For Android device For iOS device

អាហារ​ដែល​បរិភោគ​ បង្ក​ការ​ផ្សងព្រេង​ កើតរោគ​បេះដូង

​អាហារ​ដែល​ក្រោយ​ ការ​បរិភោគ​ហើយ ​បង្ក​គ្រោះ​ថា្ន​ក់បំ​ផុត ​សម្រាប់​ការ​កើត រោគ​បេះដូង​ទាំងនេះ​ដូច​ជា​ :
+​ គ្រឿង​ស្រវឹង​ បង្ក​អោយ​សាច់ដុំ​បេះដូង​រីក​ធំ​ ធ្វើ​អោយ​បេះដូង​ ប៉ះទង្គិច​បន្តបន្ទាប់​ រហូត​កើតជា ​រោគ​ជំងឺ​បេះដូង​ឡើង​ ។​ចំណែក​គ្រឿង​ភេ​ស​ជ្ផៈ​ដូច​ជា​ តែ​ កាហ្វេ​ កា​កាវ​ គ្រឿង​ភេ​ស​ជ្ផៈ​ជំនួយ​កម្លាំង ​ជំរុញ​អោយ​បេះដូង​ធ្វើការ​ធ្ងន់ធ្ងរ​។​
+​ អាហារ​ដែល ​មាន​ខ្លាញ់​ខ្ពស់​ ឬ​សាច់សត្វ​ជាប់​ខ្លាញ់​ ដូច​ជា​សាច់​ជ្រូក​ សាច់​គោ​ជាប់​ខ្លាញ់​ គ្រឿងក្នុង​សត្វ​ ស៊ុត​ ត្រី​ ខ្យង​ស្មិត​ (Oyster)​ ខ្ទិះ​និង​ស៊ុត​ក្រហម​
+​ អាហារ​រសជាតិ​ប្រៃ ​មិន​សម​សម្រាប់​ អ្នក​កើតរោគ​បេះដូង ​បរិភោគ​ទេ​ ព្រោះ​វា​នឹង​បង្ករ​អោយ​ហត់​ ដង្ហក់​ ហើម​ខ្លួន​។​
​ក្រុម​គ្រូពេទ្យ​ឯកទេស​បានអោយ​ដឹង​ថា​ អាហារ​សម្រាប់​អ្នក​កើត រោគ​បេះដូង​ត្រូវ​កាត់​បន្ថយ ​រសជាតិ​ប្រៃ​ គ្រប់​ប្រភេទ​ ក្រៅពី​នេះ​ត្រូវ​កាត់​បន្ថយ​គ្រឿងគ្រៅ​ ពេល​ចម្អិន​ផង​ដូច​ជា​ កាពិ​ ទឹកត្រី​ អំបិល​ ទឹកស៊ីអ៊ីវ​ ប្រេងខ្យង​ ទឹកជ្រលក់​ប៉េងប៉ោះ​ និង​ទឹកសៀង​ ។​ជាមួយ​គ្នា​នេះ​ ត្រូវ​ផ្អាក​អាហារ​ ប្រភេទ​ជ្រក់​ អាហារ​កំប៉ុង​ អាហារ​ស្រាប់​ (​មី​កញ្ចប់​)​ បង្គា​ស្ងួត​ ត្រី​ប្រៃ​ ។​
+​ ផ្អាក​អាហារ​ផ្អែម​ ជា​ពិសេស​ដែល​ សម្បូរ​ទៅ​ដោយ​ស្ករ​ ខ្ទិះ​ កូ​ឡេ​ស្តេ​រ៉ូ​ល​ (​ខ្លាញ់​ក្នុង​សរសៃឈាម​)​ ស៊ុត​ក្រហម​ បាយដំណើប​សង់ខ្យា​ ជាដើម​ ។​
+​ អាហារ​ហ្វា​ស​ហ្វូ​ត​ (Fast​ Food)​ ទោះបី​មាន​បន្លែ​ខ្លះ​ ប៉ុន្តែ​មិន​គ្រប់គ្រាន់ ​សម្រាប់​តម្រូវការ​របស់​រាង​កាយ​ ហើយ​សម្បូរ​ទៅ​ដោយ​ ម្សៅ​ខ្លាញ់​និង​រសជាតិ​ប្រៃ​ ។​

យោបល់ចំពោះអត្ថបទនេះ