For Android device For iOS device
២៦
សីហា

តើធ្វើបែបណា ដើម្បី​មាន​សុវត្ថិភាព​ឯកសារក្រោយការលប់​សម្រាប់ Mac

ជាធម្មតាការ​ប្រើ​ប្រាស់​កុំព្យូទ័រ​មិនថា​កុំព្យូទ័រ​នោះ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Microsoft Windows ឬ MacOS នោះទេ គឺជៀសមិនផុតពីការលប់ files ឬ folders ឡើយ ។

មានឯកសារ (file) ខ្លះ​យើងលប់វា​ក្នុង​ហេតុផល​ការពារ​សុវត្ថភាព ឬ​រក្សាការ​សម្ងាត់​ក៏ ប៉ុន្តែ​អ្នកមិនត្រូវគិតថាឯកសារ​ដែល​បានលប់ទៅនោះពិតជាគេ​មិនអាច​បើកវាបាននោះឡើយនេះបើការលប់​របស់អ្នក​មិន​ត្រូវបាន​សំអាតចេញពី​ក្នុង​ធុង​សម្រាម​នៃម៉ាស៊ីន​កុំព្យូទ័រ ។

តើវាពិតជាមានសុវត្ថភាពមែន ឬ​? ក្រោយពីបានសំអាតចេញពីធុង​សម្រាម​

​ដោយសារ​បច្ចុប្បន្ន MacOS ត្រូវបាន​គេងាកមក​ប្រើ​ច្រើន​គួរ​ឲ្យ​កត់សំគាល់ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ទស្សនាវដ្ដី​អាន-ANT សូមលើក​បញ្ហា​នេះ មកបកស្រាយ​សម្រាប់​លោកអ្នក​ដែល កំពុង​ប្រើ​កុំព្យូទ័រ​ប្រភេទ Mac ហើយ​មិនទាន់​បានដឹងពី​បញ្ហា​នេះ​សម្រាប់​ធ្វើជា​បទពិសោធន៍ ។

​ក្នុង Mac លោកអ្នក​អាចលប់ឯកសារ (file) ឬ ថតឯកសារ (folder) បានដោយងាយគឺ​គ្រាន់តែ​ជ្រើសរើស (select) ឯកសារ ឬ ថតឯកសារ ដែល​ត្រូវលប់រួចអូស​ទៅកាន់ Trash icon (ភាគ​ច្រើន​ខ្មែរ​យើងហៅថាធុង​សម្រាម) ដែល​ស្ថិត​ក្នុង Dock ឬ​យើងអាចលប់ឯកសារ (file) ដែល​បាន​ជ្រើសរើស​ដោយការចុច command បូក​ជាមួយនឹង delete key ។

យើង​ក៏​អាចហៅឯកសារ​ណាមួយ​មកវិញ (restore) ដែល​បានលប់ពីធុង​សម្រាម​ដោយ​គ្រាន់តែ​ចុច mouse ខាង​ស្ដាំ​យើងនឹងបាន ផ្ទាំង​ដូចរូប T03 រួចយក Put Back ។

ការសំអាតឯកសារពីធុង​សម្រាម​

គ្រប់​គ្នា​ច្បាស់ជាគិតថាបើមិនចង់​ឲ្យ​គេបើក ឬ​ហៅមកវិញ restore) នូវ​ឯកសារ​ដែល​បានលប់គឺត្រូវបន្តការលប់វាចេញ ពីធុង​សម្រាម​ដោយ​គ្រាន់តែ​ជ្រើសរើស ឯកសារ​ណាមួយ​ពីធុង​សម្រាម​ដែល​ត្រូវលប់រួច ចុចលើពាក្យ Empty សូមមើលរូប T04 ។

ឬ​ក៏​ចុច mouse ខាង​ស្ដាំ​លើ Trash icon រួចចុចលើពាក្យ Empty Trash

រូប T06

​បង្ហាញ​ថាធុង​សម្រាម​ត្រូវបាន​សំអាត ប៉ុន្តែ​វាមិនមាន​សុវត្ថិភាព​ឡើយ​ដែល​ឯកសារ​របស់អ្នក​បានលប់នោះ​ព្រោះ​ថាឯកសារ​ទាំងនោះ គឺនៅតែ​រក្សាទុក​ក្នុង space នៃ memory (hard disk, Flash) នោះដ​ដែល​គ្រាន់តែ space នោះគេអាច overwrite (អាច​រក្សាទុក​ឯកសារបញ្ជាន់) ទៅលើ​វាបាន ហើយគេអាច​ប្រើ​ប្រាស់កម្វិធី​ប្រភេទ datarecovery ដើម្បី​ហៅវាមកវិញបាន ។

ប៉ុន្តែ​សម្រាប់ MacOS វាមាន​ជម្រើស​ដែល​លោកអ្នក​អាចលប់ឯកសារពីធុង​សម្រាម​ហើយ​ដែល​មិនអាច​ធ្វើការ​ហៅ (recovery) មកវិញបានគឺ​គ្រាន់តែ​ចុច​ទៅលើ Finder menu រួចចុច​ទៅលើ Secure Empty Trash សូមមើលរូប T07រួចចុច​ទៅលើ ពាក្យ Secure Empty Trash នៅពេល​ដែល​បានឃើញដូចរូប T08 ។

ក្រោយពីចុច​ទៅលើ​ពាក្យ Secure Empty Trash លោកអ្នក​នឹងអាចមាន​សុវត្ថិភាព​ក្នុង​លប់ឯកសារ ពី​ក្នុង Mac របស់អ្នក​ជាមិនខាន ពី​ព្រោះ​វានឹង​ពុំមានសេសសល់ឯកសារ​ទាំងនោះ​ក្នុង space នៃ hard disk ដែល​អាចធ្វើ recovery វិញបានឡើយ ។

*** អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២១ ចេញផ្សាយខែ ធ្នូ ឆ្នាំ ២០១០ ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា