For Android device For iOS device
៣០
សីហា

ហេតុផល ៩​យ៉ាង​ដែល​អ្នកត្រូវ​ប្រើ Internet Security ជំនួស Antivirus

​លោកអ្នក​តែងតែមានចម្ងល់ថាតើ​កម្មវិធី antivirus និង internet security មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ដូចម្តេច?

Internet security វាមិនសូវជាមាន​លក្ខណៈ​ខុសពី antivirus ប៉ុន្មាននោះទេ​ក៏ ប៉ុន្តែ​វាមាន​លក្ខណៈ​បន្ថែម​តែទាក់ទងទៅនឹងការ​ការពារ​នូវ​ការរំខាននានា​នៅលើ​ប្រព័ន្ធ internet ដូចជា spamspyware និងពពួក malicioussoftware ផេ្សងៗ​ទៀតហើយមាន​នូវ​តួនាទី​ប្រឆាំងទៅនឹង​មេរោគ​មួយចំនូន​ផងដែរ ។ ដូច្នោះហើយ​ប្រសិនបើ​លោកអ្នក​មិន​ប្រើ internet លោកអ្នក​មិនចាំបាច់​ដំឡើង​នូវ internet security នោះទេគឺ​ប្រើ​ប្រាស់​តែ antivirus តែម៉្យាងគឺគ្រប់គ្រាន់ហើយ ។

ដើម្បី​ឲ្យ​កាន់តែច្បាស់ទាក់ទងទៅនឹង​កម្មវិធី InternetSecurity នៅ​ក្នុង​ពេលនេះយើងសូម​បង្ហាញ​លោកអ្នក​នូវ​ហេតុផល ៩ យ៉ាង​ដែល​អ្នកត្រូវការ​ប្រើ​កម្មវិធី internet security ។

វាមិនមែនមានតែប្រាំបួនហេតុផលនោះទេ​សម្រាប់​ការ​ជ្រើសរើស​ប្រើ internetsecurity ប៉ុន្តែ​អ្វី​ដែល​យើងលើកឡើង​ខាងលើ​នេះគឺសុទ្ធសឹងជាហេតុផល​ដែល​សំខាន់​ៗ​សម្រាប់​ចែកជូនមិត្តអ្នកអានដូច​ខាងក្រោម​៖

១. ការពារ​ទុកជាមុន​នូវ​រាល់ពពួក hacker ទៅលើ​កុំព្យូទ័រ​លោកអ្នក ។

២. ការពារ​អត្តសញ្ញាណនិង​ព័ត៌មាន​សម្ងាត់​របស់អ្នក​នៅពេល​ដែល​អ្នក​ប្រើ Internet ដូចជា​ការ​ប្រើ​ប្រាស់ email និង bank account ជាដើម ។

៣. បញ្ឈប់​ដំណើរ​ការរបស់ពពួក​ដែល​ឆ្លងតាម internet ដូចជា Trojans, keyloggers, spyware និងការរំខានផ្សេងៗ​ទៀត​កំពុង​ដំណើរ​ការ​ក្នុង​កុំព្យូទ័រ​របស់អ្នក ។

៤. គ្រប់គ្រង​និង​ការពារ​នូវ​រាល់ការ​ដំណើរ​ការនៃការវាយប្រហារផ្សេងៗ ។

៥. គ្រប់គ្រង​កុំព្យូទ័រ​លោកអ្នក​ឲ្យ​មាន​នូវ​លក្ខណៈ​ដាច់ដោយឡែកពីគេ (មិនមែន​ផ្ដាច់​ចេញពី​ប្រព័ន្ធ Network នោះទេ) ។

៦. បញ្ឈប់​អ្នក​ដែល​គ្មាន​សិទ្ធ​ិ​ហើយព្យាយាមរុកចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់អ្នក​តាមរយៈ​បច្ចេកវិទ្យា​ផេ្សងៗ ។

៧. ជៀសវាងការ error នូវ​កម្មវិធី ឬ​ប្រព័ន្ធ​ប្រតិបត្តិការដោយចៃដន្យ​នៅពេល​ដែល​ផ្លាស់ប្តូរ​នូវ system security setting ។

៨. ការពារ​លោកអ្នក​ពី website ដែល​អ្នកមិនត្រូវការ access ដូចជា​ការ load ចេញ​នូវ​ពាក្យថា​លោកអ្នក​ត្រូវរង្វាន់នៅ​ក្នុង​ការ access website លើកទី 999999 ជាដើម ។

9. ច្រោះ​នូវ content នៅ​ក្នុង website ដែល​អ្នក access ។

Internet Security ឥតគិតថ្លៃ​កម្មវិធី Internet Security ដែល​លោកអ្នក​អាច​ប្រើ​ដោយឥតគិតថ្លៃមាន​ដូចជា​៖ Comodo Internet Security

Ad-Aware Internet Security

អត្ថបទនេះដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២៨ ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១ 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា