អាហារ​កំប៉ុង​ មាន​ជីវជាតិ​អាហារ​ច្រើន

​កន្លង​មក​ តែងតែ​លឺ​គេ​និយាយ​តៗ​គ្នា​ថា​ ការ​ទទួលទាន​អាហារ​កំប៉ុង​មាន​ប្រ​យោ​ជ​ន៌​ ចំពោះ​សុខភាព​តិចតួច​ ណាស់​ ប៉ុន្តែ​ អ្នកជំនាញ​ផ្នែក​ចំណីអាហារ​កំប៉ុង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​ជំទាស់​នឹង​ទស្សនៈ​បែប​នេះ​ថា​ ជីវជាតិ​អាហារ​ពី​បន្លែ​ និង​ផ្លែ​ឈើ​ និង​សាច់សត្វ​ នៅ​ក្នុង​អាហារ​កំប៉ុង​ នៅ​តែ​រក្សា​គុណភាព​ប្រហាក់​ ប្រហែល​នឹង​អាហារ​ស្រស់​ដែរ​ ព្រោះ​ក្រោយ​ពី​ធ្វើ​អោយ​អាហារ​ឆ្អិន​ហើយ​ វា​ក៏​ត្រូវ​បាន​ច្រកចូល​ ទៅ​ក្នុង​កំប៉ុង​ភ្លាម​ ។​ដូចនេះ​ឃាតករ​សម្លាប់​ពពួក​វីតាមីន​ ដូច​ជា​ពន្លឺ​និង​ខ្យល់អាកាស​ មិន​អាច​ចូល​ទៅ​ក្នុង​ កំប៉ុង​បាន​ទេ​ ។ អ្នកជំនាញ​រូប​នោះ​បាន​បន្ថែម​ថា​ នៅ​ពេល​ដែល​អ្នក​បើក​កំប៉ុង​ ហើយ​នោះ​ គ្រាន់តែ​កម្តៅ​អោយ​ ក្តៅ​មួយ​សន្ទះ​បាន​ហើយ​ ដើម្បី​ជា​ការ​ជួយ​ រក្សា​ វីតាមីន​ផ្សេងៗ​ ខណៈ​ដែល​បន្លែ​ និង​ផ្លែ​ឈើ​ដែល​ទុក​នៅ​ទូ​ក្លា​ស្សេ​ តែងតែ​បាត់បង់​វីតាមីន​ឆាប់រ​ហ័យ​ ។

យោបល់ចំពោះអត្ថបទនេះ