ប្រយ័ត្ន​សារធាតុពុល​ នៅ​សំបក​ដំឡូងបារាំង

ក្រុម​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​ ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​ធ្វើ​ពិសោធន៍​ រក​ឃើញ​ថា​ សំបក​ដំឡូងបារាំង​ មាន​សារធាតុពុល​ បើ​បរិភោគ​ចូល​ទៅ​ អោយ​បណ្តាល​អោយ​ក្រពះ​មាន​បញ្ហា​កូរពោះ​វៀន​ ឈាម​ដើរ​មិន​ស្រួល​ តម្រងនោម​ មាន​បញ្ហា​ ។​ស្នាម​អុជ​ខ្មៅ​ នៅ​សំបក​ដំឡូងបារាំង​នេះ​ ពោរពេញ​ទៅ​ដោយ​សារធាតុពុល​ ។​សារធាតុ​នេះ​ នឹង​កើន​បរិមាណ​រឹតតែ​ច្រើន​ឡើង​ ទ្វេ​មួយ​ជា​បួន​ នៅ​ពេល​យើង​ទុកដាក់​វា​នៅ​កន្លែង​ភ្លឺ​ ឬ​មាន​កម្តៅ​ក្តៅ​ ។​សារធាតុពុល​នេះ​ មានឈ្មោះ​ថា​ Chaconine​ និង​ Solanine​ ដែល​ពី​មុន​នេះ​ ក៏​ធ្លាប់​មានការ​ពិសោធន៍​ ទៅ​លើ​ដំឡូងបារាំង​ រក​ឃើញ​ថា​ ការ​រក្សា​ទុក​ដំឡូងបារាំង​ មិន​បាន​ត្រឹមត្រូវ​ ជា​ពិសេស​ នៅ​ទាម​ផ្សារ​ទំនើបៗ​ ដែល​មាន​ភ្លើង​អំ​ពូ​ល​ នាំ​អោយ​សារធាតុពុល​នៅ​ក្នុង​សំបក​ដំឡូងបារាំង​កើនឡើង​ ពី​ ២-៣​ដង​ ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​ដូច្នេះ​គួរ​ទិញ​ដំឡូងបារាំង​ ដែល​ទុកដាក់​បាន​ត្រឹង​ត្រូវ​ ដូច​ជា​ ទុក​ក្នុង​កេស​បិទ​ជិត​ មិន​ត្រូវ​ពន្លឺ​ និង​មិន​ត្រូវ​បរិភោគ​ទាំង​សំបក​ទេ​ ៕

យោបល់ចំពោះអត្ថបទនេះ