For Android device For iOS device
១៧
តុលា

​កម្មវិធី អានផេឌៀ ANT Pedia ២០១៦

​កម្មវិធី អានផេឌៀ-ANTPedia ២០១៦ ​ត្រូវបាន​បង្កើត​ឡើងដោយ ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា​អាន-ANT ​ដែល​ធ្វើការ update ចេញពីវចនានុក្រម អាន-ANT ឆ្នាំ​២០១១ និង ២០១២ ។

 អានផេឌៀ-ANTPedia ២០១៦ ជា​កម្មវិធី​ខ្នាតធំមួយរបស់ អាន-ANT ដែល​មានគោល​បំណង​ចងក្រង ប្រមូលផ្ដុំ​នូវ​ចំណេះដឹង និងឯកសារផ្សេងៗ​ដល់អ្នក​ប្រើ​ប្រាស់ ។ អានផេឌៀ-ANTPedia ២០១៦ គឺ​គ្រាន់តែ​ជាការចាប់ផ្ដើមប៉ុណ្ណោះ​នូវ​គោល​បំណង​របស់ខ្លួន ហើយយើង​ខ្ញុំ​ក៏​សូមស្វាគមន៍​សហការ​ជាមួយនឹង​ស្ថាប័ន ឬ​អង្គការទាំងឡាយណា​ដែល​មាន​បំណង​ចង់ចែកចាយ​នូវ​អត្ថបទ ឬ​ការបង្រៀនទាំងឡាយណា​ដែល​មានប្រយោជន៍​សម្រាប់​ខ្មែរ​តាមរយៈ កម្មវិធី អានផេឌៀ-ANTPedia មួយនេះ នាពេលអនាគត ។

 ​កម្មវិធី អានផេឌៀ-ANTPedia ២០១៦ ​ត្រូវបាន​ចែកចាយដោយឥតគិតថ្លៃ ទៅដល់អ្នក​ប្រើ​ប្រាស់ តាមរយៈ​គេហទំព័រ​ផ្លូវ​ការរបស់ អាន-ANT គឺ https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar 

 ​កម្មវិធី អានផេឌៀ-ANTPedia ២០១៦ ដើម្បី​ធ្វើការ​ពេញ​សមត្ថភាព​របស់ខ្លួន តម្រូវ​ឲ្យ​កុំព្យូទ័រ​លោកអ្នក​មាន​ភ្ជាប់ internet ។

 ​កម្មវិធី អានផេឌៀ-ANTPedia ២០១៦ ​ក៏​សូមរអរគុណជាអតិបរិមាដល់លោក សេង លាង ផ្នែក​រដ្ឋបាលជលផល ដែល​បាន​ផ្ដល់​នូវ​ឯកសារ​ទាក់ទងនឹង​ឧបករណ៍ និងធនធានធម្មជាតិរបស់​ខ្មែរ​ថ្មីៗ​និងត្រឹមត្រូវ នេះជាកាយវិការមួយរួម​ចំណែក​ផ្ដល់​ចំណេះដឹង​ដល់ពលរដ្ឋ​ខ្មែរ​ឲ្យ​ដឹងពីអ្វី​ដែល​ខ្មែរ​មាន និងគួរអភិរក្ស ។

 ​កម្មវិធី អានផេឌៀ-ANTPedia ២០១៦ មានការសោកស្ដាយដោយយើងបានព្យាយាមទាក់ទង​ទៅកាន់​ស្ថាប័ន និង វិទ្យាស្ថានមួយចំនួន ដើម្បី​ទទួលបានឯកសារ​ទាក់ទងនឹង​វប្បធម៌ ទំនៀម​ទម្លាប់ អក្សរសាស្រ្ត ប្រវត្តិ​សាស្រ្តរបស់​ខ្មែរ តែមិន​ត្រូវបាន​ឆ្លើយតប ។ តែយើងនឹង​ខិតខំ​ជាបន្តទៀត​សម្រាប់​ជំនាន់​បន្ទាប់នេះ ហើយ​ក៏​សង្ឃឹម​ថានឹងមាន​លោកអ្នក​ដែល​មានឯកសារ​ចំណេះដឹង​សំខាន់​ៗ​នឹង​ផ្ដល់​ជូនដល់​កម្មវិធី អានផេឌៀ-ANTPedia នេះ ក្នុង​ន័យចែក​រំលែក​ចំណេះដឹង​ដល់​ខ្មែរ​គ្រប់រូប ។

SmileSmile ​លក្ខណៈ​ពិសេស​នៃ​កម្មវិធី ANT Pedia

១.អាចបកប្រែពាក្យបានគ្រប់ទីកន្លែង​ក្នុង Screen កុំព្យូទ័រ​របស់​លោកអ្នក​គ្រាន់តែ​ចុច (Alt+A)
២. មានការ​បង្ហាញ​រូបភាព​នៃការបញ្ចេញ​សំឡេង និង Hightlight លើពា្យ​ដែល​បានអាន
៣. ងាយស្រួល​ផ្លាស់ប្តូពាក្យ និងបើកមើល​ប្រវត្តិ​ពាក្យ​ដែល​ធ្លាប់​បាន​ប្រើ​
៤. ចំនួនពាក្យអង់គ្លេស បកប្រែទៅ​ខ្មែរ​មាន ១៨៨ ៧៩៨ពាក្យ
៥. ចំនួនពាក្យ​ខ្មែរ បកប្រែទៅអង់គ្លេសមាន ១១០ ២២៦ពាក្យ
៦. ចំនួនពាក្យ​ខ្មែរ ពន្យល់ជា​ខ្មែរ​មាន ១៧ ៦៦៤ពាក្យ
៧. មានពាក្យបច្ចេកទេស​ច្បាប់ និងសេដ្ឋកិច្ចចំនួន ១៦ ៥១២ពាក្យ
៨. មានពាក្យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១១ ៩៣៩ពាក្យ
៩. មានពាក្យបច្ចេកទេស​ទូទៅ​ចំនួន ១៧ ៧៤៦ពាក្យ
១០. និយម​ន័យពាក្យ​នីមួយៗ​ត្រូវបាន​រៀបចំ​រហូត​ដល់ ១៤​ផ្នែក​
១១. វចនានុក្រម​រូបភាព អាចរកតាមពាក្យ​ខ្មែរ ឬ​អង់គ្លេស ចំនួន ៣១៤៤ពាក្យ
១២. វចនានុក្រមរុក្ខជាតិឱសថមានចំនួន ៤៥៦​ប្រភេទ ដែល​បានដកស្រង់ចេញពីសៀវភៅរុក្ខជាតិភាគទី ១ , ២ និង ៣
១៣. ត្រីទឹកសាប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានចំនួន ៤៧៥
១៤. ធនធានជលផលសមុទ្រមានចំនួន ៥៣២
១៥. ឩបករណ៍​ដែល​ប្រើ​ប្រាស់​ក្នុង​ការនេសាទមានចំនួន ១១០
១៦. ថនិកសត្វ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានចំនួន ៨៨
១៧. សត្វស្លាប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានចំនួន ៣០៣
១៨. សត្វអណ្តើកមានចំនួន ៣៤
១៩. កំសាន្ត និងប្រាជ្ញា ៖ ល្បែងទស្សទាយពាក្យ​ខ្មែរ , ល្បែង​បំបែក​គ្រាប់បាល់ និង ល្បែងរៀនគិតលេខ
២០. ហោរាសាស្រ្ត៖ ទស្សទាយតាម​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​, មើលគ្រោះតាមតម្រាគុជសារ, ទាយ​ឈ្មោះ​តាមអក្សរឡាតាំង និង ទស្សទាយតាមលេខ​ទូរសព្ទ​
២១. ចំណេះដឹង​ទូទៅ​ទាក់ទងនឹង​សុខភាព បន្លែ ផ្លែឈើ កិច្ចការផ្ទះ និងហ៊ុយស៊ុយជាដើមមានចំនួន ១០០០អត្ថបទ
២២. ប្រតិទិន​ខ្មែរ (ស្វែងរក​ថ្ងៃ ខែ ឆ្នាំ​របស់​ខ្មែរ​ក្នុង​ប្រ​ពន្ធ័​ចន្ទ​គតិជា​លក្ខណៈ Dynamic)
២៣. ជា​ពិសេស​អាច​ស្វែងរក​នូវ​ពាក្យ​ណាមួយ​ដែល​មាន​ក្នុង​និយម​ន័យ​ទៀតផង​
២៤. ព្រមទាំង​លក្ខណៈ​ពិសេស​ដទៃ​ទៀត

របៀប​ប្រើ​ប្រាស់​កម្មវិធី​អានផេឌៀ៖

Laughing ១. ផ្នែក​វចនានុក្រម៖

♣ ១. ១. លេខាបកប្រែ

នេះ​ក៏​ជាលើកដំបូង​បំផុត​សម្រាប់​វចនានុក្រមរបស់​ខ្មែរ ដែល​មាន​សមត្ថភាព​អាចបកប្រែពាក្យស្ទើរ ១០០ភាគរយ នៃ​កម្មវិធី​ដែល​មាននៅ​ក្នុង​កម្មវិធី​របស់ Microsoft Windows ដោយ​គ្រាន់តែ​ចុច Alt+A រួច​ជ្រើសរើស ពាក្យ​ណាមួយ​ចេញពី​កម្មវិធី​ដែល​អ្នក​កំពុង​ប្រើ ។

 វាពិតជាងាយដោយអ្នកមិនចាំបាច់​ចំណាយ​ពេលវាយពាក្យ​ដែល​ចង់បកប្រែ​ក្នុង​កម្មវិធី​វចនានុក្រមនោះទេ ហើយ​ក៏​មិនចាំបាច់ផ្លាស់ប្ដូរ​ផ្ទាំង​ការងារ​នៃ​កម្មវិធី​ដែល​អ្នក​កំពុង​ប្រើ​នោះ​ផងដែរ ។

♣ ១. ២. លេខាអាន-Reader

វាពិតជា​ពិសេស​ដែល​មានមុខងារនេះ ដោយរាល់ការអានគឺ​លោកអ្នក​អាច​កំណត់​ល្បឿន និង highligh លើពាក្យ​ដែល​កំពុង​អាន ជា​ពិសេស​គឺ​លោកអ្នក​អាចថតទុករាល់ការអាន សម្រាប់​ស្ដាប់ជាមួយ​ឧបករណ៍​ចាក់​សំឡេង​ផ្សេងៗ​ទៀតបាន ។

♣ ១. ៣. វចនានុក្រមអាន-ANT  អង់គ្លេស-អង់គ្លេស-​ខ្មែរ​

- ចំនួនពាក្យអង់គ្លេស បកប្រែទៅ​ខ្មែរ​មាន ១៨៨ ៧៩៨ពាក្យ
- ចំនួនពាក្យ​ខ្មែរ បកប្រែទៅអង់គ្លេសមាន ១១០ ២២៦ពាក្យ

វាពិតជា​ពិសេស​ដែល​មានមុខងារនេះ ដោយរាល់ការអានគឺ​លោកអ្នក​អាច​កំណត់​ល្បឿន និង highligh លើពាក្យ​ដែល​កំពុង​អាន ជា​ពិសេស​គឺ​លោកអ្នក​អាចថតទុករាល់ការអាន សម្រាប់​ស្ដាប់ជាមួយ​ឧបករណ៍​ចាក់​សំឡេង​ផ្សេងៗ​ទៀតបាន 

 ជាមួយ​កម្មវិធី​វចនានុក្រមអាន-ANT អង់គ្លេស ទៅ អង់គ្លេស និង អង់គ្លេសទៅ​ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយនៃ​កម្មវិធី​អានផេឌៀ-ANTPedia ២០១៦ គឺ​លោកអ្នក​អាច​ស្វែងរក​ការពន្យល់ពាក្យជាភាសា​ខ្មែរ ឬ អង់គ្លេស ទៅលើ​ពាក្យអង់គ្លេស​ណាមួយ​ដែល​អ្នក​មិនបាន​ដឹងន័យ​ក្នុង​ភាសា​ខ្មែរ ។

 ​និយម​ន័យ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់ និងអមដោយ​រូបភាព​ដែល​មាន​ទៅតាម​ពាក្យ​នីមួយៗ លើសពីនេះ​ក៏​មានការ​បង្ហាញ​បណ្ដាឃ្លា​ដែល​ទាក់ទងទៅនឹងពាក្យ​ដែល​កំពុង​ស្វែងរក​ផងដែរ ។

 ជាធម្មតា​ក្នុង​និយម​ន័យ​នីមួយៗ​តែងមានការពន្យល់ជាភាសា​ខ្មែរ និង អង់គ្លេស ហើយ​ក៏​នឹងមានពាក្យមួយចំនួន​ក្នុង​និយម​ន័យនោះ​ដែល​អ្នកមិនយល់ ដូច្នេះ​លោកអ្នក​ច្បាស់ជាត្រូវការចង់ដឹងពី​និយម​ន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់​កម្មវិធី​វចនានុក្រមអាន-ANT មិនពិបាកឡើយគឺ​លោកអ្នក​គ្រាន់តែ​យក mouse ចុចលើពាក្យ​ដែល​អ្នកមិនយល់​វានឹង​បង្ហាញ​និយម​ន័យនៃពាក្យនោះជាមិនខាន ។

 ១. ៤. វចនានុក្រមអាន-ANT  ​ខ្មែរ​-អង់គ្លេស

- ចំនួនពាក្យ​ខ្មែរ បកប្រែទៅអង់គ្លេសមាន ១១០ ២២៦ពាក្យ

ជាមួយ​កម្មវិធី​វចនានុក្រមអាន-ANT ខ្មែរ ទៅ អង់គ្លេស ​ដែល​ជា​ផ្នែក​មួយនៃ​កម្មវិធី​អានផេឌៀ-ANTPedia ២០១៦ គឺ​លោកអ្នក​អាច​ស្វែងរក​ការពន្យល់ពាក្យជាភាសា​ខ្មែរ ឬ អង់គ្លេស ទៅលើ​ពាក្យ​ខ្មែរ​ណាមួយ​ដែល​អ្នក​មិនបាន​ដឹងន័យ​ក្នុង​ភាសាអង់គ្លេស ។

 ​និយម​ន័យ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ លើសពីនេះ​ក៏​មានការ​បង្ហាញ​បណ្ដាឃ្លា​ដែល​ទាក់ទងទៅនឹងនឹងពាក្យ​ដែល​កំពុង​ស្វែងរក​ផងដែរ ។

 ជាធម្មតា​ក្នុង​និយម​ន័យ​នីមួយៗ​តែងមានការពន្យល់ជាភាសា​ខ្មែរ និង អង់គ្លេស ហើយ​ក៏​នឹងមានពាក្យមួយចំនួន​ក្នុង​និយម​ន័យនោះ​ដែល​អ្នកមិនយល់ ដូច្នេះ​លោកអ្នក​ច្បាស់ជាត្រូវការចង់ដឹងពី​និយម​ន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់​កម្មវិធី​វចនានុក្រមអាន-ANT មិនពិបាកឡើយគឺ​លោកអ្នក​គ្រាន់តែ​យក mouse ចុចលើពាក្យ​ដែល​អ្នកមិនយល់​វានឹង​បង្ហាញ​និយម​ន័យនៃពាក្យនោះជាមិនខាន ។

 ១. ៥. វចនានុក្រមអាន-ANT  ​ខ្មែរ​-​ខ្មែរ​

ជាមួយ​កម្មវិធី​វចនានុក្រមអាន-ANT ខ្មែរ ទៅ ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយនៃ​កម្មវិធី​អានផេឌៀ-ANTPedia ២០១៦ គឺ​លោកអ្នក​អាច​ស្វែងរក​ការពន្យល់ពាក្យជាភាសា​ខ្មែរ ទៅលើ​ពាក្យ​ខ្មែរ​ណាមួយ​ដែល​អ្នក​មិនបាន​ដឹងន័យ​ក្នុង​ភាសា​ខ្មែរ ។

 ​និយម​ន័យ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ លើសពីនេះ​ក៏​មានការ​បង្ហាញ​បណ្ដាឃ្លា​ដែល​ទាក់ទងទៅនឹងនឹងពាក្យ​ដែល​កំពុង​ស្វែងរក​ផងដែរ ។

 ជាធម្មតា​ក្នុង​និយម​ន័យ​នីមួយៗ​តែងមានការពន្យល់ជាភាសា​ខ្មែរ ហើយ​ក៏​នឹងមានពាក្យមួយចំនួន​ក្នុង​និយម​ន័យនោះ​ដែល​អ្នកមិនយល់ ដូច្នេះ​លោកអ្នក​ច្បាស់ជាត្រូវការចង់ដឹងពី​និយម​ន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់​កម្មវិធី​វចនានុក្រមអាន-ANT មិនពិបាកឡើយគឺ​លោកអ្នក​គ្រាន់តែ​យក mouse ចុចលើពាក្យ​ដែល​អ្នកមិនយល់​វានឹង​បង្ហាញ​និយម​ន័យនៃពាក្យនោះជាមិនខាន ។

 ១. ៦. វចនានុក្រមអាន-ANT  ​ច្បាប់ និងសេដ្ឋកិច្ច

- មានពាក្យបច្ចេកទេស​ច្បាប់ និងសេដ្ឋកិច្ចចំនួន ១៦ ៥១២ពាក្យ

ជាមួយ​កម្មវិធី​វចនានុក្រមអាន-ANT ច្បាប់ និង សេដ្ឋកិច្ច ​ដែល​ជា​ផ្នែក​មួយនៃ​កម្មវិធី​អានផេឌៀ-ANTPedia ២០១៦ គឺ​លោកអ្នក​អាច​ស្វែងរក​ការពន្យល់ពាក្យជាភាសា​ខ្មែរ និង អង់គ្លេស ទៅលើ​ពាក្យ​ខ្មែរ ឬ អង់គ្លេស​ណាមួយ​ក្នុង​ពាក្យបច្ចេកទេសទាក់ទងទៅនឹង​ច្បាប់ និង សេដ្ឋកិច្ច ដែល​អ្នក​មិនបាន​ដឹងន័យ​ក្នុង​ភាសា​ខ្មែរ ឬ អង់គ្លេស ។

 ​និយម​ន័យ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ និងអមដោយ​រូបភាព​ដែល​មាន​ទៅតាម​ពាក្យ​នីមួយៗ លើសពីនេះ​ក៏​មានការ​បង្ហាញ​បណ្ដាឃ្លា​ដែល​ទាក់ទងទៅនឹងនឹងពាក្យ​ដែល​កំពុង​ស្វែងរក​ផងដែរ ។

 ជាធម្មតា​ក្នុង​និយម​ន័យ​នីមួយៗ​តែងមានការពន្យល់ជាភាសា​ខ្មែរ និង អង់គ្លេស ហើយ​ក៏​នឹងមានពាក្យមួយចំនួន​ក្នុង​និយម​ន័យនោះ​ដែល​អ្នកមិនយល់ ដូច្នេះ​លោកអ្នក​ច្បាស់ជាត្រូវការចង់ដឹងពី​និយម​ន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់​កម្មវិធី​វចនានុក្រមអាន-ANT មិនពិបាកឡើយគឺ​លោកអ្នក​គ្រាន់តែ​យក mouse ចុចលើពាក្យ​ដែល​អ្នកមិនយល់​វានឹង​បង្ហាញ​និយម​ន័យនៃពាក្យនោះជាមិនខាន ។

♣ ១. ៧. វចនានុក្រមអាន-ANT ផ្នែក​ពេទ្យ

- មានពាក្យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១១ ៩៣៩ពាក្យ

ជាមួយ​កម្មវិធី​វចនានុក្រមអាន-ANT សុខាភិបាល ​ដែល​ជា​ផ្នែក​មួយនៃ​កម្មវិធី​អានផេឌៀ-ANTPedia ២០១៦ គឺ​លោកអ្នក​អាច​ស្វែងរក​ការពន្យល់ពាក្យជាភាសា​ខ្មែរ និង អង់គ្លេស ទៅលើ​ពាក្យ​ខ្មែរ ឬ អង់គ្លេស​ណាមួយ​ក្នុង​ពាក្យបច្ចេកទេសទាក់ទងទៅនឹងពេទ្យ ដែល​អ្នក​មិនបាន​ដឹងន័យ​ក្នុង​ភាសា​ខ្មែរ ឬ អង់គ្លេស ។

 ​និយម​ន័យ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ និងអមដោយ​រូបភាព​ដែល​មាន​ទៅតាម​ពាក្យ​នីមួយៗ លើសពីនេះ​ក៏​មានការ​បង្ហាញ​បណ្ដាឃ្លា​ដែល​ទាក់ទងទៅនឹងនឹងពាក្យ​ដែល​កំពុង​ស្វែងរក​ផងដែរ ។

 ជាធម្មតា​ក្នុង​និយម​ន័យ​នីមួយៗ​តែងមានការពន្យល់ជាភាសា​ខ្មែរ និង អង់គ្លេស ហើយ​ក៏​នឹងមានពាក្យមួយចំនួន​ក្នុង​និយម​ន័យនោះ​ដែល​អ្នកមិនយល់ ដូច្នេះ​លោកអ្នក​ច្បាស់ជាត្រូវការចង់ដឹងពី​និយម​ន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់​កម្មវិធី​វចនានុក្រមអាន-ANT មិនពិបាកឡើយគឺ​លោកអ្នក​គ្រាន់តែ​យក mouse ចុចលើពាក្យ​ដែល​អ្នកមិនយល់​វានឹង​បង្ហាញ​និយម​ន័យនៃពាក្យនោះជាមិនខាន ។

១. ៨. វចនានុក្រមអាន-ANT ផ្នែក​បច្ចេកទេស​ទូទៅ​

- មានពាក្យបច្ចេកទេស​ទូទៅ​ចំនួន ១៧ ៧៤៦ពាក្យ

ជាមួយ​កម្មវិធី​វចនានុក្រមអាន-ANT បច្ចេកទេស​ទូទៅ​ ​ដែល​ជា​ផ្នែក​មួយនៃ​កម្មវិធី​អានផេឌៀ-ANTPedia ២០១៦ គឺ​លោកអ្នក​អាច​ស្វែងរក​ការពន្យល់ពាក្យជាភាសា​ខ្មែរ និង អង់គ្លេស ទៅលើ​ពាក្យ​ខ្មែរ ឬ អង់គ្លេស​ណាមួយ​ក្នុង​ពាក្យបច្ចេកទេស​ទូទៅ ដែល​អ្នក​មិនបាន​ដឹងន័យ​ក្នុង​ភាសា​ខ្មែរ ឬ អង់គ្លេស ។

 ​និយម​ន័យ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ និងអមដោយ​រូបភាព​ដែល​មាន​ទៅតាម​ពាក្យ​នីមួយៗ លើសពីនេះ​ក៏​មានការ​បង្ហាញ​បណ្ដាឃ្លា​ដែល​ទាក់ទងទៅនឹងនឹងពាក្យ​ដែល​កំពុង​ស្វែងរក​ផងដែរ ។

