For Android device For iOS device
២៩
សីហា

របៀប​បង្កើត រូបភាព Slide Show ប្រើ​ប្រាស់ JavaScript

កន្លងមកអ្នក​ទាំងអស់​គ្នា បានយល់ដឹង​ច្រើន​អំពីវិធី​ក្នុង​ការ​បង្កើត​គេហទំព័រដោយ​ប្រើ​ប្រាស់ HTML, CSS Style ហើយ​ព្រមទាំង JavaScript ផងដែរ ។

យើង​ខ្ញុំ បានលើកយកពីរបៀបនៃការ​សរសេរ​កូដដោយ​ប្រើ​ប្រាស់ JavaScript ដើម្បី​បង្ហាញ​រូបភាព​ជា Slide Show ។

មិត្តអ្នកអាន​ធ្លាប់​បានដឹងពីលេខមុន​រួចមកហើយ​ថាហេតុអ្វីបានជាយើងចុះផ្សាយអំពីវិធី​ក្នុង​ការបិទ Flash លើគេហទំព័រពេល​ដែល​វា បើកមកភ្លាម?មូលហេតុនេះ​មកពី Flash វាធ្វើ​ឲ្យ​គេហទំព័រ​របស់អ្នក​យឺត​សម្រាប់​អ្នកចូលទស្សនាដូចោ្នះហើយការ​សរសេរ​កូដ​ក្នុង កម្មវិធី Flash ក៍អាច​ឲ្យ​លោកអ្នក​បង្កើត​រូបភាព​ជា​លក្ខណៈ SlideShow បានដែរ​ក៏ ប៉ុន្តែ​វានឹង​ធ្វើ​ឲ្យ​គេហទំព័រ​របស់អ្នក​មានភាពយឺត ។  ដូចនេះហើយទើបបានជា ទស្សនាវដ្ដី​យើង​ខ្ញុំ​បានលើកយកពីវិធី​ក្នុង​ការ​បង្កើត ¬​រូបភាព Slide show ជាមួយកូដ JavaScript វិញវាអាចជួយ​ឲ្យ​គេហទំព័រមានភាព​លឿន​ជាងការ​សរសេរ​ជាមួយ Flash កូដ ។ វិធី​ក្នុង​ការ​បង្កើត​
សូមអ្នកអនុវត្តន៍តាមជំហានដូច​ខាងក្រោម​៖

 ១. ការ​បង្កើត File សម្រាប់​បង្ហាញ​រូបភាព​

/* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:11.0pt; font-family:"Calibri","sans-serif"; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:DaunPenh; mso-bidi-theme-font:minor-bidi;}

ដំបូងសូមអ្នក​ធ្វើការ​បើក Text Editor ណាមួយ​ក៏​បាន រួចធើ្វការ​សរសេរ​កូដដូច​ខាងក្រោម​បន្ទាប់មក​ដាក់​ឈ្មោះ​វាថា slideshow.html

<! DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/ DTD/ xhtml1-transitional.dtd">
<html>
<head>
<title>Image Slide Show</title>
</head>
<body>
<div class="content_titleimage">Image Slide Show</div>
 <div class="content_image">

<img src="images/image2.png" id="myImage" />

</div>
</body>
</html>

២. ការង្កើត CSS Style សម្រាប់​រូបភាព​

 សូមអ្នក​បង្កើត File ថ្មីមួយទៀតដាក់​ឈ្មោះ​ថា style.css រួច​សរសេរ​កូដដូច​ខាងក្រោម​.content_titleimage {
margin:0 auto;

width:200px;

color:#FF0000;

background-color:#CCCCCC;

text-align:center;

font-family:Arial, Helvetica, sans-serif;

font-size:14px;
border:#666666 dashed 1px;
padding-top:10px;

padding-bottom:10px;
}

.content_image
{
 text-align:center;margin:0 auto;
 width:200px;
 font-family:Arial, Helvetica, sans-serif;

 background-color:#E2E2E2;
 padding-top:20px;
 padding-bottom:20px;
 border:#666666 dashed 1px;
}

- .content_titleimage ប្រើ​សម្រាប់​កំណត់ style ទៅ​ឲ្យ div tag ដែល​បាន​បង្កើត​នៅ​ក្នុង slideshow.html មានមុខងារ សម្រាប់​បង្ហាញ Title របស់​រូបភាព ។

- .content_image ប្រើ​សម្រាប់​កំណត់ style ទៅ​ឲ្យ div tag ដែល​បាន​បង្កើត​នៅ​ក្នុង slideshow.html មានមុខងារ សម្រាប់​បង្ហាញ Style ទាំងមូល​នៃ​រូបភាព ។

៣ របៀប​បញ្ចូល Style ទៅ​ក្នុង slideshow

អ្នកត្រូវ​បញ្ចូល style.css file ទៅកាន់ slideshow.hmtl ដើម្បី​ធ្វើបានដូចនេះសូមធ្វើដូច​ខាងក្រោម​៖

<head>
<title>Image Slide Show</title>
<link href="style.css" rel="stylesheet" type="text/css" />
</head>

- លោកអ្នក​ត្រូវចងចាំថា នៅពេល​ដែល​អ្នកចង់​ប្រើ​ប្រាស់ Style របស់ CSS ពីខាងក្រៅ File អ្នកត្រូវ បញ្ចូល​វានៅ​ក្នុង <head>…</head> ជាដាច់ខាត ។

¬-រួចសូមអ្នក​បង្កើត​នៅ folder មួយដាក់​ឈ្មោះ​វាថា images ដោយ ដាក់​រូបភាព​ដូចរូប​ខាងក្រោម​៖

​បន្ទាប់មក​សូមអ្នក​ធ្វើការ ចុចពីរដងលើ slideshow.html អ្នកនឹងឃើញ​លទ្ធផល​ដូច​ខាងក្រោម​៖

៤. ដាក់​រូបភាព​មានចលនាជា Slide show

ជំហាននេះជាជំហានមួយ​ដែល​អ្នកត្រូវ​ធ្វើការ​សរសេរ កូដ JavaScript ដើម្បី​ធ្វើ​ឲ្យ​រូបភាព​របស់អ្នក មានចលនាផ្លាស់ប្តូរជា Slide show ។ សូមអ្នក​បង្កើត​នៅ file មួយពី Text Editor ដោយ​ធ្វើការ​សរសេរ​កូដដូច​ខាងក្រោម រូចដាក់​ឈ្មោះ​ឲ្យ​វាថា script.js ៖

var count=0;function imageSlideShow ()
{//define image' name as arrayvar img = new Array ("image1","image2","image3","image4") ;
if (count<img.length) {

document.getElementById ("myImage") .src = "images/"+img [count] +".png";
count++;

 }
else {

count=0;
//show image after count equal array size document.getElementById ("myImage") .src = "images/image5.png";
}
//Set Timeout for image slide show setTimeout ("imageSlideShow () ", 2000) ;}
- var count=0 សម្រាប់​កំណត់​ឲ្យ​ការចាប់ផ្តើមរបស់​រូបភាព​នៅ​ក្នុង Array ។
- function imageSlideShow () {
//កន្លែង​សរសេរ​កូដ} ជា​ឈ្មោះ​នៃ Function ដែល​ត្រូវយកទៅ​ប្រើ​ប្រាស់​ដើម​បង្កើត រូបភាព​ឲ្យ​មានចលនា ជា Slide Show ។

- var img = new Array ("image1","image2","image3","image4") ;
​កំណត់​ចំនួននៃ​ឈ្មោះ​របស់​រូបភាព​ដែល​ត្រូវ​ប្រើ​ប្រាស់​ក្នុង​ការ​បង្ហាញ ត្រូវ​កំណត់​ឈ្មោះ​រូបភាព​ទាំងអស់​នៅ​ក្នុង Array ដែល​មាន​ឈ្មោះ​ថា img ។

- if (count<img.length) សម្រាប់​ធ្វើការ​បង្ហាញ​ឲ្យ​រូបភាមានការផ្លាស់ប្តូរពី​រូបភាព​មួយទៅ​រូបភាព​មួយនៅ ពេល​ដែល ការរាប់​រូបភាព​តាមរយៈ count តូចជាង ចំនួន​រូបភាព​ដែល​ផ្ទុកនៅ​ក្នុង img array ត្រង់លក្ខខ័ណ្ឌ នេះ​រូបភាព​នឹង​ធ្វើការ​បង្ហាញ​ខុសៗ​គ្នា​នៃ​រូបភាព​ទាំងអស់ ។

- document.getElementById ("myImage") .src = "images/"+img [count] +".png";
ជាកន្លែង​ដែល​រូបភាព​ត្រូវការ​បង្ហាញ​តាមរយៈ count តូចជាង ចំនួន រូបភាព​ក្នុង img array ។ ដូចោ្នះត្រង់ <img/> ដែល​មាន id= “myImage” នឹងត្រូវ​ប្រើ​ប្រាស់​ដោយកូដ JavaScript ដើម្បី​ផ្លាស់ប្តូរ​រូបភាព ។
 - else { …. } ជាប្លុកនៃកូដ​នៅពេល​ដែល ចំនួននៃ count ធំជាង ចំនួន​រូបភាព​ដែល​ស្ថិតនៅ​ក្នុង img array បន្ទាប់មក​យើងត្រូវ​ឲ្យ​រូបភាព​នេះចាប់ផ្តើមពី​រូបភាព​ទី១វិញ អ្នកត្រូវ​កំណត់​ឲ្យ count ស្មើនឹង​សូន្យ ។ - setTimeout ("imageSlideShow () ", 2000) ; សម្រាប់​កំណត់​រយៈពេល​នៃការ​បង្ហាញ​ពី រូបភាព​មួយទៅ​រូបភាព​មួយទៀត​ដែល​មាន​លក្ខណៈ​ជា Slide Show ។
- បន្ទាប់មក​សូមអ្នក​បញ្ចូល ¬file នេះទៅ​ក្នុង slideshow.html សូមមើលដូច​ខាងក្រោម​៖


<head>

<title>Image Slide Show</title>

<link href="style.css" rel="stylesheet" type="text/css" />
<script src="script.js" type="text/javascript">
</script>
</head>

- ដើម្បី​ដំណើរ​ការកូដ​ក្នុង script.js ទៅ​ក្នុង file slideshow.html អ្នកត្រូវ​ធ្វើការ​ហៅ​ឈ្មោះ imageSlideShow () function កូដយកមក​ប្រើ​ប្រាស់​ដូច​ខាងក្រោម​នេះ៖
 <body onload="imageSlideShow () ">... </body> រាល់ពេល​ដែល គេហទំព័រ​របស់អ្នក បើក​វានឹង​ដំណើរ​នៅ កូដនេះ ។ បន្ទាប់ពី​អ្នក​បង្កើត​វារូចរាល់ហើយ សូមអ្នកចុចលើ sldeshow.html ពីរដងអ្នកនឹងឃើញ​រូបភាព​របស់អ្នក​ផ្លាស់ប្តូរ ជា​លក្ខណៈ Slide show ។ អ្នកនឹងឃើញ​លទ្ធផល​ដូច​ខាងក្រោម​៖



អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២១ ចេញផ្សាយខែ ធ្នូ ឆ្នាំ ២០១០ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា