ត្រីកាម៉ុង ជួយដល់សរសៃឈាម និងបេះដូង
សារធាតុអូមេហ្គា ៣ ដែលមាននៅក្នុងត្រីសមុទ្រ ដូចជាត្រីសាលម៉ន ឬត្រីមេកខឺរេល នោះតាមពិត ក៏មាននៅក្នុងត្រីកាម៉ុង (ប្លាធូ) ផងដែរ ។ នៅក្នុងសាច់ត្រីកាម៉ុង ១០០ក្រាម មានអូមេហ្គា ៣ ប្រហែល ២-៣ក្រាម ដែលគ្រប់គ្រាន់សម្រាប់សេចក្តីត្រូវការរបស់រាងកាយ ប្រសិនបើបរិភោគជាប្រចាំថ្ងែ ។ សម្រាប់អ្នកដែលមិនបរិភោគត្រីសមុទ្រ រាងកាយអាចខ្វះសាធាតុអូមេហ្គា៣ ធ្វើអោយរាងកាយទទួលយកសាធាតុ អូមេហ្គា ៦ ពីប្រេងរុក្ខជាតិ និងស៊ុតមកជំនួសកាន់តែច្រើន ដែលជាហេតុ ធ្វើអោយរាងកាយអាចខ្វះ តុល្យភាព ធ្វើអោយជាលិកា រលាក កើតជំងឺរលាកសន្លាក់ ទឹកនោមផ្អែម ឬជំងឺភ្លេចភ្លាំងស្មារតី (Alzheimer) ។
អូមេហ្គា ៣ (Omega-3) ជាខ្លាញ់ឆ្អែត ជួយកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺបេះដូង ជំងឺសរសៃឈាមត្បៀត បន្ថយកូលេស្តេរ៉ូល ត្រៃគ្លីសីរ៉ៃ រហូតដល់កំហាប់ស្អិតរបស់ឈាម ។ ដូច្នេះគួរទទួលទាន ត្រីសមុទ្រ ដូចជា ត្រីកាម៉ុង (ប្លាធូ) អោយបានញឹកញាប់ ដើម្បីសុខភាពរបស់លោកអ្នក ។