មូលហេតុ​ដែល ​នាំ​អោយ​សក់​ជ្រុះ

កត្តា​ដែល​នាំ​អោយ​សក់​ជ្រុះ​ញឹកញាប់​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​រួម​មាន​ដូច​ជា​ :
-​ សក់​ជ្រុះ​ពី​តំណពូជ​ ដែល​ជា​មូលហេតុ​ជួប​ញឹកញាប់​បំផុត​ និង​អាច​មាន​អាកា​រៈ​ជ្រុះ​កើតឡើង​តាំងពី​យុវវ័យ​ ។​អាការ​បែប​នេះ​ ការ​ព្យាបាល​អោយ​ជា​ដាច់​មាន​លក្ខណៈ​លំបាក​ ហេតុ​ដូច្នេះ​គួរ​ទទួល​ការ​ព្យាបាល​ ពី​គ្រូពេទ្យ​ជំនាញ​ជា​ការ​ប្រសើរ​បំផុត​ ។​
-​ សក់​ជ្រុះ​ពី​ការ​កើតរោគ​ជំងឺ​ និង​រោគ​ប្រភេទ​ខ្លះ​ដូច​ជា​រោគ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ (Thyroid)​ ឬ​ការ​ខ្វះ​សារជាតិ​អាហារ​ប្រភេទ​មួយ​ចំនួន​ ជា​ពិសេស​ប្រូតេអ៊ីន​ និង​ធាតុដែក​ដែល​ចាំបាច់​ចំពោះ​ការ​លូតលាស់​របស់​សរសៃសក់​ ។​
-​ សក់​ជ្រុះ​ពី​ការ​តានតឹង​ផ្លូវចិត្ត​ដែល​អាកា​រៈ​នេះ​ជ្រុះ​ជា​កញ្ចុំៗ​ ប៉ុន្តែ​នៅ​ពេល​បាត់​ភាព​តានតឹង​អាកា​រៈសក់​ជ្រុះ​នឹង​បាត់​ទៅ​វិញ​ ។​
-​ ការ​ប្រើប្រាស់​គ្រឿងសម្អាង​ និង​ការ​ថែទាំ​សក់​មិន​ត្រូវ​វិធី​ដូច​ជា​ការ​ប្រើប្រាស់​សារជាតិ​គីមី​លើ​សរសៃ​ច្រើន​ខ្លាំង​ពេក​ដូច​ជា​លាប​សក់​ ហា​យ​ឡាយ​សក់​ ទាញ​សរសៃសក់​ ឬ​អ៊ុត​ស​ក៊​ដែល​បង្ក​អោយ​សរសៃសក់​ទន់ជ្រាយ​និង​ឆាប់​បាក់​ខូច​ងាយ​ ។​ក្រៅពី​នេះ​ការ​រឹប​សរសៃសក់​អោយ​ណែន​ជាប់​ជា​ប្រចាំ​ជា​មូលហេតុ​បណ្តាល​អោយ​សក់​ជ្រុះ​ដូច​គ្នា​ដូច​ជា​ ចង​កន្ទុយ​សេះ​ ឬ​សក់ក្រង​ជាដើម​។​
-​ ការ​សិតសក់​ញឹកញាប់​ខ្លាំង​ពេក​ក៏​ងាយ​បង្ក​រការ​ខូចខាត​ដល់​សរសៃសក់​ដែរ​ ជា​ពិសេស​ពេល​ដែល​សរសៃសក់​ទទឹក​ ព្រោះ​វា​ផុត​ស្រួយ​ជាង​ពេល​សក់​ស្ងួត​ ។​ដូច្នេះ​រាល់​ការ​ជូត​ត្រដុស​សរសៃសក់​ខ្លាំងៗ​ ដោយ​កន្សែង​ ក្រមា​ពោះគោ​ឬ​ក្រាស​ធ្មេញ​ច្រើន​សិត​ទាញ​សរសៃសក់​ ខណៈ​ពេល​ដែល​សក់​សើម​គួរ​ធ្វើ​ជា​លក្ខណៈ​ថ្នមៗ​ និង​ប្រុង​ប្រយ័ត្ន​។​
-​ សក់​ជ្រុះ​ពី​មេរោគ​ដែល​ធ្វើ​អោយ​ស្បែក​ក្បាល​របក​ឬ​រលាក​រហូត​សរសៃសក់​ជ្រុះ​ ។​ហេតុ​ដូច្នេះ​គួរ​ប្រញាប់​ធ្វើការ​ព្យាបាល​ជា​បន្ទាន់​ ។​
​សក់​ជ្រុះ​ពី​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ខ្លះ​ដូច​ជា​ថ្នាំ​ព្យាបាល​សន្លាក់​ ថ្នាំ​បំបាត់​អាកា​រៈអា​រម្ម​ណ៏​តានតឹង​ ថ្នាំ​សម្រាប់​រោគ​បេះដូង​ ថ្នាំ​ជំងឺលើសឈាម​ ថ្នាំ​ពន្យា​កំណើត​ប្រភេទ​ខ្លះ​ និង​រួម​ទាំង​ការ​បាន​ទទួល​វីតាមីន​ A​ ច្រើន​លើស​ពី​តម្រូវការ​ចាំបាច់​របស់​រាង​កាយ​ ។​

យោបល់ចំពោះអត្ថបទនេះ