For Android device For iOS device
២៩
សីហា

លោក Michael Dell ស្ថាបនិករបស់ DELL

គាត់គឺជាអ្នកជំនួញជនជាតិអាមេរិកដ៏មានឥទ្ធិពលមួយរួប ហើយគាត់ជា ស្ថាបនិក នាយកប្រតិបត្ដិ និង ប្រធានក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុន​សាជីវកម្ម Dell ។

គាត់ជាម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​បំផុត​ក្នុង​ពិភពលោក ដែល​គាត់មានទ្រព្យសម្បត្តិសរុបចំនួន $១៤០០០ លាន នៅ​ឆ្នាំ ២០១០ ។

​ លោក Michael Saul Dell

កើតនៅ​ថ្ងៃ​ទី ២៣ កុម្ភៈ ១៩៦៥ (អាយុ ៤៦​ឆ្នាំ​)

​សិក្សា​នៅ University of Texas Austin

ទ្រព្យសម្បត្តិសរុប $១៤០០០ លាន (នៅ​ឆ្នាំ ២០១០)

កុមារភាព

លោក Michael សិក្សា​នៅបឋម​សិក្សា Herod នៅ Houston, Texas ។ គាត់បានទិញម៉ាស៊ីនគិតលេខនៅអាយុ ៧​ឆ្នាំ ។ ក្នុង​គោល​បំណង​ចង់ចាប់ផ្តើមជំនួញនៅវ័យក្មេង គាត់ចូល​ប្រលង​យក​កម្រិត​សមមូលនឹងវិទ្យាល័យ (highschoolequivalency) នៅអាយុ៨​ឆ្នាំ ។ នៅពេល​យុវវ័យគាត់បានយកប្រាក់​ដែល​គាត់ទទួលបានពី​ការងារ​ក្រៅ​ម៉ោង​ទៅទិញ stocks និង លោហធាតុ​ដែល​មាន​តម្លៃ​ផ្សេងៗ ។

នៅអាយុ ១៥​ឆ្នាំ បន្ទាប់ពី​បានចុច​កុំព្យូទ័រ​នៅ Radio Shack គាត់បានទិញ​កុំព្យូទ័រ​ដំបូងគឺ Apple II ហើយរុះរើ​កុំព្យូទ័រ​នោះភ្លាម ដើម្បី​មើលពីរបៀប​ដែល​វា​ធ្វើការ ។ នៅពេល​គាត់​សិក្សា​នៅវិទ្យាល័យ Memorial ក្នុង Houston គាត់បានលក់​កុំព្យូទ័រ​តាមការបញ្ជាទិញពីប្រៃសណីយ៍របស់ Houston ។ នៅពេល​នោះលោក Michael បានសង្កេតឃើញថា អ្នក​ដែល​ទើបរៀបការថ្មី និងអ្នក​ដែល​ប្តូរមកនៅផ្ទះថ្មីចូលចិត្តទិញ​តាមរយៈ subscription (ការជាវដោយប្រាប់មុន) ។ ដូច្នេះគាត់បានប្រមូលរក​ឈ្មោះ​អ្នក​ដែល​ទើបនឹងរៀបការ និងប្តូរទីលំនៅថ្មី ។ នៅ​ឆ្នាំ​នោះគាត់រកប្រាក់បាន$១៨០០០​ដែល​ច្រើន​ជាងចំនូលប្រចាំ​ឆ្នាំ​របស់គ្រូ​ប្រវត្តិ​សាស្ត្រនិងគ្រូសេដ្ឋកិច្ចរបស់គាត់ទៀត ។

ការធ្វើជំនួញ

​ក្នុង​កំឡុងពេល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Texas លោក Michael បានចាប់ផ្តើមមុខជំនួញមួយ ដោយ​ធ្វើជា​អ្នក upgrade កុំព្យូទ័រ​ក្នុង​បន្ទប់មួយនៅអគារ Dobie Center ។ បន្ទាប់មក​គាត់បានដាក់ពាក្យ​ក្នុង​ការដេញថ្លៃ​ធ្វើជា​អ្នកលក់​កុំព្យូទ័រ​ឲ្យ​រដ្ឋ Texas ហើយបានឈ្នះការដេញថ្លៃនោះ ដោយគាត់មិនមានហាង​កុំព្យូទ័រ​នោះទេ ។