 ជាធម្មតា​ក្នុង​និយម​ន័យ​នីមួយៗ​តែងមានការពន្យល់ជាភាសា​ខ្មែរ និង អង់គ្លេស ហើយ​ក៏​នឹងមានពាក្យមួយចំនួន​ក្នុង​និយម​ន័យនោះ​ដែល​អ្នកមិនយល់ ដូច្នេះ​លោកអ្នក​ច្បាស់ជាត្រូវការចង់ដឹងពី​និយម​ន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់​កម្មវិធី​វចនានុក្រមអាន-ANT មិនពិបាកឡើយគឺ​លោកអ្នក​គ្រាន់តែ​យក mouse ចុចលើពាក្យ​ដែល​អ្នកមិនយល់​វានឹង​បង្ហាញ​និយម​ន័យនៃពាក្យនោះជាមិនខាន ។

១. ៩. វចនានុក្រមអាន-ANT រូបភាព​
-.វចនានុក្រម​រូបភាព អាចរកតាមពាក្យ​ខ្មែរ ឬ​អង់គ្លេស ចំនួន ៣១៤៤ពាក្យ

ជាមួយ​កម្មវិធី​វចនានុក្រមអាន-ANT រូបភាព​ ​ដែល​ជា​ផ្នែក​មួយនៃ​កម្មវិធី​អានផេឌៀ-ANTPedia ២០១៦ គឺ​លោកអ្នក​អាច​ស្វែងរក​រូបភាព ទៅលើ​ពាក្យ​ខ្មែរ ឬ អង់គ្លេស​ណាមួយ ដែល​អ្នក​មិនបាន​ដឹង ។ និយម​ន័យ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ និងអមដោយ​រូបភាព​ដែល​មាន​ទៅតាម​ពាក្យ​នីមួយៗ ។

Laughing ២. វចនានុក្រមអាន-ANT ឩបករណ៍ និងធនធានជលផល​ខ្មែរ​

២.១ ត្រីទឹកសាប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានចំនួន ៤៧៥

២.២ ធនធានជលផលសមុទ្រមានចំនួន ៥៣២

២.៣ សត្វស្លាប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានចំនួន ៣០៣


២.៤ ថនិកសត្វ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានចំនួន ៨៨

២.៥. ឩបករណ៍​ដែល​ប្រើ​ប្រាស់​ក្នុង​ការនេសាទមានចំនួន ១១០

២.៦ សត្វអណ្តើកមានចំនួន ៣៤

Laughing ៣. ចំណេះដឹង​ទូទៅ​

៣.១. អត្ថបទ​ចំណេះដឹង​ទូទៅ​

វិធីសាស្រ្ត និង ចំណេះដឹង​ផ្សេងៗ​ទាក់ទងនឹង​ការរស់នៅ​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ផ្នែក​ចំណេះដឹង​ទូទៅ​នេះ ដោយ​លោកអ្នក​អាច​ស្វែងរក​អត្ថបទ ឬ​ពាក្យ​ណាមួយ​នៅ​ក្នុង​អត្ថបទពី​ក្នុង​ផ្នែក​ណាមួយ​បាន​យ៉ាង​លឿន ។  

ឩទាហរណ៍​លោកអ្នក​ចង់​ស្វែងរក​អត្ថបទ​ទាក់ទងនឹង​ពាក្យកាហ្វេ នោះ​វានឹង​បង្ហាញ​គ្រប់អត្ថបទ​ទាំងអស់​ដែល​មានពាក្យកាហ្វេ

Laughing ៤. វចនានុក្រមរុក្ខជាតិឱសថ

​កម្មវិធី អានផេឌៀ-ANTPedia ២០១៦ បាន​ផ្ដល់​នូវ​ចំណេះដឹង​ទាក់ទងនឹង​រុក្ខជាតិស្រុក​ខ្មែរ​ចំនួនជាង៤០០​ប្រភេទ ដោយអម​ជាមួយនឹង​អត្ថប្រយោជន៍​នៃការ​ប្រើ​ប្រាស់​រុក្ខជាតិ​ទាំងនោះ​ក្នុង​ផ្នែក​សុខាភិបាលបុរាណ​ខ្មែរ ។

អ្នក​ប្រើ​ប្រាស់​អាចស្វែងយល់ និង សិក្សា​អំពី​ប្រភេទ​រុក្ខជាតិ​ដែល​មានដុះ​នៅលើ​ទឹកដី​ខ្មែរ និងអត្ថប្រយោជន៍​ដ៏មហាសាល​ក្នុង​ការថែទាំ និង ព្យាបាលសុខភាព ដែល​យើង​ទាំងអស់​គ្នា​នឹកស្មានមិនដល់ ។  មាន​កម្មវិធី​នេះនៅ​ក្នុង​កុំព្យូទ័រ​របស់អ្នក​ប្រៀប​ដូចជា អ្នក​កំពុង​មានគម្ពីរឱសថ​ខ្មែរ​ដ៏សក្ដិ​សិទ្ធ​

​លក្ខណៈ​ពិសេស :

- រូបរាង​ងាយស្រួល​ប្រើ ។  
- អាចរកបាន​នូវ​ឈ្មោះ​រុក្ខជាតិ មានចំនួន ៤៥៦​ប្រភេទ ដែល​បានដកស្រង់ចេញពីសៀវភៅរុក្ខជាតិភាគទី ១ , ២ និង ៣ 

- អាច​ស្វែងរក​តាមរយៈ​ឈ្មោះ​ជាអក្សរ​ខ្មែរ ឬ​ជាអក្សរអង់គ្លេស

- ស្វែងរក​រុក្ខជាតិ​ដែល​មាន​ឈ្មោះ​បញ្ចប់​ដោយពាក្យណា១ ៖ ពេល​ខ្លះ​យើងមិនចាំ​ឈ្មោះ​រុក្ខជាតិនោះទេ គ្រាន់តែ​ចាំ​ឈ្មោះ​ខាងចុង​ណាមួយ​នៃរុក្ខជាតិនោះ​យើងអាចរក​ឈ្មោះ​រុក្ខជាតិនោះឃើញដែរ

