ធ្វើការពេលយប់អាច បង្កអោយកើតជំងឺមហារីក

ការ​ស្រាវជ្រាវ ​ជំងឺមហារីក​អន្តរជាតិ​ (IARC)​ ប្រកាស​បញ្ចូល​ការ​ធ្វើការ ​នៅ​ពេល​យប់ ​នៅ​ក្នុង​ប​ញ្ផី​ឈ្មោះ​ការងារ​ដែល​ប្រឈម​ នឹង​ការ​កើត​មាន​ជំងឺមហារីក ដូច​ការងារ​ដែល​ត្រូវ​ ប៉ះ​ផ្ទាល់​ជាមួយ នឹង​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ​ និង​កាបូន​ខ្មៅ​ដែល​ជា​ សារធាតុ​ជ្រលក់​ពណ៌​ដែរ​ ។​ដូច្នេះ​បុគ្គលិក ​ឬ​កម្មករ​អាច​មាន​សិ​ទ្ឋិ​ប្តឹង​ទាមទា​ប្រាក់​សំណង​ ការ​ខូចខាត​បើសិនជា​ទទួល​គ្រោះថ្នាក់​ ឬ​ឈឺ​ថ្កាត់​ដោយសារ​ តែ​ត្រូវ​បង្ខំ​អោយធ្វើ​ការ​ពេល​យប់​នោះ​ ។​
​អ្នក​ស្រាវជ្រាវ​ជប៉ុន​ ដែល​សិក្សា​ពី​អនាម័យ​បរិស្ថាន​ អនាម័យ​ក្នុង​កន្លែងធ្វើការ ​បាន​ធ្វើការ​សង្កេត​និង​តាមដាន​ល​ទ្ឋ​ផល​ស្រាវជ្រាវ ​លើ​ក្រុម​គំរូ​ប្រហែល​ ១៤០០០​នាក់​ ក្នុង​រយៈពេល​១០​ឆ្នាំ​ ឃើញ​ថា​ បុរស​ដែល​ធ្វើការ​ក្នុង​កំឡុង​ ពេល​យូរ​នឹង​កើត​មហារីក​ ក្រពេញ​ពងស្វាស់​ ច្រើន​ជាង​បុរស​ដែល​ ធ្វើការ​តែ​នៅ​ពេល​ថ្ងៃ​ ។​
​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ ជនជាតិ​ដា​ណឺ​ម៉ាក​ មក​ពី​ស្ថាប័ន​ជំងឺមហារីក​ ក្នុង​ក្រុង​កូ​ប៉េ​ន​ហាក​ ប្រទេស​ដា​ណឺ​ម៉ាក​ ៧០០០​នាក់​ អាយុ​ពី​ ៣០​ដល់​៥៤​ឆ្នាំ​ឃើញ​ថា​ អ្នក​ដែល​គេ​ធ្វើការ​យប់​យ៉ាង​ហោច​ណាស់​ ៦​ខែ​គឺ​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ កើត​មហារីក​សុដន់​។​
​លោក​រី​ឆាត​ ស្ទី​វ៉េ​ន​ សាស្ត្រាចារ្យ​ផ្នែក​សុខភាព​ នៅ​មហាវិទ្យាល័យ​ខុន​ ណេ​ក​ទី​ហ្គា​ត់​ជា​អ្នក​ស្រាវជ្រាវ​ដំបូង​ដែល​រក​ឃើញ​ ការ​ពាក់​ព័​ន្ឋ​រវាង​ ការ​ធ្វើការ​ពេល​យប់​ ជាមួយនឹង​មហារីក​សុដន់​ កាលពី​ឆ្នាំ​១៩៨៧​ នៅ​ក្នុង​សាកល្បង​ ដើម្បី​សាកល្បង​រក​មូលហេតុ​ថា​ ហេតុ​អ្វី​មហារីក​សុដន់​ រីក​រាល​ដាន​ នៅ​ក្នុង​កំឡុង​ទស​វត្ស​ឆ្នាំ​១៩៣០​ គឺ​នៅ​ពេល​ដែល​ មុខ​ជំនួញ​ជា​ច្រើន​ ចាប់ផ្តើម​ដំណើរការ ​ពេញ​២៤​ម៉ោង​ ហើយ​គេ​យក​កំលាំង​ពលករ​នារី​ មក​ធ្វើការ​ទាំង​ពេល​ថ្ងៃ​ និង​ពេល​យប់​ ។​
​លោក​ស្ទី​វ៉េ​ន​ រក​ឃើញ​ថា​ការ​ធ្វើការ ​ពេល​យប់​ប្រឈម​មុខ​ខ្ពស់​ ក្នុង​ការ​កើត​ជំងឺ​បេះដូង​ខណៈ​ ដែល​អ្នក​ស្រាវជ្រាវ​មក​ពី ​មហាវិទ្យាល័យ​មី​ឡាន​ សិក្សា​លើ​បុរស​ ដែល​មាន​តួនាទី ​ជា​អ្នក​បំបែក​លោហៈ​ ចេញពី​រ៉ែ​ ចំនួន​២២​នាក់​ ដែល​ធ្វើការ ​នៅ​ពេល​យប់​។​
​តាម​ការ​សង្កេត​ពី​ការ​ ធ្វើការ​របស់​បេះដូង ​មនុស្ស​ទាំងនេះ​ឃើញ​ថា​ អត្រា​នៃ​ចង្វាក់បេះដូង​ និង​ការ​ធ្វើការ​នៃ​ប្រ​ព័​ន្ឋ​សរសៃប្រសាទ​ផ្សេងៗ​ គឺ​ធ្វើការ​ធ្ងន់ធ្ង​នៅ​ពេល​ ដែល​ត្រូវធ្វើ​ការ​យប់​ ។​
​លោក​រ៉ា​យូ​អេ​ល​ ហ្វើ​លែ​ន​ ប្រធាន​គំរោង​ស្រាវជ្រាវ​បាន​ សំដែង​នូវ​ការ ​ជឿជាក់​ថា​ រាង​កាយ​របស់​មនុស្ស​យើង​មិន​អាច​ ទទួល​នូវ​ការងារ​យប់​បាន​ទេ​ ព្រោះ​វា​ជា​ហេតុ​ធ្វើ​អោយ ​កើត​ជំងឺ​បេះដូង​ ។​ផល​អ​វិ​ជ្ផ​មាន​នៃ​ការ​ធ្វើការ​ពេល​យប់​ ធ្វើ​អោយ​កើត​មាន​ ទាំង​អាកា​រៈ​ រក​ក្អួតចង្អោរ​ និង​មាន​អាស៊ីត ​នៅ​ក្នុង​ក្រពះ​ច្រើន​ ដែល​អាច​ធ្វើ​អោយ​ឈឺពោះ​ ហើមពោះ​ រាករូស​ ណាយ​អាហារ​ ដែល​នេះ​គឺជា​អាកា​រៈ​របស់​មនុស្ស ​ដែល​សំរាន្ត​យប់​ជ្រៅ​ ស្រាប់​ផង​ ឬ​អ្នក​ដែល​ ធ្វើការ​នៅ​ពេល​យប់​ ។​

យោបល់ចំពោះអត្ថបទនេះ