​ក្នុង​ខែមករា១៩៨៤លោក Michael បានវិនិយោគ​ទៅលើ​ភាពប្រាកដរបស់គាត់​ដែល​ថាការ​ដែល​មានសហគ្រាស​សម្រាប់​ផលិត PCs ដោយខ្លួនឯងនឹងធ្វើ​ឲ្យ​គាត់​ចំណេញ​ប្រាក់បាន​យ៉ាង​ច្រើន​ជាងការលក់បន្តរពីគេ ។ ហើយគាត់​ក៏​បានចុះ​ឈ្មោះ​ក្រុមហ៊ុន​របស់គាត់​ឈ្មោះ "PC's Limited" ។ ការ​ធ្វើការ​រួម​គ្នា​មុខជំនួញនេះអាចរកប្រាក់បានពី$៥០០០០ទៅ$៨០០០០​ទៅលើ​ការ upgraded PCs, kits និង components បន្ថែម​ផ្សេងៗ ។ ក្នុង​ខែឧសភា លោក Micheal បាន​បញ្ចូល​ក្រុមហ៊ុន​ឲ្យ​ក្លាយទៅជា "Dell Computer Corporation" ហើយប្តូរទៅទីតាំងទៅ business center មួយកន្លែង​ក្នុង North Austin ។

​ក្នុង​ឆ្នាំ ១៩៩២ គាត់មានអាយុ ២៧​ឆ្នាំ លោក Michael បានក្លាយទៅជានាយកប្រតិបត្តិ (CEO) ក្មេង​បំផុត​ដែល​មាន​ក្រុមហ៊ុន​ក្នុង​បញ្ជី​សហគ្រាសកំពូលទាំង៥០០របស់​ទស្សនាវដ្ដី Fortune ។ ក្នុង​ឆ្នាំ​១៩៩៦លោក Michael បានចាប់ផ្តើមដាក់លក់​កុំព្យូទ័រ​នៅលើ Web ហើយ​ក្នុង​ឆ្នាំ​ដ​ដែល​នោះ​ក្រុមហ៊ុន​របស់គាត់បាន​បង្កើត Server ផ្ទាល់​ខ្លួនដំបូង ។ បន្ទាប់មក​មិនយូរប៉ុន្មាន Dell Inc. បានបញ្ចេញ​របាយការណ៍​ពីការលក់​កុំព្យូទ័រ​បាន $១ លាន​ក្នុង​មួយ​ថ្ងៃ​ពីគេហទំព័រ dell.com ។

​ក្នុង​ត្រីមាសទី១ នៃ​ឆ្នាំ ២០០១ Dell Inc. មានភាគហ៊ុន ១២,៨% ក្នុង​ទីផ្សាពិភពលោក ដោយឈ្នះ​ក្រុមហ៊ុន Compaq ហើយបានក្លាយទៅជា​ក្រុមហ៊ុន​ផលិត PC ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ។ ការដាក់លក់​ប្រភេទ​ផ្សេងៗ​នៃ​កុំព្យូទ័រ​ដូចជា desktops, notebooks and servers របស់​ក្រុមហ៊ុន​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បានកើនភាគហ៊ុនដល់ ៣៤,៣% ក្នុង​ពិភពលោក និង ៣០,៧% ក្នុង​សហរដ្ឋអាមេរិក កំឡុងពេល​ដែល​គូរប្រកួតប្រជែងបាន​កំពុង​តែធ្លាក់ចុះ ។

នៅសុន្ទរកថាមុន Detroit Economic Club ក្នុង​ខែវិច្ឆិកា​ឆ្នាំ ១៩៩៩ លោក Michael បាន​កំណត់ "3 C's" នៃ e-commerce គឺ content, commerce និង community ។ កំឡុងពេលការថ្លៃងសុន្ទរកថាពីយុទ្ធសាស្ត្ររបស់គាត់ ដើម្បី​ផ្ដល់​ឲ្យ​អតិថិជន​នូវ​ប្រព័ន្ធ online ដ៏ល្អ និង​ងាយស្រួល ។

