For Android device For iOS device

៥​មូលហេតុ​ ធ្វើ​អោយ​សក់​បាត់បង់​ភាព​ភ្លឺ​រលោង

ភាព​ភ្លឺ​រលោង​ របស់​សរសៃសក់​ ធ្វើ​អោយ​ម៉ូ​ដ​សក់​របស់​អ្នក​ កាន់តែ​គួ​អោយ​ ទាក់ទាញ​ថែម​ទៀត​ ។​ដូច្នេះ​ ត្រូវ​ចៀសវាង​កត្តា​ផ្សេងៗ​ទាំងនេះ​ ព្រោះ​វា​នឹង​បំផ្លាញ​ភាព​ភ្លឺ​រលោង​ នៃ​សរសៃសក់​របស់​អ្នក​ ដោយ​មិនដឹង​ខ្លួន​ ។​
១-​ ប្រើ​សាប៊ូ​កក់សក់​កម្ចាត់​សក់​ប្រេង​ (Clarifying)​ ច្រើន​ជាង​មួយ​ដង​ ក្នុង​១​ស​ប្តា​ហ៍​ :​ ព្រោះថា​សក់​របស់​អ្នក​ ត្រូវការ​ជាតិ​ប្រេង​ តាម​ធម្មជាតិ​ខ្លះ​ ដើម្បី​អោយ​មើលទៅ​នៅ​មាន​ ភាព​ភ្លឺ​រលោង​ ។​
២-​ កក់សក់​ដោយ​ទឹក​ក្តៅ​ :​ កុំ​ប្រើ​ទឹក​ក្តៅ​កក់សក់​ ប្រការ​ដែល​ល្អ​ គួរ​ប្រើ​ទឹក​ត្រជាក់​ ស្រោច​លើ​សរសៃសក់​ ដើម្បី​បិទ​ស្រទាប់​សក់​ ធ្វើ​អោយ​សក់​មើលទៅ​ មាន​ភាព​ភ្លឺ​រលោង​ ។​
៣-​ ត្រូវ​ថ្ងៃ​ខ្លាំង​ :​ កាំរស្មី​UV​ ពី​ពន្លឺ​ថ្ងៃ​ ធ្វើ​អោយ​សក់​ស្ងួត​ក​ន្ត្រើ​ង​ និង​បាត់បង់​ភាព​ភ្លឺ​រលោង​ ។​
៤-​ ប្តូ​ពណ៌​សក់​ញឹកញាប់​ពេក​ :​ អ្នក​មិន​គួរ​ប្តូរ​ពណ៌​សក់​ នឹង​បាត់បង់​ទៅ​តាម​វ័យ​របស់​អ្នក​ដែរ​ ។​ដូច្នេះ​ ត្រូវ​ប្រើ​ផលិតផល​បន្ថែម​ភាព​ភ្លឺ​រលោង​ អោយ​សក់​ខ្លះ​ផង​ ។​

យោបល់ចំពោះអត្ថបទនេះ