For Android device For iOS device

ការ​ប្រើ​ទូទឹកកក

ការ​មិន​ត្រូវធ្វើ​...​ គេ​ត្រូវ​រង់ចាំ​អោយ​ម្ហូប​ត្រជាក់​សិន​មុន​នឹង​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក​បើ​ពុំនោះ​ទេវា​នឹង​អាច​អោយ​សីតុណ្ហភាព​ក្នុង​ទូទឹកកក​កើន​កម្តៅ​។​ប៉ុន្តែ​គេ​អាច​ធ្វើ​អោយ​ម្ហូប​ក្តៅ​ឆាប់​ត្រជាក់​បាន​ដោយ​ដាក់​ម្ហូប​ក្នុង​ប្រអប់​ជ័រ​មាន​គម្រប​បិទ​ជិត​រួច​យក​ទៅ​ត្រាំ​ក្នុង​ចានដែក​មាន​ដុំ​ទឹកកក​ពេញ​។​

​ទូទឹកកក​មួយ​គ្រឿង​ដែល​ដំណើរការ​ជា​ឧ​បរ​ណ៍​មួយ​ដែល​នៅ​ក្នុង​នោះ​មាន​ខ្យល់​ត្រជាក់រ​ត់ទៅ​មក​ពាសពេញ​។​សាច់​បន្លែ​ទាំងឡាយ​មិន​ត្រូវ​ដាក់​"​កៀក​"​គ្នា​ពី​មួយ​ទៅ​មួយ​ខ្លាំង​ពេក​ទេ​នឹង​មិន​ត្រូវ​ដាក់​អោយ​ប៉ះ​ជ​ញ្ផាំ​ង​ខ័​ណ្ឌ​ខាងក្រោយ​ទេ​ព្រោះថា​ខ្យល់​ត្រូវការ​រត់​សាយភាយ​ជុំវិញ​ឩ​បក​រណ៍​ប្រការ​ល្អ​មិន​ត្រូវ​ដាក់​អ្វី​ពីលើ​ទូទឹកកក​ជា​ដាច់ខាត​និង​ដាក់​ទូទឹកកក​អោយ​ឃ្លាតឆ្ងាយ​ពី​ជ​ញ្ផាំ​ង​បន្តិច​។​នៅ​ពេល​បើកទ្វារ​ទូទឹកកក​និង​ថក​បង្កក​ជា​ពិសេស​នៅ​ពេល​អាកាសធាតុ​ក្តៅ​សីតុណ្ហភាព​នៅ​ក្នុង​ទូ​មានការ​កើនឡើង​ដែល​បណ្តាល​អោយ​ខូចគុណភាព​ចំណីអាហារ​។​អ្នក​ត្រូវ​រៀបចំ​ចំណីអាហារ​ជា​ក្រុម​ដើម្បី​បន្ថយ​ចំនួន​បើកទ្វារ​និង​ត្រូវ​បិទទ្វារ​មក​វិញ​អោយ​ឆាប់រហ័ស​បំផុត​ ។

យោបល់ចំពោះអត្ថបទនេះ