នៅ​ថ្ងៃ​ទី ៤ ខែមីនា ឆ្នាំ ២០០៤ លោក Michael បានចុះពីដំណែងជានាយកប្រតិបត្តិ (តែគាត់នៅតែជាប្រធានក្រុមប្រឹក្សាភិបាល) ហើយលោក Kevin B. Rollins ដែល​ជា president និង COO បានក្លាយជា president និង នាយកប្រតិបត្តិ ។ នៅ​ថ្ងៃ​ទី ៣១ មករា ២០០៧ លោក Michael បានត្រឡប់មកកាន់ដំណែងជានាយកប្រតិបត្តិវិញ (បន្ទាប់ពី​លោក Rollins) តាមការស្នើរសុំរបស់ក្រុមប្រឹក្សាភិបាល ។

ពី​ស្ដាំ​ទៅ​ឆ្វេង Bill Gate, Bono (អ្នក​ចម្រៀង​) , Michael Dell

ភាពជោគជ័យ

លោក Michael Dell ទទួលបាន​នូវ​ការសរសើរជា​ច្រើន​ដូចជា​៖

  • "សហគ្រិនប្រចាំ​ឆ្នាំ (Entrepreneur of the Year) " (នៅអាយុ ២៤​ឆ្នាំ​) ពីទស្សនាវដ្ដី Inc. (សាជីវកម្ម)
  • ក្នុង​ឆ្នាំ ១៩៩២ លោក Michael Dell (មានអាយុ ២៧​ឆ្នាំ​) បានក្លាយជានាយកប្រតិបត្តិក្មេង​បំផុត ដែល​មាន​ឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជី​ក្រុមហ៊ុន​ទាំង ៥០០របស់​ទស្សនាវដ្ដី Fortune ។
  • "នាយកប្រតិបត្តិកំពូល​ក្នុង​មុខជំនួញសហរដ្ឋអាមេរិក (Top CEO in American Business) " ពី​ទស្សនាវដ្ដី Worth
  • "នាយកប្រតិបត្តិប្រចាំ​ឆ្នាំ (CEO of the Year) " ពី​ទស្សនាវដ្ដី Financial World, ទស្សនាវដ្ដី Industry Week និង ទស្សនាវដ្ដី Chief Executive ។
  • នៅ​ឆ្នាំ ២០១០ ក្រុមហ៊ុន DELL បានជាប់ចំណាត់​ថ្នាក់​ទី ៣៨ ក្នុង​ចំណោម​បញ្ជី​ក្រុមហ៊ុន​ទាំង ៥០០ របស់​ទស្សនាវដ្ដី Fortune ។
  • ក្រៅពីការកោតសរសើរ​ខាងលើ​នេះលោក Michael Dell ក៏​បាន​បម្រើ​ការនៅស្ថាបនធំៗ​ជា​ច្រើន​ដូចជា​៖
  •  Foundation Board of the World Economic Forum
  •  ​គណៈ​កម្មាធិការប្រតិបត្តិនៃ International Business Council, U.S. Business Council
  • Technology CEO Council និងក្រុមប្រឹក្សារដ្ឋាភិបាលនៃ Indian School of Business នៅ Hyderabad ប្រទេស India ។
  •  ពីមុនគាត់​ធ្លាប់​បាន​បម្រើ​ការជាសមាជិកនៃ U.S. President’ s Council of Advisors on Science and Technology ។

ជីវ​ប្រវត្តិ​៖ http://content.dell.com/us/en/corp/d/bios/michael-dell-bio.aspx

​ក្រុមហ៊ុន​សាជីវកម្ម DELL

​ក្រុមហ៊ុន DELL បាន​បង្កើត​នៅ​ឆ្នាំ ១៩៨៤ ជាមួយនឹង​ទឹកប្រាក់ $១០០០ និងគំនិត​ដែល​មិន​ធ្លាប់​មានពីមុនមក ដោយ​បង្កើត​ទំនាក់ទំនងដោយ​ផ្ទាល់​ជាមួយអតិថិ ជន ។

​ក្រុមហ៊ុន DELL មាន​នូវ​ផលិតផល​ជា​ច្រើន​ដូចជា Desktops, Servers, Notebooks, Netbooks, Peripherals, Printers, Televisions, Scanners, Storage, Smart Phones ។ នៅ​ឆ្នាំ ២០១០ DELL រកចំនូលបាន $៥២៩០២ លាន ។ នៅ​ឆ្នាំ ២០១១ DELL មានបុគ្គលិកសរុបចំនួន ១០៥០០០ នាក់ ។  

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា