For Android device For iOS device

ឧសភា

តើហេតុអ្វីមហាវិទ្យាល័យ​ផ្នែក IT បង្រៀនភាសា C និង C++ ជាដំបូង​គេ?

♦ អធិប្បាយដោយអតីតនាយក​ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ​អាន-ANT សំ កក្កដា

→ សូមចុចលើ Link វីឌីអូ​នេះ https://bit.ly/2ErnqwC នេះ ដើម្បី​សិក្សា​បន្ថែម​ពីអត្ថប្រយោជន៍នៃការ​សិក្សា​ភាសា C++ 

ប្អូនៗ​ត្រូវដឹងថាការ​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា វាចាំបាច់ណាស់ ត្រូវមានការស្វែងយល់​ឲ្យ​បាន​ច្រើន​អំពីភាសា Programming (Computer Programming Language) បើពុំនោះសោទ​វានឹង​នាំ​ឲ្យ​អ្នក ក្លាយជាអ្នកបរាជ័យ​ក្នុង​ឱកាស​ការងារ​សម្រាប់​ផ្នែក​ព័ត៌មាន​វិទ្យានេះ ហើយ​លោកអ្នក​ក៏​ត្រូវដឹងថាការ​សិក្សា សម្រាប់​រយៈពេល​៤​ឆ្នាំ មិនមែនចេះត្រឹមតែ​ដំឡើង Software (setup) Windows, Microsoft Offices, Games, ឬ Antivirus នោះទេ...

ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

​សម្រាប់​ប្អូនៗ​ដែល​កំពុង​រៀននៅតាមមហាវិទ្យាល័យនានា​ផ្នែក IT (Computer Science) ប្អូនៗ​ត្រូវដឹងថាភាសា​កម្មវិធី (Programming Language) ដែល​ប្អូនត្រូវយកចិត្តទុកដាក់​បំផុត​ជាដំបូង​នោះគឺភាសា  C++ ដែល​ប្អូនរៀន​ក្នុង​ឆ្នាំ​ដំបូងនៃ​ផ្នែក IT ហេតុអ្វី ?

 ភាសា C++ ជាភាសាដំបូង​ដែល​នាំ​ឲ្យ​ប្អូនបានចាប់ផ្ដើម​ស្គាល់​ពីអ្វី​ដែល​ហៅថា Classes, Collections, generics ដែល​ជាប្រភពនៃការ​បង្កើត Objects ហើយវា​ត្រូវបាន​អនុវត្តន៍​យ៉ាង​ពេញលេញ​ជាមួយនឹង​ភាសា​កម្រិត​ខ្ពស់​ដូចជា C#, Java,  F#, Objective-C, PHP, Swift, Kotlin... ។ កាលណាប្អូនមាន​មូលដ្ឋាន Classes នេះរឹងមាំប្អូនអាចរៀនភាសា​ប្រភេទ OOP ដែល​បាននិយាយ​ខាងលើ​នេះដោយងាយ ជា​ពិសេស​គឺប្អូនមាន​លទ្ធភាព​អាច​បង្កើត Libraries សម្រាប់​ភាសាទាំងនេះ​ផងដែរ ។

  ភាសា C++ ក៏​ជាភាសា​មូលដ្ឋាន​សម្រាប់​ប្អូនៗ​ធ្វើការ​ហ្វឹកហាត់ អត់ធ្មត់​ជាមួយនឹង​ការ​សរសេរ​កូដដ៏​ច្រើន ដើម្បី​បង្កើត​កម្មវិធី​នីមួយៗ (ត្រូវចាំថាអ្នក Programmer គឺមានភាពអត់ធ្មត់ និង ការតស៊ូ ដើម្បី​អាច​សម្រេច​លើគោល​បំណង និងមហិច្ឆិតារបស់ខ្លួនបាន ។

♦ ភាសា C++ ជា​មូលដ្ឋាន​ដែល​ប្អូនៗ​បានស្វែងយល់ពីអ្វី​ដែល​ហៅថា Algorithm (មានសិស្សជា​ច្រើន​នៅមានភាពមិនច្បាស់លាស់ពីអ្វី​ដែល​ហៅថា Algorithm វាជាការងាយយល់ទេ វិធីសាស្រ្តនិង​ដំណាក់​កាលជាជំហ៊ានៗ​ដែល​ប្អូនៗ​យកមកដោះស្រាយ​បញ្ហា​ណាមួយ​ហើយទទួលបានជោគជ័យដូច​បំណង​នោះហើយហៅថា Algorithm ត្រូវចាំថាការដោះស្រាយ​បញ្ហា​មួយ​វានឹង​មាន Algorithms ច្រើន​អាចយកមក​ប្រើ​បាន)

♦  ភាសា C++ ជា​មូលដ្ឋាន​ដែល​បង្រៀនប្អូន​ឲ្យ​ស្គាល់​ពីអ្វី​ដែល​ហៅថា Data Structure ដោយប្អូននឹងរៀនពី Arrays, Pointer, LinkList, Stack, Queu... ដែល​ជាវិធីនៃការ​គ្រប់គ្រង​ទិន្នន័យ​បែប​លក្ខណៈ flat មួយមុននឹងប្អូនៗ​ឈានទៅរកការ​សិក្សា​អំពី Database Management ,Generics, Collections,LAMDA,  LINQ នៅ​ក្នុង C# ឬ Java

♦  ភាសា C++ នឹងនាំ​ឲ្យ​ប្អូនៗ​បានយល់ពីអ្វី​ដែល​ហៅថា Control Structure ក្នុង​ការធ្វើ​ឲ្យ​កម្មវិធី​ដែល​ប្អូនបាន​បង្កើត​អាចធ្វើអ្វីមួយតាម​តម្រូវ​ការ ។ ពេល​ដែល​ប្អូនៗ​សិក្សា​ពី Control Structure ប្អូននឹងដឹងថាអ្វីទៅ​ដែល​ហៅថា Expression និង Logic (ដែល​ប្អូនបានរៀន​ក្នុង​គណិតវិទ្យា​ដូចជា តក្កវិទ្យា និង សំនុំជាដើម) ។

ជាសង្ខេបកាលណាប្អូនៗ​មាន​កាលណាប្អូនៗ​មាន​មូលដ្ឋាន​ភាសា C++ រឹងមាំប្អូនៗ​នឹងអាចរៀនភាសា​កម្រិត High Level ដូចជា C#, Java, PHP, Swift, Kotlin ឬ​ការ​ស្រាវជ្រាវ​ភាសាកូដ​ដទៃ​ទៀតបាន​យ៉ាង​ងាយ ។

ហើយ​ក៏​ត្រូវចាំថាទោះបីជាប្អូន​ប្រើ C#  Java ​ក្នុង​ការ​បង្កើត​កម្មវិធី​ទាំង Desktop និង Mobile Phone ប្អូន​ក៏​នៅតែអាចយកភាសា C++ មក​សរសេរ​លាយជាមួយបានដែរ ដូច​រូបភាព​ខាងក្រោម​នេះគឺជា កូដ C++ ​ដែល​ខ្ញុំ​យកមក​ប្រើ​ក្នុង​កម្មវិធី ANTVideo Tube របស់ Android ​ដែល​ខ្ញុំ​បានចេញកន្លងមក ។

ពេល​ដែល​អ្នកចាប់ផ្តើមរៀនបើកឡានដំបូង សូមកុំ​គិតថាឡាន​ដែល​អ្នក​កំពុង​រៀនជាឡានចាស់ ក៏ ប៉ុន្តែ​វាជាឡាន​ដែល​ផ្ដល់​ឱកាសឲអ្នកជាអ្នកបើកបរដ៏ចំណាន និងគោរព​ច្បាប់​ទម្លាប់​ទៅអនាគត សំខាន់​គឺអ្នកត្រូវហ្វឹកហាត់វាឲស្ទាត់​នៅពេល​នេះ ។

ប្អូនៗ​ដឹងទេ តើប្អុនៗ​គួររៀន​បន្ថែម​លើមុខវិជ្ផាអ្វី​ខ្លះ ដើម្បី​ជា​មូលដ្ឋាន​គ្រឹះដ៏រឹងម៉ាំ​ក្នុង​ការរៀនមហាវិទ្យាល័យ​ព័ត៌មាន​វិទ្យាទទួលបាន ជោគជ័យ ?

 អ្នក​ជំនាន់​មុនខ្លាំងសិនទើបអាចបណ្តុះបណ្តាលអ្នក​ជំនាន់​ក្រោយ​ឲ្យ​ពូកែ

♥ កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ WRO 2023 ប្រព្រឹត្តទៅពី​ថ្ងៃ​ទី ០៧ ដល់ ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែល​មាន 451 ក្រុម (កម្ពុជា​មានតែ១ក្រុម) មកពី 77 ប្រទេស​នៅទីក្រុង Panama នៃ​ប្រទេស​ប៉ាណាម៉ា ពិតជាមានមោទកភាព​ដែល​ក្រុម Roboat កម្ពុជា​ទទួលបានពាន "Best Start-Up Idea Award "

 រាល់ Robots ដែល​ក្រុម RoBoat កម្ពុជា​យើងបាន​ចូលរួម​គឺសុទ្ទតែបាន បំពាក់​នូវ​បច្ចេកវិទ្យា AI ផងដែរ​

គ្រប់​យ៉ាង​មិនមែនកើតមានឡើងដោយចៃដន្យ ឬ​ពឹងលើសំណាងនោះទេ

សំ វឌ្ឍនៈចាប់ផ្តើមចាប់អារម្មណ៍លើការ​បង្កើត​សម្ភារ​ទាក់ទងនឹង​បច្ចេកវិទ្យា​ដោយផ្សាភ្ផាប់ជាមួយការ​សរសេរ​កូដ តាំងពីអាយុ ១៥​ឆ្នាំ ហើយវឌ្ឍនៈ​ត្រូវបាន​បង្ហាត់បង្រៀន​បន្ថែម​កូដ Python និង​បច្ចេកវិទ្យា AI - Artificial Intelligence ដោយអតីតនាយក​ថ្នាក់​បណ្តុះបណ្តាល បច្ចេកវិទ្យា​អាន-ANT សំ កក្កដា ​ផ្ទាល់​ 

→ សំ វឌ្ឍនៈ និង គង់ ប៊ុនថុង ​ធ្លាប់​ជាអតីតសិស្ស​សិក្សា​នៅ ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT តាំងពី​ឆ្នាំ ២០១៨ ដូច​គ្នា (កាលនោះ​ពួកគេ​អាយុប្រហែល ១៣​ឆ្នាំ)

→ សំ វឌ្ឍនៈ ​ធ្លាប់​សិក្សា​មុខវិជ្ផា C/C++, C# & HTML+HTML5&CSS http://training.antkh.com/students/?s=3666

→ គង់ ប៊ុនថុង  ​ធ្លាប់​សិក្សា​មុខវិជ្ផា C/C++ & HTML+HTML5&CSS http://training.antkh.com/students/?s=3478

ដោយចៃដន្យអ្នកទាំង២បានចូលរៀននៅ AUPP High School Foxcroft Academy ជាមួយ​គ្នា​គួបផ្សំ AUPP មាន​កម្មវិធី​សិក្សា​ល្អៗ និងការយកចិត្តទុកដាក់ពីគ្រូនៅទីនោះ នៅ​ថ្នាក់​ទី ១១ វឌ្ឍនៈប៊ុនថុងនិងមិត្តភក្តិម្នាក់ទៀតមាន​បំណង​ចង់​បង្កើត Robot ដើម្បី​ប្រកួតប្រជែងនៅ​ក្នុង​សាលានិង​ថ្នាក់​ជាតិតាមលំដាប់លំដោយ ។

គួរ​រម្លឹក​ផងដែរ​ថាកាលពី 📆 ថ្ងៃ​ទី ១៧ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមប្អូនៗ​ សំ វឌ្ឍនៈ ស្រេង ឆាយលី និង គង់ ប៊ុនថុង តំណាង​ឲ្យ​ប្រទេស​កម្ពុជា បានទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​អន្តរជាតិ ដែល​មាន 365 ក្រុម (កម្ពុជា​មានតែ 1 ក្រុម)  ​មកពី​ 73 ប្រទេស​  នៃ​កម្មវិធី​ប្រកួតរ៉ូបូតអូឡាំព្យាដ​ឆ្នាំ ២០២២ (World Robot Olympiad 2022) ដែល​ប្រព្រឹត្តទៅនៅទីក្រុង Dortmund ប្រទេស​អាឡឺម៉ង់ ន្ទាប់ពីទទួលបានជោគជ័យ​ក្នុង​ការប្រកួត​ថ្នាក់​ជាតិនៅ​កម្ពុជា ដែល​បាន​បញ្ចប់​កាលពីខែតុលា ឆ្នាំ​២០២២

​ប្រសិនបើ​ប្អូនៗ​ចាប់អារម្មណ៍ពី​ប្រវត្តិ​នៃការ​សិក្សា​និង​ប្រវត្តិ​នៃការ​ចូលរួម​ប្រកួតផ្សេងៗ សូមចុច Link https://antkh.com/tech/2766 និង https://antkh.com/tech/2767

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖   https://t.me/anttechnology https://web.facebook.com/anttrainning

Facebook Page: ANT Technology Training Center ANT Learner ANTTrainings

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា