ផឹកច្រើនពេកប្រយ័ត្នកើតមហារីក
បញ្ហាសំខាន់ដែលធ្វើអោយរាងកាយ ទទួលបានហ្វូលេត (Folate) មិនគ្រប់គ្រាន់ គឺការពិសាគ្រឿងស្រវឹង ។ ស្ត្រីដែលពិសាគ្រឿងស្រវឹងលើសពី១ថ្ងៃ ២កែវ ឬពិសាការបូអ៊ីដ្រាត តិច អាចធ្វើអោយបរិមាណហ្វូលេតក្នុងរាងកាយ មិនគ្រប់គ្រាន់តាមសេចក្តីត្រូវការ ។ហ្វូលេត ជាវីតាមីន B មួយប្រភេទដែលមានតួនាទីសំខាន់ ក្នុងការការពារពិការភាពពីកំណើត របស់ទារក ជំងឺបេះដូង និងអាការទុក្ខព្រួយសោកសៅ ។
ប្រសិនធៀបនឹងស្ត្រី ដែលមិនពិសាគ្រឿងស្រវឹង ហើយទទួលទានដោយទទួលបានហ្វូលេតតិចតួច អាចប្រឈមនឹងមហារីកពោះវៀន និងមហារីកសុដន់ ខ្ពស់ជាងដល់ទៅ ៧៦% ។
ហ្វូលេត មានច្រើនក្នុងបន្លែពណ៌បៃតង ដូចជាទំពាំងបារាំង ផ្ទី ប្រូខូលី និងក្នុងផ្លែឈើដូចជា ត្រសក់ ចេក សណ្តែកផ្សេងៗ ទឹកក្រូចច្របាច់ និងចុងអង្ករសាលី ។