For Android device For iOS device

ពិសារ​អាហារ​ខ្លាញ់​ ធ្វើ​អោយ​យ៉ាប់​ក្រពះ

​នៅ​ពេល​អាហារ​ចូល​ទៅ​ដល់​ក្នុង​ក្រពះ​ ក៏​នឹង​មានការ​រំលាយ​អោយ​ម៉ដ្ឋ​ បន្ទាប់​មក​ក្រពះ​ ក៏​ប​ញ្ចូ​ន​ទៅ​អោយ​ពោះវៀន​ តែ​អាហារ​ខ្លះ​ ក៏​នៅ​ទើរ​ក្នុង​ក្រពះ​យូរ​ ដូច​ជា​សាច់​ក្ងាន​ ត្រូវ​ប្រើ​ពេល​ ៥-៦​ម៉ោង​និង​អាហារ​ខ្លះ​ដែល​ផ្សំគ្នា​ ដូច​ជា​សាច់សត្វ​ ដំឡូងបារាំង​ ប្រើ​ពេលវេលា​ក្នុង​ការ​រំលាយ​ ៣​ម៉ោង​ ,​សម្លរ​ស្ងោរ​ តុំ​យ៉ាំ​ត្រី​ ប្រើ​ពេល​២​ម៉ោង​ ...​។​
​ការ​ទទួលទាន​ខ្លាញ់​ច្រើន​ពេក​ អាច​បង្ករ​អោយ​កើត​អាស៊ីត​ក្ន​ង​ក្រពះ​ ហូរ​ត្រឡប់​ឡើង​បាន​ ព្រោះ​អាហារ​ប្រភេទ​ខ្លាញ់​ ទៅ​ជំរុញ​ការ​ផលិត​អាស៊ី​ដ​ក្នុង​ក្រពះ​ ចេញ​មក​ច្រើន​ និង​ត្រូវ​ជំរុញ​ អោយ​ឡើង​ទៅ​រក​បំពង់​អាហារ​ ធ្វើ​អោយ​មាន​អាការ​ក្តៅក្រហាយ​-​ក​ ហើយ​បើ​មាន​អាការ​បែប​នេះ​ញឹកញាប់​ អាច​ធ្វើ​អោយ​មាន​ជំងឺ​បាន​ ព្រោះ​វា​ធ្វើ​អោយ​រលាក​បំពង់​អាហារ​ និង​ប៉ះពាល់​ដល់​សរសៃប្រសាទ​ ព្រមទាំង​អាច​ធ្វើ​អោយ​ឈឺ​ដល់​ រោគ​ហឺត​ និង​បេះដូង​បាន​ ។​

យោបល់ចំពោះអត្ថបទនេះ