ពិសាល្មៀត ជួយព្យាបាលជំងឺ
ការសិក្សាថ្មីមួយ ដោយក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា (University of California) ទាក់ទិននឹងទម្លាប់ទទួលទានសម្លការី របស់ជនឥណ្ឌា និងជំងឺវង្វេងវង្វាន់ (Alzheimer) រកឃើញថា សារធាតុអាហារ នៅក្នុងសម្លការី ពិសេសល្មៀត អាចកាត់បន្ថយអត្រាប្រឈម នឹងជំងឺភ្លេចភ្លាំង វង្វេងវង្វាន់បាន ។សាស្រ្តាចារ្យ មីឡាន ហ្វៀឡា (Milan Fiala) ពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានប្រាប់ទីភ្នាក់ងារ ពត៌មាន United press International ថាសារធាតុប៊ីសដេមេថូស៊ី ខឺរឃ្យូមីន (Bisdemethoxycurcumin) ដែលចម្រាញ់ពីមើមល្មៀត ដែលជនឥណ្ឌានិយមប្រើក្នុងសម្លការី អាចជួយជំរុញ សមត្ថភាពរបស់កោសិការប្រព័ន្ឋការពាររាងកាយ កម្ចាត់សារធាតុអាមីឡយដ៏ បេតា (Amyloid-beta: សារធាតុបំផ្លាញមួយ ដែលធ្វើអោយកកើតជំងឺវង្វេងវង្វាន់) បាន។សាស្រ្តាចារ្យរូបនេះ បានបន្ថែមថា ការរកឃើញនេះ នឹងអាចជំរុញអោយមានការបង្កើត ថ្នាំព្យាបាល ដែលចម្រាញ់ពីល្មៀត នាអនាគត ប៉ុន្តែខណៈដែលពុំទាន់មានផលិតជាឱសថនោះ ប្រជាជនគួរទទួលទានល្មៀត អោយបានច្រើន ដើម្បីកាត់បន្តយជំងឺភ្លេចភ្លាំង វង្វេងវង្វាន់ ។