- ស្វែងរក​រុក្ខជាតិ​ដែល​មាន​ឈ្មោះ​ផ្ទុកដោយពាក្យណា១ ៖ ពេល​ខ្លះ​យើងមិនចាំ​ឈ្មោះ​រុក្ខជាតិនោះទេ គ្រាន់តែ​ចាំ​ផ្នែក​នៃ​ឈ្មោះ​ណាមួយ​នៃរុក្ខជាតិនោះ​យើងអាចរក​ឈ្មោះ​រុក្ខជាតិនោះឃើញដែរ

- ស្វែងរក​រុក្ខជាតិ​ដែល​មាន​ឈ្មោះ​ផ្តើមដោយ៖ ពេល​ខ្លះ​យើងមិនចាំ​ឈ្មោះ​រុក្ខជាតិនោះទេ គ្រាន់តែ​ចាំ​ឈ្មោះ​ខាងដើម​ណាមួយ​នៃរុក្ខជាតិនោះ​យើងអាចរក​ឈ្មោះ​រុក្ខជាតិនោះឃើញដែរ

- អាចរករុក្ខជាតិទាំងឡាយណា​ដែល​អាចព្យាបាលទៅនឹងជំងឺ​ណាមួយ​ដែល​អ្នកចង់ដឹង៖

 ​លោកអ្នក​អាច​ស្វែងរក​អត្ថប្រយោជន៍​នៃរុក្ខជាតិ​ណាមួយ​ដោយ​គ្រាន់តែ​វាយអក្សរចាប់ផ្ដើមនៃ​ឈ្មោះ​រុក្ខជាតិនោះ ឬ​តាម​ជម្រើស​ណាមួយ​នៃការ​ស្វែងរក​ទាំង៦របៀបនៅ​ក្នុង​កម្មវិធី​នេះ ។ ងាយជាងនេះគឺ​លោកអ្នក​អាច​ស្វែងរក​ប្រភេទ​រុក្ខជាតិ​ដែល​អាចព្យាបាលទៅនឹងជម្ងឺ​ណាមួយ ដោយ​គ្រាន់តែ​បញ្ចូល​ឈ្មោះ​ជំងឺនៅ​ក្នុង​ប្រអប់​ស្វែងរក​គឺ​ជាការស្រេច ។ ឩទាហរណ៍ ចង់​ស្វែងរក​រុក្ខជាតិ​ដែល​ជួយព្យាបាលជម្ងឺគ្រុនឈាម នោះ​គ្រាន់តែ​ចុចលើ Option រក​ឈ្មោះ​រុក្ខជាតិតាម​ប្រភេទ​ជម្ងឺ រួចវាយពាក្យក្តៅខ្លួន​ក្នុង​ប្រអប់​ស្វែងរក នោះ​វានឹង​បង្ហាញ​រុក្ខជាតិ​ដែល​អាចព្យាបាលជម្ងឺក្តៅខ្លួន

- អាចរករុក្ខជាតិទាំងឡាយ​តាមរយៈ​ឈ្មោះ ឬ​ពាក្យ​ក្នុង​វិទ្យាសាស្ត្រ 

Laughing ៥. រៀននឹងពត់បញ្ញា ៖ ល្បែងទស្សទាយពាក្យ​ខ្មែរ , ល្បែង​បំបែក​គ្រាប់បាល់ និង ល្បែងរៀនគិតលេខ

​ភ្ជាប់​ជាមួយ​កម្មវិធី អានផេឌៀ-ANTPedia ២០១៦ នេះ​ក៏​មាន​កម្មវិធី​ចំនួន៣ ដែល​សុទ្ធសឹងជា​កម្មវិធី​ពង្រឹង​ចំណេះដឹង និង IQ របស់​លោកអ្នក​ផងដែរ ដូចជា​៖

Laughing ៦. ផ្នែក​ហោរាសាស្រ្ត

ទស្សទាយតាម​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​, មើលគ្រោះតាមតម្រាគុជសារ, ទាយ​ឈ្មោះ​តាមអក្សរឡាតាំង និង ទស្សទាយតាមលេខ​ទូរសព្ទ​

Laughing ៧. ផ្នែក​ប្រតិទិន

ប្រតិទិន​ខ្មែរ (ស្វែងរក​ថ្ងៃ ខែ ឆ្នាំ​របស់​ខ្មែរ​ក្នុង​ប្រ​ពន្ធ័​ចន្ទ​គតិជា​លក្ខណៈ Dynamic)  

៧. ១. ប្រតិទិន​ថ្ងៃ​នេះ

 ប្រតិទិន​ថ្ងៃ​នេះ នឹង​បង្ហាញ​ចេញពីកម្មវីធី ANTHub នៅពេល​ដែល​កម្មវិធី Microsoft Windows ដំណើរ​ការ ហើយ​ក៏​អាច​បង្ហាញ​តាមរយៈ​ការចុចយកពី​ក្នុង ANTHub ផងដែរ​ដោយអ្នក​ប្រើ​ប្រាស់ ។

 ប្រតិទិន​ថ្ងៃ​នេះ មានប្រយោជន៍​ក្នុង​ការ​បង្ហាញ​ពី​ថ្ងៃ ខែ ឆ្នាំ ទាំង​ក្នុង​ប្រព័ន្ធ​ចន្ទ​គតិ និង សូរ្យគតិ ដែល​គណនាដោយគណិតសាស្រ្តតាមក្បួនគន់គូ​ថ្ងៃ​ខែ​ឆ្នាំ​របស់​ខ្មែរ ។ ក្រៅពីការ​បង្ហាញ​ថ្ងៃ​ខែ​ឆ្នាំ ទាំង​ក្នុង​ប្រព័ន្ធ​ចន្ទ​គតិ និង សូរ្យគតិ ប្រតិទិន​ថ្ងៃ​នេះ នឹង​បង្ហាញ​នូវ​ព្រិត្តិការណ៍​ផ្សេងៗ​ទាំង​ក្នុង ប្រពៃណីសាសនា ដូចជា ថ្ងៃ​សីល កាន់បិណ្ឌ ភ្ជុំបិណ្ឌ ម៉ោង​ពេលចូល​ឆ្នាំ​… ។ ល ។ និងព្រឹត្តិការណ៍​ថ្ងៃ​ឈប់​សម្រាក​ផ្សេងៗ ក៏​ដូចជា​ទិវារបស់ជាតិ និង ពិភពលោក ។

 ​តាមរយៈ​ព្រិត្តិការណ៍​ដែល​បាន​បង្ហាញ​ក្នុង ប្រតិទិន​ថ្ងៃ​នេះ អ្នក​ប្រើ​ប្រាស់​អាចចុច​ទៅលើ​ឈ្មោះ​ព្រឹត្តិការណ៍ ដើម្បី​ស្វែងយល់ពីអត្ថន័យ និង មូលហេតុ​ដែល​នាំ​ឲ្យ​មានព្រឹត្តិការណ៍​ទាំងនោះ ។

៧. ២. ប្រតិទិន​ខ្មែរ​ចន្ទ​គតិ

 អានប្រតិទិន​ខ្មែរ​ចន្ទ​គតិ គឺជា​កម្មវិធី​ដំបូងផុតរបស់​ខ្មែរ​ដែល​ត្រូវ​បង្កើត​ឡើងដោយការ​សរសេរ​កូដ C# ដើម្បី​គន់គូ​ថ្ងៃ ខែ ឆ្នាំ​របស់​ខ្មែរ​ក្នុង​ប្រព័ន្ធ​ចន្ទ​គតិ​ដែល​មាន​លក្ខណៈ​ប្រែប្រួលតាម​ថ្ងៃ​ខែ​ឆ្នាំ របស់​កុំព្យូទ័រ​លោកអ្នក ។ កម្មវិធី​នេះមិន​ត្រូវបាន scan រូបភាព​ទុករួចជាស្រេចដូច​កម្មវិធី​ដទៃ​ទៀតនោះឡើយ ។

 អានប្រតិទិន​ខ្មែរ​ចន្ទ​គតិ ​ក៏​នឹង​បង្ហាញ​ព្រិត្តិការណ៍​ផ្សេងៗ​ទៅតាម​ថ្ងៃ​នីមួយៗ ក្នុង​ខែ ដូចជា​ពេលវេលាចូល​ឆ្នាំ ភ្ជុំបិណ្ឌ អុំទូក សំពះព្រះខែ ។ ល ។ ក្នុង​ឆ្នាំ​នីមួយៗ​ជាដើម ។

 សញ្ញា​ផ្កាយ​បញ្ជាក់​ថា​ក្នុង​ថ្ងៃ​នោះមានព្រឹត្តិការណ៍​ដែល​កើតមាន​សម្រាប់​ជាតិ ឬ​អន្តរជាតិ ដែល​លោកអ្នក​អាចស្វែងយល់ព្រិត្តិការណ៍​ទាំងនោះ​តាមរយៈ​អត្ថបទនៃព្រិត្តិការណ៍​នោះ​ផងដែរ ។

 អ្នកអាច​ស្វែងរក​ថ្ងៃ​ខែ​ឆ្នាំ​ក្នុង​ប្រព័ន្ធ​សូរ្យគតិ​ក្នុង​គ្រឹស្តសករាជ ទៅជា​ថ្ងៃ​ខែ​ឆ្នាំ​ក្នុង​ប្រព័ន្ធ​ចន្ទ​គតិ​ក្នុង​ពុទ្ធសករាជ ចុល្លសករាជ ឬ​មហាសករាជ បាន​យ៉ាង​ងាយដោយការចុចប៊ូតុង < ឬ​ប៊ូតុង > ។

 អានប្រតិទិន​ខ្មែរ​ចន្ទ​គតិ អាចគន់គូ​ថ្ងៃ​ខែ​ឆ្នាំ​ក្នុង​ប្រព័ន្ធ​ចន្ទ​គតិ ចាប់ពីគ្រិស្ទសករាជ ១៩២៥ ឡើងទៅ ។

៧. ៣. គណនាអាយុនឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​

 ប្រហែលមិនតិចអ្នកទេ​ដែល​មាន​បញ្ហា​មិនដឹង​ថាតើខ្លួនកើតចំ​ថ្ងៃ​អ្វី ខែអ្វី និង​ឆ្នាំ​អ្វី ? ក្នុង​ប្រព័ន្ធ​ចន្ទ​គតិ (គឺ​ថ្ងៃ​ខែ​ឆ្នាំ​របស់​ខ្មែរ) តើការដឹង​ព័ត៌មាន​ទាំងនេះមានសារ​សំខាន់​បែបណា ? ច្បាស់ណាស់ពេល​ដែល​លោកអ្នក​ទៅគន់គូរៀបអាពាហ៍ពិពាហ៍ ឬ​ទស្សន៍​ទាយពីអ្វីមួយនោះពីហោរា ច្បាស់ជាអ្នកដឹងថា ការដឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់អ្នក ក្នុង​ប្រព័ន្ធ​ចន្ទ​គតិវា​សំខាន់​បែបណា ។ ហោរា​ខ្លះ​គាត់មានក្បួន​ដែល​ចងក្រងជាសៀវភៅប្រតិទិន ដែល​គាត់អាចបើកមើលនឹងទស្សន៍​ទាយបានច្បាស់លាស់ ខ្លះ​ទៀត​គ្មាន​ទេទាយស្មានៗ​លទ្ធផល​ក៏​មិនឆុត​ផងដែរ ។

៧. ៤. ប្រវត្តិ​ថ្ងៃ​នាំ​កំណើត​ 

វាជាមោទនភាព​ដែល​អ្នកបានដឹង​ប្រវត្តិ​នៃ​ថ្ងៃ​ខួប​កំណើត​របស់អ្នក​ពីអតីតកាល និងពេលវេលាខាងមុខ ក្នុង​ប្រព័ន្ទ​ចន្ទ​គតិ ដែល​ជា​ប្រព័ន្ធ​មួយ​គ្រប់គ្រង​ដំណើរ​ជិវិតរបស់​លោកអ្នក ។

Laughing ៨. ស្វែងរក​សិស្ស​ដែល​មានសម្មតិភាព

​ប្រសិនបើ​លោកអ្នក​ចង់មើលស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក​លោកអ្នក​អាចចុចលើ​ផ្នែក​នេះ នោះ​វានឹង​បង្ហាញ​ព័ត៌មាន​ព្រមទាំង​ស្នាដៃសិស្ស​ទាំងអស់ តាមមុខវិជ្ផា​ដែល​មាននៅអាន-ANT

Laughing ៩. ព័ត៌មាន​ពីអាន-ANT ៖ ប្រសិនបើ​លោកអ្នក​ចង់ដឹង​លម្អិត​ពី​សេវាកម្ម​ទាំងអស់​នៅអាន-ANT សូមចុចលើ​ផ្នែក​នេះ ដើម្បី​ចូល​ទៅកាន់​គេហទំព័រអាន-ANT www.antkh.com

​លក្ខណៈ​សំគាល់ ៖

​ក្នុង​គ្រប់​កម្មវិធី​វចនានុក្រមអាន-ANT គឺអាច​ប្រើ​ប្រាស់​ជម្រើស​រហូត​ដល់៦​ជម្រើស​ដូចជា​៖

♦  ពាក្យ​ដែល​បញ្ចប់​ដោយ៖  គឺ​លោកអ្នក​អាចរកពាក្យជាភាសា​ខ្មែរ ឬ អង់គ្លេស ដែល​បញ្ចប់​ដោយអក្សរ ឬ​ពាក្យអ្វីមួយ​លក្ខណៈ​បែបនេះគឺ​ងាយស្រួល​ដល់​លោកអ្នក​ដែល​មិនបាន​ចាំពេញពាក្យ​ដែល​ចង់​ស្វែងរក​ន័យរបស់វា គឺ​គ្រាន់តែ​លោកអ្នក​ចាំ​នូវ​អក្សរ ឬ​ពាក្យខាងចុងគឺ​ជាការស្រេច ។

♦  រកតាមពាក្យបច្ចេកទេស៖  ​ជម្រើស​នេះគឺ​ប្រើ​សម្រាប់​តែវចនានុក្រមអាន-ANT ផ្នែក​ជលផលតែប៉ុណ្ណោះ ។

♦  ពាក្យ​ដែល​មានផ្ទុកដោយ៖  មានពេល​ខ្លះ​លោកអ្នក​មិនបាន​ចាំពាក្យ​ទាំងមូល ប៉ុន្តែ​លោកអ្នក​បានចាំ ឬ​ដឹងពីតួអក្សរ ឬ​ក៏​ផ្នែក​ណាមួយ​នៃពាក្យ​ដែល​លោកអ្នក​ចង់​ស្វែងរក ពីន័យរបស់វា គឺ​ជម្រើស​នេះនឹងអាចជួយ​លោកអ្នក​បាន ។

ពាក្យតាមការ​បញ្ចូល​៖  ​ជម្រើស​នេះគឺប្រាកដណាស់ថា​លោកអ្នក​បានចាំពាក្យ​ដែល​ចង់​ស្វែងរក​ន័យរបស់វាបាន​យ៉ាង​ជាក់លាក់ ដូច្នេះគឺ​លោកអ្នក​អាច​ប្រើ​ប្រាស់​ជម្រើស​នេះបាន ហើយនៅ​ក្នុង​បញ្ជី​នៃ ពាក្យ​ស្វែងរក​គឺនឹងមិន​បង្ហាញ​ពាក្យណាផ្សេងពីអ្វី​ដែល​លោកអ្នក​បានវាយ​ស្វែងរក​នោះទេ ។

♦  រកពាក្យ​ដែល​មាន​ក្នុង​និយម​ន័យ ៖ ជា​ជម្រើស​ដ៏​សំខាន់ និងដំបូង​បំផុត​នៃវចនានុក្រម​ដែល​បង្កើត​ដោយ​ខ្មែរ ។ ឧទារហណ៍ ថា​លោកអ្នក​ចង់ដឹងពីពាក្យ ពុកឆ្អឹង ប៉ុន្តែ​លោកអ្នក​មិនដឹង​ថាពាក្យអង់គ្លេសណា​ខ្លះ​ដែល​ទាក់ទងនឹង​ពាក្យនេះ ដូច្នេះអ្នកត្រូវ​ប្រើ​ជម្រើស​នេះ ហើយពាក្យ​ខ្មែរ និង អង់គ្លេសទាំងឡាយ​ដែល​ពាក់ព័ន្ធនឹង ពុកឆ្អឹង គឺនឹង​បង្ហាញ​ក្នុង​បញ្ជី​ស្វែងរក ។

- រាល់ពាក្យ​ដែល​បាន​ស្វែងរក​អាច​ត្រូវបាន​កត់ត្រាទុកជា Bookmarks ងាយស្រួល​បើកមើលពេលក្រោយ​យ៉ាង​ឆាប់​រហ័ស ។  
- បង្ហាញ​បញ្ជី​ពាក្យ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ពេល​កំពុង​ស្វែងរក ។

​សម្រាប់​លក្ខណៈ​ពិសេស​ជា​ច្រើន​ផ្សេងទៀត​សូមសាកល្បងដោយខ្លួនឯងបាន ៕

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា