី​កូដ​ដែល​លោកអ្នក​បាន​សរសេរ​នៅ​ក្នុង file.bat ត្រង់​ចំណុច​ដែល​បានដាក់ពណ៌ក្រហមនៅ​ក្នុង​កូដ​ខាងលើ ។

របៀបចាក់សោរលើ Folder

ដើម្បី​ចាក់សោរលើ folder របស់​លោកអ្នក​ត្រូវ double-click លើ file.bat ម្តងទៀត ពេលនោះ​លោកអ្នក​នឹងឃើញ​ផ្ទាំង command prompt ដូចរូប​ខាងក្រោម ។ ក្នុង​រូប command prompt នេះ​លោកអ្នក​អាចចុច y គឺ ដើម្បី​ចាក់សោរ និង n ប្រសិនបើ​លោកអ្នក​មិនចង់ចាក់​នូវ folder នេះទេ ។

របៀបបើក Folder ដែល​បានចាក់សោរ

​នៅពេល​ដែល​លោកអ្នក​ត្រូវការ​នូវ​ទិន្នន័យ ដែល​លោកអ្នក​បានលាក់នោះ​លោកអ្នក​គ្រាន់តែ double-click លើ file.bat បន្ទាប់មក​បញ្ចូល​នូវ​លេខ​សម្ងាត់​ដែល​លោកអ្នក​បានដាក់នៅ​ក្នុង​ជំហានទី២​ជាការស្រេច ។

របៀប Convert fil.bat ទៅជា file.exe

ជា​ទូទៅ file.bat លោកអ្នក​អាចមើល និងកែបានដូច្នេះវាមិនមាន​លក្ខណៈ​សម្ងាត់ សម្រាប់​លេខ​សម្ងាត់​របស់អ្នក​នោះទេ ដូច្នេះ​លោកអ្នក​ត្រូវ compile file.bat របស់អ្នក​ឲ្យ​ទៅជា file .exe ។ ដើម្បី​ឲ្យ file.bat របស់​លោកអ្នក​ទៅជា .exe លោកអ្នក​អាច​ដំឡើង​កម្មវិធី Bat To Exe Converter បន្ទាប់មក​ធ្វើការ convert ដូច​ខាងក្រោម ៖

  •  Batch file: តម្រូវ​ឲ្យ​លោកអ្នក​ជ្រើសរើស​នូវ file.bat របស់អ្នក​ដោយត្រូវចុច​នូវ button ខាង​ស្ដាំ​ដៃ ។
  •  Save as: តម្រូវ​ឲ្យ​លោកអ្នក​ជ្រើសរើស​នូវ​ទីតាំង​សម្រាប់​រក្សាទុក​នូវ file.exe បន្ទាប់ពី convert រួច ។

ករណីបាត់​នូវ file.exe និង file.bat

ករណីបាត់​នូវ file.bat ឬ file.exe ដោយសារ​ការ​ច្រឡំ​លុប ឬ ដោយការ​ប្រើ​ប្រាស់​កម្មវិធី Security ផ្សេងៗ​នោះ​លោកអ្នក​ត្រូវធ្វើដូច​ខាងក្រោម​៖

  • ​បង្កើត​នូវ file.bat ឬ file.exe នោះសារជាថ្មីដោយដាក់​នូវ password ឲ្យ​ដូច​គ្នា​ទៅនឹង file.exe ឬ file.bat ចាស់​ដែល​បានបាត់ ។
  • ​លោកអ្នក​ត្រូវយក​នូវ file.exe ឬ file.bat ថ្មីនោះទៅដាក់​ក្នុង​ទីតាំងចាស់​ដែល​បានបាត់ ៕

*** អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២៨ ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១ 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា