For Android device For iOS device

គុណ​ប្រ​យោ​ជ​ន៌​ទឹកដោះគោ​ជូរ

​អ្នក​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា​ ទឹកដោះគោ​ជូរ​ (Yoghurt)​ មាន​ប្រយោជន៍​ចំពោះ​សុខភាព​ហើយ​សម​ស្រប​ សម្រាប់​អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​ឡាក់​តូ​ស​ (Lactose)​ ក្នុង​ទឹកដោះគោ ។ ទឹកដោះគោ​ជូរ​មាន​ប្រយោជន៍​ ដល់​សុខភាព​ច្រើន​ ព្រោះ​វា​មាន​អតិសុខុមប្រាណ​២​ប្រភេទ​ គឺ​អតិសុខុមប្រាណ​ ឡាក់​តូ​បា​ស៊ី​ស​ឡាស់​ អាស៊ី​ដូ​ហ្វី​ឡាស​ (Lactobacillus​ Acidophilus)​ និង​ប៊ី​ហ្វី​ដូ​បាក់តេរី​ ឡេ​ក​ទី​ស​ (Bifidobacterium​ Lactis)​ ដែល​រស់នៅ​ក្នុង​ពោះវៀន​មនុស្ស​តាម​ធម្មជាតិ​ស្រាប់​ហើយ​ ដោយ​មាន​ គុណសម្បត្តិ​ជា​ ប្រូ​បៃ​អូ​ទិ​ក​ (Probiotic)​ ដ៏​ល្អ​បំផុត​ ដូច​ជា​វា​ជួយ​អោយ​ ប្រ​ព័​ន្ឋ​បញ្ចេញ​ចោល​ ដំណើរការ​ស្រួល​ ជួយ​ដុត​បំផ្លាញ​ស្ករ​ ឡាក់​តូ​ស​ក្នុង​ទឹកដោះគោ​ ដែល​អាច​ជួយ​កម្ចាត់​បញ្ហា​រាករូស​ ហើមពោះ​ ជួយ​ជំរុញ​អោយ​រាង​កាយ​ស្រូប​ជីវជាតិ​ អាហា​បាន​ល្អ​ និង​ជួយ​ជំរុញ​អោយ​រាង​កាយ​ បង្កើន​ប្រ​ព័​ន្ឋ​ការពារ​តាម​ធម្មជាតិ​ ។

យោបល់ចំពោះអត្ថបទនេះ