វិធីលាងសម្អាតគ្រឿងអលង្ការ
ប្រាក់
លាងជាមួយទឹកក្តៅ ហើយជូតអោយស្ងួត ប្រសិនបើប្រាក់ស្រអាប់ខ្មៅ អាចយកក្រណាត់ សំរាប់ខាត់ប្រាក់ ឬទឹកថ្នាំខាត់គ្រឿងប្រាក់មកដុះលាង ។ ចំពោះគ្រឿងលំអដែលមានក្បាច់ស្មុគ្រស្មាញ គួរប្រើក្រែមខាត់គ្រឿងប្រាក់ ដែលអាចចូលដល់កន្លុកកន្លៀតតូចៗ បានល្អ ។
មាស និងប្លាកទីន
ត្រាំក្នុងទឹកក្តៅអ៊ុនៗ ២ពែង ផ្សំជាមួយទឹកថ្នាំលាងចាន ២-៣ដំណក់រយៈពេល ១៥នាទី ដុសខាត់ជាមួយច្រាសទន់ៗ ហើយលាងចេញជាមួយទឹកស្អាត រួចប្រើក្រណាត់ស្អាត ជូតវាអោយស្ងួត ។
គជ់
ការត្រាំគជ់ទាំងខ្សែ អាចធ្វើអោយសរសៃខ្សែដែលក្រងវារួញបាន ។ ដូច្នេះ គួរខាត់គជ់ ម្តងមួយគ្រាប់ៗ ជាមួយក្រណាត់ទន់ៗ ជ្រលក់ទឹកក្តៅ អ៊ុនៗ ២ពែង លាយជាមួយទឹកថ្នាំលាងចាន ២-៣តំណក់ រួចសំដិលខ្យល់ចោលអោយស្ងួតល្អ ។
យោបល់ចំពោះអត្ថបទនេះ