ទឹកផ្លែឈើ៣មុខ ការពារជំងឺ

ទឹកផ្លែប៉ោម ជួយការពារខ្សោយខួរក្បាល

ទឹកផ្លែប៉ោម សម្បូរទៅដោយវីតាមីន C និងប៉ូតាស្យូម អាចជួយជំរុញការផលិតសារធាតុគីមី ក្នុងខួរក្បាល ដែលជួយអោយមានការស្វែងយល់បានឆាប់រហ័ស ព្រមទាំងមានសារធាតុប្រឆាំងរ់ាឌីកាល់សេរី ជួយពន្យាការ​ ចុះខ្យោយ នៃកោសិកាខួរក្បាលតាមវ័យទៀតផង ។

ទឹកផ្លែទទឹម ជួយការពារជំងឺបេះដូង

ទឹកផ្លែទទឹម មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ជួយការពារកូលេស្តេរ៉ូល កកស្ទះសរសៃឈាមបាន ។

ទឹកក្រូចច្របាច់ការពារជំងឺតម្រងនោម

ទឹកក្រូចច្របាច់ ជាប្រភពនៃវីតាមីន C និងអាស៊ីដហ្វូលិក ដែលទប់ស្កាត់ការលូតលាស់ របស់ដុំក្រួស ក្នុងក្រមាត់ បានល្អ ជាផ្លែឈើ ក្នុងក្រុមរុក្ខសាស្រ្តផ្សេងៗ​ ដូចជាក្រូច ឆ្មារ ទំពាំងបាយជូរ ។

យោបល់ចំពោះអត្ថបទនេះ