For Android device For iOS device

ហាត់ប្រាណ ​យ៉ាងដូចម្តេច​ អោយ​ស្គម​ទាន់ចិត្ត

​វិធី​ខាងក្រោម​នេះ​ អាច​នឹង​ជួយ​ធ្វើ​អោយ​ការ​ហាត់ប្រាណ​របស់​អ្នក​បាន​ទទួល​ល​ទ្ឋ​ផល​ឆាប់រ​ហ័យ​ឡើង​ :
+​ ពេល​អា​វ៉ង់​ត្រូវ​ដាក់​ដៃ​ទាំង​២​នៅ​ត្រង់​ក្រោម​ស្មា​ ហើយ​ពេល​ធ្វើ​ចលនា​ទម្លាក់​ដងខ្លួន​ចុះ​ អោយ​កៀប​ដើមដៃ​ទាំង​សងខាង​ចូល​មក​រក​ដងខ្លួន​ រហូត​ដល់​កែងដៃ​ប៉ះ​ជាមួយ​សាច់​បរិវេណ​ចំហៀង​ទ្រូង​ ។​
​លំ​ហាត់ប្រាណ​នេះ​ អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បរិវេណ​ត្រង់​ដើមដៃ​ និង​ស្មា​បាន​ច្រើន​ឡើង​ ។​
+​ ពេល​ហែល​ទឹក​អោយ​សណ្តូក​បោះដៃ​ ទៅ​អោយ​ឆ្ងាយ​បំផុត​ និង​ត្រូវ​លើក​កែងដៃ​ខ្ពស់​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​
​វិធី​បញ្ចុះទម្ងន់​ដោយ​ការ​ទទួលទាន​បន្លែ​ ផ្លែ​ឈើ​អាច​ទទួល​បាន​ល​ទ្ឋ​ផល​ឆាប់រហ័ស​ក៏​ពិតមែន​ ប៉ុន្តែ​សារជាតិ​ដែល​រាង​កាយ​បាន​បាត់បង់​ទៅ​នោះ​ មិនមែន​ត្រឹមតែ​ខ្លាញ់​ទេ​ សូ​ម្បី​តែ​សាច់ដុំ​របស់​យើង​ក៏​ទទួល​រង​ការ​ប៉ះទង្គិច​ដែរ​ ។​
​សម្រាប់​ក្រុម​មនុស្ស​ដែល​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ពួក​ប្រូតេអ៊ីន​ដើម្បី​បញ្ចុះទម្ងន់​ ហើយ​បែរមក​ទទួលទាន​តែ​បន្លែ​ គឺ​មិនសូវ​មាន​រាង​កាយ​រឹង​មាំ​ឡើយ​ ព្រោះ​ប្រូតេអ៊ីន​ជា​សារជាតិ​អាហារ​ដែល​រាង​កាយ​ ត្រូវការ​ប្រើប្រាស់​ជា​ចាំបាច់​យ៉ាងច្រើន​ ដើម្បី​ពង្រឹង​ដល់​សាច់ដុំ​និង​ជាលិកា​ផ្សេងៗ​ ។​
​វិធី​ល្អ​បំផុត​ក្នុង​ការ​បញ្ចុះទម្ងន់​គឺ​ត្រូវ​ទទួលទាន​អាហារ​ទាំង​៣​ពេល​និង​មាន​ប្រូតេអ៊ីន​លាយ​ផ្សំ​ជាមួយ​ផង​ ។​ត្រូវ​មាន​គោល​ការ​ណ៏​ច្បាស់លាស់​ក្នុង​ការ​ទទួលទាន​ប្រូតេអ៊ីន​ ដូច​ជា​ពេល​ព្រឹក​ត្រូវ​ទទួលទាន​សាច់សត្វ​ក្នុង​បរិមាណ​ស្មើ​ ១/២​នៃ​បាតដៃ​ខ្លួនឯង​ អាហារ​ថ្ងៃត្រង់​ស្មើ​ ៣/៤​ នៃ​បាតដៃ​និង​ចំណែក​ពេល​ល្ងាច​ត្រូវ​ទទួលទាន​ប្រូតេអ៊ីន​ដោយ​សាច់សត្វ​ប៉ុន​បាតដៃ​ខ្លួនឯង​ជាដើម​ ។​
​ចំពោះ​អ្នក​ដែល​ចង់​ទទួលទាន​សាច់សត្វ​ ប៉ុន្តែ​ខ្លាច​សារជាតិ​ខ្លាញ់​ក៏​អាច​បែ​មក​ទទួលទាន​ទឹកដោះគោ​ ឬ​តៅហ៊ូ​ជំនួស​វិញ​ក៏​បាន​ ។​បើ​ធ្វើ​បែប​នេះ​បានការ​បញ្ចុះទម្ងន់​ អាច​ជួយ​អោយ​ស្បែក​ស្រស់ថ្លា​ និង​រាង​កាយ​រឹង​មាំ​ទៀត​ផង​ ។​
​សើច​ក៏​ជួយ​បញ្ចុះទម្ងន់​
​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ សម្រាប់​អ្នក​ខ្ផិ​ល​ក្នុង​ការ​ហាត់ប្រាណ​គេ​អាច​ ធ្វើការ​ផ្លាស់​ប្តូ​វិធី​មក​សើច​អោយ​ញឹកញាប់​ គឺ​ក្នុង​១​ថ្ងៃ​អោយ​បាន​១៥​នាទី​ អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​១​ឆ្នាំ​បាន​រហូត​ដល់​ ២,២៥​គីឡូក្រាម​ ។​ការ​សើច​ក្រៅពី​ជួយ​បញ្ចុះទម្ងន់​នេះ​ចេញ​វា​នូវ​អោយ​រាង​កាយ​ស្រស់ថ្លា​ និង​មាន​សុខ​ភាពរឹងមាំ​ផង​ ៕
+​ ប្រើ​ឩ​បក​រណ៍​ទំនើប​ញ័រ​រ​ញ្ផួ​យ​បំបាត់​ជាតិ​ខ្លាញ់​ចេញពី​ខ្លួន​ ដែល​ធ្វើ​បាន​ទាំង​ត្រគាក​ ស្មា​ ក្បាលពោះ​ កំភួនដៃ​ កំភួនជើង​ ភ្លៅ​ ...​។​
​ចង់​ស្គម​កុំអោយ​ខ្វះ​ប្រូតេអ៊ីន​

យោបល់ចំពោះអត្ថបទនេះ