For Android device For iOS device

កើត​ជំងឺ​ផ្តាសាយធំ​ ហាម​លេបថ្នាំ​អាស្ពីរីន

​អង្ក​ការ​សុខភាព​ និង​ថ្នាំ​នៅ​បរទេស​ បាន​ដាស់តឿន​ថា​ នៅ​ពេល​កើត​អាការ​គ្រុនផ្តាសាយ​ធំ​ អ្នកជំងឺ​ មិន​គួរ​លេបថ្នាំ​អា​ស្ពឺ​រី​ន​ (Aspirin)​ ដើម្បី​ព្យាបាល​អាការ​នេះ​ឡើយ​ ព្រោះថ្នាំ​អា​ស្ពឺ​រី​ន​ ជា​ប្រភេទ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ សម្រាប់​សម្លាប់​មេរោគ​បាក់តេរី​ តែ​ប៉ុណ្ណោះ​ ។​រីឯ​ជំងឺ​ផ្តាសាយធំ​ បណ្តាល​មក​ពី​វីរុស​ ដែល​ថ្នាំ​អាស្ពីរីន​ មិន​អាច​សម្លាប់​បាន​ ហើយ​បើ​ប្រើ​ទៅ​វា​អាច​អោយ​បាក់តេរី​ នៃ​ជំងឺ​ផ្តាសាយ​ស៊ាំ​នឹង​ថ្នាំ​។​ ម្យ៉ាងទៀត​ ថ្នាំ​អាស្ពីរីន​ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ថ្លើម​ និង​ធ្វើ​អោយ​ខួរក្បាល​ហើម​ ប្រកាច់​ សន្លប់​និង​អាច​បាត់​បង់ជីវិត​ទៀត​ផង​ ជា​ពិសេស​ គឺ​ក្មេង​អាយុ​ក្រោម​ ១៨​ឆ្នាំ​ រួម​ទាំង​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ ហាម​ប្រើ​ថ្នាំ​អាស្ពីរីន​ជា​ដាច់ខាត​ ។​ ជំងឺ​ផ្តាសាយធំ​ មិន​ត្រឹម​ហាម​ប្រើ​ តែ​ថ្នាំ​អាស្ពីរីន​ ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​ថ្នាំ​ប៉េ​នី​ស៊ី​លី​ន​ (Penicillin),​ អំពី​ស៊ី​ល​លី​ន​ (Ampicillin),​អា​ម៉ុ​ល​ស៊ី​លី​ន​ (Amoxicillin)​ ក៏​ហាម​ប្រើ​ដែរ​ ។​
​វិធី​ព្យាបាល​ជំងឺ​ផ្តាសាយធំ​ ដោយ​ខ្លូ​ន​ឯង​ គឺ​ពិសា​ទឹក​ក្តៅ​ឩ​ណ្ឌៗ​ បាន​ច្រើន​ ហើយ​សម្រាក​អោយ​បាន​គ្រប់គ្រាន់​ ។​ឯ​វិធី​ការពារ​ទុកជា​មុន​ គឺ​ហាត់ប្រាណ​ និង​ពិសា​ទឹក​អោយ​ច្រើន​ និង​មិន​ត្រូវ​ប៉ះពាល់​សំបោរ​ ទឹកមាត់​ ឬ​ស្លេស​ របស់​អ្នកជំងឺ​ផ្តាសាយ​ឡើយ​ ហើយ​ត្រូវ​ថែខ្លួន​អោយ​មាន​កម្តៅ​ឩ​ណ្ឌៗ​ ទើប​អា​ចៀស​ផុត​ពី​ជំងឺ​នេះ​បាន​ ។​

យោបល់ចំពោះអត្ថបទនេះ