កក្កដា
កម្មវិធីវចនានុក្រម រុក្ខជាតិឱសថខ្មែរ ២០១៧ ដំណើរការលើ Android & iOS
→ កម្មវិធីវចនានុក្រម រុក្ខជាតិឱសថខ្មែរ ២០១៧ ដំណើរការលើ Android & iOS & Windows
♦ សូមបញ្ផាក់ថារបៀបប្រើប្រាស់កម្មវិធីនេះមិនថាសម្រាប់ iOS និង Android គឺមានលក្ខណៈដូចគ្នាទាំងស្រុង ។ ដូច្នេះអាន-ANT បានសម្រេចយករូបភាពដែល Print Screen ចេញពីទូរសព្ទដៃ Sony (ប្រពន្ធ័ Android) មកលើកជាឩទាហរណ៍បង្ហាញ
ANT Khmer Medicinal Plant 2016 បានបង្កើតឡើងដោយ ANT Training ក្នុងឆ្នាំ២០១៦ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ។
ANT Khmer Medicinal Plants 2016 ជាវចនានុក្រមផ្នែករុក្ខជាតិឱសថខ្មែរ ដែលបានដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជា ភាគ ១ & ភាគ ២ និង ភាគ ៣ ។ ហើយរុក្ខជាតិឱសថកម្ពុជានេះក៏មានបញ្ចូលក្នុងកម្មវិធីអានផេឌៀ ដែលដំណើរការជាមួយ Windows (ដំណើរល្អចាប់ពី windows 8 ឡើងទៅ) ផងដែរ ហើយលោកអ្នកអាច ស្វែងយល់បន្ថែមពីកម្មវិធីអានផេឌៀនេះ https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar
សម្រាប់កម្មវិធី ANT Khmer Medical Plants 2016 នេះលោកអ្នកអាចស្វែងយល់ និង សិក្សាអំពីប្រភេទរុក្ខជាតិដែលមានដុះនៅលើទឹកដីខ្មែរ និងអត្ថប្រយោជន៍ដ៏មហាសាលក្នុងការថែទាំ និង ព្យាបាលសុខភាព ដែលយើងទាំងអស់គ្នានឹកស្មានមិនដល់ ។
មានកម្មវិធីនេះនៅក្នុង device របស់អ្នកប្រៀបដូចជាអ្នកកំពុងមានគម្ពីរឱសថខ្មែរដ៏សក្ដិសិទ្ធ មិនចាំបាច់ចំណាយលុយ មិនប៉ះពាល់ដល់សុខភាព ពេលខ្លះរុក្ខជាតិទាំងនោះ ងាយស្រួលរកមានដុះនៅជុំវិញផ្ទះរបស់លោកអ្នកថែមទៀតផង ។
លក្ខណៈពិសេស
♦ រូបរាងងាយស្រួលប្រើ
♦ អាចរកបាននូវឈ្មោះរុក្ខជាតិជិត៥០០ប្រភេទ តាមរយៈឈ្មោះជាអក្សរខ្មែរ ឬជាអក្សរអង់គ្លេស
♦ អាចរករុក្ខជាតិទាំងឡាយតាមរយៈឈ្មោះ ឬពាក្យក្នុងវិទ្យាសាស្ត្រ
♦ អាចរករុក្ខជាតិទាំងឡាយណាដែលអាចព្យាបាលទៅនឹងជំងឺណាមួយដែលអ្នកចង់ដឹង
♦ រាល់ពាក្យដែលបានស្វែងរកអាចត្រូវបានកត់ត្រាទុកជា Bookmarks ងាយស្រួលបើកមើលពេលក្រោយយ៉ាងឆាប់រហ័ស ។
♦ បង្ហាញបញ្ជីពាក្យយ៉ាងឆាប់រហ័សក្នុងពេលកំពុងស្វែងរក ។
♦ អាចស្វែងរករុក្ខជាតិទាំងឡាយ តាមប្រភេទជម្ងឺដែលត្រូវព្យាបាល
ឩទាហរណ៍យើងចង់រករុក្ខជាតិដែលអាចព្យាបាលជម្ងឺរាក នោះដំបូងលោកអ្នកចុចលើ icon សម្រាប់ជ្រើសរបៀបស្វែងរកពាក្យ (សូមមើលរូបខាងក្រោម)
ពេលនោះនឹងមានផ្ទាំងដែលមានឈ្មោះថា ស្វែងរករុក្ខជាតិ និងបង្ហាញឡើង សូមចុចជ្រើសរើសរកឈ្មោះរុក្ខជាតិតាមប្រភេទជំងឺ រួចចុច button ok ។ វាយបញ្ចូលប្រភេទជំងឹដែលចង់ស្វែងរក (ឩទាហរណ៍៖ រាក ឬរាករួស) នោះវាបង្ហាញឈ្មោះរុក្ខជាតិទាំងអស់ដែលត្រូវនឹងជំងឺរាករួស ។
♦ លក្ខណៈពិសេស១ផ្សេងទៀតគឺ រាល់ពាក្យដែលបានស្វែងរកអាចត្រូវបានកត់ត្រាទុកជា Bookmarks ងាយស្រួលបើកមើលពេលក្រោយយ៉ាងឆាប់រហ័ស ។ ឩទាហរណ៍រុក្ខជាតិដូចជា ក្រសាំងទាប, ស្លឹកគ្រៃ, កញ្ឆែត, ពោតបារាំង យើងឩស្សាហ៍បើកជាញឹកញាប់ជាងគេ ដូច្នេះយើងគួរ Bookmark ទុក ដើម្បីងាយស្រួលស្វែងរកនៅថ្ងៃក្រោយ បន្ទាប់ពីបាន Bookmark រួចហើយពេលយើងចង់ស្វែងរករុក្ខជាតិទាំងអស់នេះយើងគ្រាន់តែចុចលើ icon សម្រាប់មើលពាក្យដែលបានផ្ទុកក្នុង Bookmark ជាការស្រេច
របៀប Bookmark ៖ ប្រសិនបើលោកអ្នកចង់ Bookmark រុក្ខជាតិណាមួយគ្រាន់តែបើកបង្ហាញរុក្ខជាតិនោះ រួចចុចលើ icon bookmark ជាការស្រេច
របៀបបង្ហាញរុក្ខជាតិដែលបាន Bookmark រួច ៖ ដើម្បីមើលរុក្ខជាតិដែលបាន Bookmark រួចគឺលោកអ្នកគ្រាន់តែចុច icon មើលពាក្យដែលបានផ្ទុកក្នុង Bookmark ជាការស្រេច
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងទៀតទៀតទាក់ទងនឹងការប្រើប្រាស់ icon នីមួយៗសូមចុចចុចលើ icon help
លក្ខណៈពិសេសជាច្រើនទៀតលោកអ្នកអាចសាកល្បងដោយខ្លួនឯងបាន
♦ សម្រាប់ព័ត៌មានវគ្គសិក្សាកុំព្យូទ័រនៅអាន-ANT http://training.antkh.com/
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា